MENU
ក្រុមហ៊ុនឆ្នោត The califorian Lottery រកឃើញអ្នកឈ្នះរង្វាន់ទឹកប្រាក់១,៥០០លានដុល្លារអាមេរិក
ព័ត៌មានអន្តរជាតិ | ថ្ងៃសុក្រ ទី១៥ មករា ២០១៦, ១១:១១ | ១,០៣៣ ដង | ចុចបញ្ចេញមតិ (០)

រង្វាន់យ័ក្ស​ដែលមានទឹកប្រាក់រហូតដល់​១ពាន់​៥០០លានដុល្លារអាមេរិករបស់ក្រុមហ៊ុនឆ្នោត​The California Lottery បានរកឃើញម្ចាស់ហើយ កាលពីថ្ងៃទី​១៣ខែមករា ហើយសន្លឹកឈ្នោតដែលត្រូវរង្វាន់នោះលក់នៅក្នុងសង្កាត់ Chino Hills ទីក្រុងឡូស​អ៊ែនជឺឡែស អាមេរិក។

កាលពី​ថ្ងៃ​ពុធ ដែលជា​ថ្ងៃ​ចេញ​លេខឆ្នោត​រង្វាន់​ធំ គេ​សង្កេតឃើញ​មានការ​ផ្អើល​ទិញ​ឆ្នោត​Powerball​នៅ​ទូទាំង​សហរដ្ឋអាមេរិក ដោយ​មនុស្ស​ទាំង​ជួរៗ​បាន​រង់ចាំ​ទិញ​ឆ្នោត​នៅតាម​ហាង​នានា ជាមួយនឹង​ក្តី​ស្រមៃ​ក្លាយជា​មហាសេដ្ឋី​ក្នុងពេល​តែមួយ​ប៉ប្រិចភ្នែក​។​

ក្រុមហ៊ុន​បានប្រកាសថា លេខ​ដែល​ឈ្នះ​រង្វាន់​គឺ​08 27 34 04 19 និង Powerball 10​។​វា​ត្រូវ​បាន​គេ​ចេញ​នៅ​ម៉ោង​១០​និង​៥៩​នាទី​យប់​ថ្ងៃ​ពុធ​​ដែល​ ត្រូវជា​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត៍​នេះ ម៉ោង​នៅ​កម្ពុជា​។​​ក្រុមហ៊ុន ​បានបញ្ជាក់​ថា បើ​មិនមាន​អ្នកឈ្នះ​រង្វាន់​នេះ​ទេ នោះ​ការចេញ​លេខឆ្នោត​ថ្មី​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​សៅរ៍ ហើយ​រង្វាន់​នឹង​ឡើងដល់​២.០០០​លាន​​ដុល្លារ​។​
សូមបញ្ជាក់ថា អ្នកឈ្នះឆ្នោត​រង្វាន់​យក្ស​នេះ​អាច​ទទួលយក​ប្រាក់សុទ្ធ​៩៣០​លាន​ដុល្លារ​បើ ​ខ្លួន​ជ្រើស​យក​ការបង់ប្រាក់​ភ្លាម​ជាជាង​ការទទួលប្រាក់​ប្រ​​ចាំ​ឆ្នាំ​នៅ ​រយៈពេល​២៩​ឆ្នាំ​៕

Tags:
  • ក្រុមហ៊ុនឆ្នោត
  • The califorian Lottery
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥