MENU
រថយន្តប៉ែនដឹកដីធុនធំបើកលឿនបុកពីក្រោយម៉ូតូគុប ស្លាប់ស្ត្រីម្នាក់ រួចបើករត់គេចបាត់ស្រុមោល ( មានវីឌីអូ
)
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី១៨ មករា ២០១៦, ១៣:៥៧ | ៥៧៥ ដង | ចុចបញ្ចេញមតិ (០)

            រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមនៅនឹងកន្លែង បន្ទាប់ពីរូបនាងជិះម៉ូតូមួយគ្រឿងម៉ាកគុបជ្រុង តាមបណ្តោយផ្លូវជាតិលេខ ៤ ហើយត្រូវរថយន្តប៉ែនដឹកដីធុនធំ មិនចាំស្លាកលេខមួយគ្រឿង បើកបុកពីក្រោយពេញទំហឹង កាលពីវេលាម៉ោង ១២ និង ៤៥នាទីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវជាតិលេខ៤ កែវនឹងផ្លូវច្រកចូលទៅទំនប់កប់ស្រូវ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ស្ត្រីដែលបានស្លាប់មានឈ្មោះ ទី ​ចន្នី អាយុ៤២ មុខរបរលក់ដូរ មានទីលំនៅក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

យោងតាមប្រភពព័ត៌មានពីសាក្សីដែលបានឃើញហេតុការណ៍បានរៀបរាប់អោយដឹងថា មុនពេលកើតហេតុ គេសង្គេតឃើញ ស្ត្រីរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកគុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 1BC-7147 ជិះតែម្នាក់ឯងធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ៤ ទិសដៅពីកើតទៅលិច ក្នុងល្បឿនធម្មតា ។ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តប៉ែនដឹកដីធុនធំមិនចាំស្លាកលេខមួយគ្រឿង បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅស្របគ្នា បានបើកមកបុកចំពីក្រោយម៉ូតូស្ត្រីរងគ្រោះពេញទំហឹង បណ្តាលអោយស្ត្រីជាម្ចាស់ម៉ូតូដួលបោកផ្ទប់ទៅនឹងថ្នល់ស្លាប់ភ្លាមមួយរំពេច នៅនឹងកន្លែង ។ រីឯរថយន្តបង្កបានព្យាយាម បើករត់គេចបាត់ស្រមោលសូន្យឈឹងតែម្តង ។ 

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញ បានចុះវាស់វែង លើកយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រងចាំសាច់ញាតិយកឯកសារមកទទួលយកទៅវិញ ដោយឡែកសពស្ត្រីរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕

រថយន្តប៉ែនដឹកដីធុនធំបើកលឿនបុកពីក្រោយម៉ូតូគុប ស្លាប់ស្ត្រីម្នាក...

រថយន្តប៉ែនដឹកដីធុនធំបើកលឿនបុកពីក្រោយម៉ូតូគុប ស្លាប់ស្ត្រីម្នាក់ រួចបើករត់គេចបាត់ស្រុមោលព័ត៏មានលំអិតhttp://vokc.org/article/83

Posted by VOKC News on Sunday, January 17, 2016
Tags:
  • រថយន្តប៉ែន
  • ម៉ូតូគុប
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥