ក្រុងព្រះសីហនុ៖ កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ ២០១៦ មានអគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានរលត់វិញហើយ បន្ទាប់ពីឆេះអស់៦ខ្នង, ដោយប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យអស់ ៤គ្រឿង។ ខូចខាតម៉ូតូ និងសម្ភារៈជាច្រើនផងដែរនិងមានក្មេងម្នាក់ត្រូវបានស្លាប់ដោយសារភ្លើងឆេះនោះមានអាយុ ៤ ឆ្នាំ។
គួរបញ្ចាក់ផងដែរថារថយន្តដែលចូលរួមជួយពន្លត់រួមមាន របស់ស្នងការនគរបាលខេត្ត អាវុធហត្ថខេត្ត និងកំពង់ផៃស្វយ័តក្រុងព្រះសីហនុ។