MENU
អ្នកវិទ្យាសាស្ត្ររកឃើញវត្ថុខ្មៅជាងគេបំផុតលើលោក ដែលអាចស្រូបពន្លឺបានទាំងស្រុង ( មានវីឌីអូ
)
បច្ចេកវិទ្យា | ថ្ងៃច័ន្ទ ទី០៧ មីនា ២០១៦, ១១:១០ | ១,១៩៧ ដង | ចុចបញ្ចេញមតិ (០)

កាលពីឆ្នាំ ២០១៤ មានក្រុមអ្នកស្រាវជ្រាវជនជាតិអង់គ្លេសមួយក្រុមបានបង្កើតវត្ថុដែលមានពណ៌ខ្មៅខ្លាំងបំផុត។ វត្ថុនោះមានឈ្មោះថា Vantablack មានពណ៌ខ្មៅខ្លាំងបំផុត ដែលកាលនោះ វាអាចស្រូបពន្លឺបានស្ទើរទាំងស្រុង ឬមានតែ ០.០០៣៥ ភាគរយនៃពន្លឺដែលអាចផ្លាតលើផ្ទៃវត្ថុនោះ ដែលយើងអាចមើលឃើញបាន។

មកដល់បច្ចុប្បន្ននេះ តាមការស្រាវជ្រាវចុងក្រោយ ធ្វើអោយវត្ថុនោះកាន់តែខ្មៅជាងមុនទៀត ឬអាចនិយាយថាអាចស្រូបពន្លឺបានទាំងស្រុងតែម្តង។ មានន័យថា ទោះជាគេយកពន្លឺកាំរស្មីឡាស៊ែកំរិតខ្ពស់ (High Power Laser Pointer) បាញ់ដាក់ផ្ទៃវា ក៏វាមិនផ្លាតពន្លឺអ្វីដែលយើងអាចមើលឃើញបានទេ គឺវាអាចរក្សាសភាពខ្មៅងងឹតរបស់បានដដែល។

ពួកគេបានពន្យល់ថា៖

វាកើតចេញមកពីស្រទាប់ថ្នាំខ្មៅបំផុតម្យ៉ាង ដែលឧបករណ៍វិភាគរបស់យើងមិនអាចវាស់ស្ទង់បាន។ ទោះជាយើងយកភ្លើងឡាស៊ែកំរិតខ្ពស់បញ្ចាំងដាក់វា ក៏វាមិនផ្លាតពន្លឺអ្វីទាំងអស់ដែលយើងអាចមើលឃើញបានឡើយ។ យើងមិនដែលបានបង្កើតវត្ថុដែលខ្មៅខ្លាំងបែបនេះទេពីមុនមក ព្រោះពេលនេះសូម្បីឧបករណ៍វាស់ស្ទង់របស់យើងក៏មិនអាចវាស់វាបានដែរ។

ដូច្នេះ តើ Vantablack ជាវត្ថុអ្វីអោយប្រាកដទៅ? Vantablack មិនមែនជាថ្នាំលាប ជាតិពណ៌ ឬក្រណាត់ទេ ប៉ុន្តែវាគឺជាស្រទាប់ពិសេសមួយដែលបង្កើតឡើងដោយ អាតូមកាបូន រាប់លាន ដែលអាតូមនីមួយៗមានទំហំប្រហែល ២០ ណាណូម៉ែត្រ ដែលតូចជាងអង្កត់ផ្ចិតសរសៃសក់មនុស្សប្រហែល ៣៥០០ ដង។

ខាងក្រោមនេះជាវីឌីអូបង្ហាញពី ការសាកល្បងបាញ់ពន្លឺទៅផ្ទៃរបស់វត្ថុខ្មៅបំផុតជាងគេលើលោកនេះ។

 

 

ប្រែសម្រួលដោយ៖ សិរីវុធ

ប្រភព៖ SCIENCE ALERT 

Tags:
  • វត្ថុខ្មៅជាងគេបំផុតលើលោក
  • រកឃើញ
  • Vantablack
ព័ត៌មានស្រដៀង
គ្មានព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥