![]() |
MENU
|

ខេត្តបាត់ដំបង៖ កាលវេលាម៉ោង៨ ព្រឹក ថ្ងៃទី១៧ ខែ មករា ឆ្នាំ២០១៦ ស្ថិតនៅភូមិមហាទេព ឃុំមហាទេព ក្រុង បាត់ដំបខេត្តបាត់ដំបង មានសេក្តីរាយការណ៏អំពីសកម្មភាពនៃកាចូលរួលសំអាតបរិស្ថានពីសំណាក់ក្មេងៗកំព្រាមកពីសមាគមន៏មនុស្សធម៏ដើម្បីការអប់រំដោយដឹកនាំដោយលោកប្រធានសមាគមន៏ឈ្មោះ ថន វាសនា ភេទ ប្រុស អាយុ ៤៥ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកអភិបាលខេត្ត ( អភិបាលខេត្ត ច័ន្ទ សុផល )ជាខណ:អធិត្តីដ៏ខ្ពង់ខ្ពស់នឹងលោកអភិបាលក្រុងបាត់ដំបងដែលមានសិស្សសរុបចំនួន ៦៩នាក់ទាំងប្រុសទាំងស្រី និងលោកគ្រូចំនួន៥នាក់ស្រី១នាក់ ហើយសិស្សទាំងនោះបានស្មាក់ចិត្តជារៀងរាល់អាទិត្យមកសំអាតបរិស្ថានក្នុងក្រុងបាត់ដំបង ដើម្បីបង្ហាញពីការយល់ដឹងនិងការសំអាតបរិស្ថានដល់ប្រជាជនទូទៅ។ ក្នុងខណៈពេលនោះដែរក៏មានសប្បរសជនម្នាក់មកពីសហរដ្ឋអាមេរិចក៏បានជួយឩបត្ថមថវិការចំនួន១០០ដុល្លាអាមេរិច ព្រមជាមួយនិងលោកអភិបាលក្រុងបាត់ដំបងក៏បានជួយឩបត្ថមថវិកាខ្លះដែរដល់សមាគមន៏នោះ។
ស្របពេលជាមួយគ្នាដែរ លោក ថន វាសនា ដែលជាប្រធានសមាគន៏មនុស្សធម៏ដើម្បីការអប់រំដែលស្ថិតនៅក្រុមទី០៣ ភូមិក្រឡាញ់ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង បានបញ្ចក់ថាបច្ចុប្បន្នមានក្មេងកំព្រានិងក្មេងក្រីក្រដែលជាសិស្សនៅក្នុងសមាគន៏នោះដែលមានចំនួន ២៤៥នាក់ត្រូវបានជួយបង្ហាត់បង្រៀននឹង អប់រំ ពីសំណាក់លោកគ្រូអ្នកគ្រូស្មាក់ចិត្តចំនួន ៥នាក់។ បច្ចប្បន្ននេះសមាគន៏ពុំទាន់មានសាលារៀនសម្រាប់សិស្សនៅឡើយទេ លោកក៏បានអំពាវនសប្បុរសជនក្នងស្រុកនិងក្រៅស្រុកព្រមទាំងររាជរដ្ឋភិបាលឲ្យជួយឩបត្ថមសាលាមួយខ្នងនិងសំភារៈសិក្សាដល់សិស្សនុសិស្សដែលកំពុងខ្វះខាត។
សកម្មភាពសំអាតបរិស្ថានពីសំណាក់ក្មេងកំព្រាមកពីសមាគមមនុស្សធម៌ដើម្...សកម្មភាពសំអាតបរិស្ថានពីសំណាក់ក្មេងកំព្រាមកពីសមាគមមនុស្សធម៌ដើម្បីអបរំ(ស ម អ)http://vokc.org/article/78
Posted by VOKC News on Sunday, January 17, 2016


