MENU
ព័ត៌មានពិស្តារជុំវិញ គ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកកម្មការីគៀរគ្នាក្រឡាប់ ស្លាប់ ៤នាក់ និងរបួសជាង ៩០ នាក់ នៅកំពង់ស្ពឺ
ព័ត៌មានជាតិ | ថ្ងៃពុធ ទី១៣ មករា ២០១៦, ១២:២២ | ៤៧៧ ដង | ចុចបញ្ចេញមតិ (០)

           ខេត្តកំពង់ស្ពឺ ៖ យ៉ាងហោចណាស់ក៏មានមនុស្ស៤នាក់ត្រូវបានស្លាប់ និង ៩២នាក់ផ្សេងទៀត ត្រូវរងរបួសធ្ងន់ស្រាល ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកកម្មករ២គ្រឿងគៀរគ្នា បណ្តាល អោយរថយន្តក្រឡាប់ នៅតាមបណ្តោយផ្លូវលេខ ៤១ ចន្លោះគីឡូម៉ែត្រលេខ ១០ និង ១១ ក្នុង)ភូមិជៃ តោកូន ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ៦ និង ៤៥នាទីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦  ក្នុងឱកាសដែលរថយន្តទាំង២ ដឹកកម្មករដាក់តាមរោងចក្រធ្វើការ ។

កម្មការីដែលស្លាប់ទាំង៤នាក់ ទី១មានឈ្មោះ ស៊ីម សុខុម អាយុ៣៣ឆ្នាំ រស់នៅភូមិបឹងព័ទ្ធ ឃុំស្តុក ស្រុកគងពិសី  ទី២ឈ្មោះណុប លីម អាយុ៣៩ឆ្នាំ  រស់នៅភូមិបឹងព័ទ្ធ ឃុំស្តុក ស្រុកគងពិសី  ទី៣ឈ្មោះស្រី ម៉ុច អាយុ២៦ឆ្នាំ រស់នៅភូមិព្នៅ ឃុំព្រៃញាតិ ស្រុកគងពិសី  ទី៤ឈ្មោះអ៊ីវ ស្រីមុំ អាយុ៣០ឆ្នាំ រស់នៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។

តាមប្រភពព័ត៌មានអោយដឹងថា រថយន្តដែលបង្កគ្រោះថ្នាក់នោះ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាក លេខភ្នំពេញ  2Q-0102  បើកបរដោយឈ្មោះម៉ន ភេទប្រុស មិនដឹងអាយុ រស់នៅភូមិព្រះម្លប់ ឃុំភារី មានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ចំណែករថយន្តរងគ្រោះ ម៉ាកហ៊ីយ់ានដាយដូចគ្នា ពណ៌ខៀវ ពាក់សា្លកលេខភ្នំបេញ  2AD -  6890  អ្នកបើកបរមានឈ្មោះមុក ហួយទី ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិថ្លុក ដូន.ស ឃុំស្រង់ ស្រុកគងពិសី ។

លោកម៉ា សាវ៉ាត អភិបាលស្រុកគងពិសី ដែលបានទៅពិនិត្រដល់កន្លែងកើតហេតុ​ ថា តាមរបាយ ការណ៍របស់សមត្ថកិច្ច ដែលស្រង់សម្តីរបស់សាក្សី ដែលជាកម្មការីជិះលើរថយន្តរង គ្រោះ បានអោយដឹងថា នៅមុនពេលកើតហេតុគឺដំបូងឡើយ រថយន្តដែលក្រឡាប់ផ្ញារជើងនោះបានបើកជែង គ្នាជាមួយរថយន្តដែលនាងជិះ ។ លុះជែងចុះឡើង រថយន្តនោះបានវ៉ាក់ជាមួយរថយន្តដឹកថ្ម១គ្រឿង ដែលបើកមកចំពីមុខ ។ ពេលនោះអ្នកបើកបរក៏បានកាច់ចង្កូតបង្ខំមកស្តាំដៃវិញ ក៏ប៉ះជាមួយរថយន្ត ដែលនាងជិះ ។ ប្រភពបន្តថា ដោយជួបស្ថានភាពបែបនេះ អ្នកបើកបររថយន្តដែលបានខំទប់ចង្កូតកុំ អោយរេខ្លាំង ក៏ធ្លាក់ផ្លូវទៅម្ខាងតែម្តង ។ រំពេចនោះ រថយន្តបង្កហេតុ បានរេចង្កូតមកម្តងទៀត បណ្តាល អោយក្រឡាប់ផ្ញារជើងដូចលើកមនុស្សចាក់ចោលទាំងដុលដេករណូករណែល បណ្តាលអោយរងរបួស ជាច្រើននាក់ ក្នុងនោះ មាន៤នាក់ ត្រូវបានរថយន្តសង្កត់ពីលើ បណ្តាលអោយស្លាប់ភ្លាមៗ នៅហ្នឹង កន្លែង តែម្តង ។ ចំណែករថយន្តទាំង២គ្រឿង ត្រូវក្រឡាប់គៀបជាប់គ្នា ។

នគរបាលស្រុកគងពិសី បានអោយដឹងថា រថយន្តដែលរងគ្រោះទាំង ២នេះ ជារថយន្តដឹកកម្មការីបម្រើ ការនៅរោងចក្រ នូខប ស្ថិតក្នុងឃុំលំហាច ស្រុកអង្គឈ្នួល ខេត្តកណ្តាល ។ ក្រោយកាវាស់វែង រថយន្ត ទាំង២គ្រឿង ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ចំណែកសព ត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។

សូមបញ្ជាក់ថា​រឿងហេតុ នៅពីក្រោយគ្រោះថ្នាក់ដ៏គួរអោយរន្ធត់នេះ ត្រូវបានដឹងថា អ្នកបើកបររថយន្ត បង្កហេតុ បើកបរព្រហើន មិនសូវចេះគោរពច្បាប់ចរាចរណ៍នោះទេ ធ្វើយ៉ាងណា គឺដឹងតែបើកលឿន ទោះជាស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ ។ ព្រោះតែដូច្នេះហើយ ទើបកម្មការីមួយចំនួន ឈប់ជិះ រថយន្តនោះ ( ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំបេញ​ 1Q-0102  ) ដែលអ្នកបើកបរ  ឈ្មោះ ម៉ន ហើយនាំគ្នាមកជិះរថយន្តដែលត្រូវគេគៀរនេះវិញ ព្រោះអ្នកបើកបរដឹងខុសត្រូវ ។

 

តាមប្រភពព័ត៌មានបន្តថា រយៈពេលមួយខែមកហើយ ដែលអ្នកបើកបររថយន្តបង្កហេតុនេះ តែងតែធ្វើ របៀបនេះជាប្រចាំរហូតដល់មុនកើតហេតុ គឺគេបានតាមបើកជែងម្តងហើយម្តងទៀត ដោយទ្រាំមិនបាន អ្នកបើកបររថយន្តដឹកកម្មករដូចគ្នា បានស្រែក  “  យ៉ាងមិចឯងចង់ងាប់មែនទេ ”.? គ្រាន់តែស្រែកចប់ ភ្លាម រថយន្តនោះក៏បើកមកកៀរទៀត បណ្តាលអោយរេចង្កូតធ្លាក់ពីលើផ្លូវ ហើយរថយន្តបង្ក នោះក៏ បានក្រឡាប់ មកកៀបជាប់គ្នាតែម្តងទៅ ។ នេះបើតាមការលើកឡើងរបស់កម្មការីមួយរូប ដែលស្ថិតក្នុង ហេតុការណ៍នោះ ។ ប្រជាពលរដ្ឋ ដែលបានទៅចោមរោមមើលហេតុការណ៍ រន្ធត់នេះ បានលើកឡើងថា ទំនងជាអ្នកបើក រថយន្តបង្កហេតុ ខឹងនឹងអ្នកជិះដែលឈប់ជិះរថយន្តរបស់ខ្លួន ហើយរត់ទៅជិះរថយន្តអ្នកដទៃ ទើបមាន គំនិតអាក្រក់បែបនេះ ។ បើទោះជាមានការលើកឡើង បែបនេះក្តី ក៏មជ្ឈដ្ឋានមួយចំនួនលើកឡើងថា រឿងនេះ មានតែជំនាញទេ ទើបអាចដឹងថាអ្នកណាខុស អ្នកណាត្រូវ ។

ក្នុងហេតុការណ៍នោះដែរ គេឃើញមានវត្តមានលោកវ៉ី សំណាង អភិបាលរងខេត្ត បានចុះទៅដល់ កន្លែង កើតហេតុ និងបានប្រាប់ទៅជំនាញថា ធ្វើយ៉ាងណាតាមរកអ្នកបើកបររថយន្តបង្កហេតុអោយ ឃើញ ដើម្បីអោយមកទទួលខុសត្រូវរាល់ទង្វើរបស់ខ្លួន ដែលបានប្រព្រឹត្តិ ។

 

សូមបញ្ជាក់ថា គិតមកត្រឹមព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១៦នេះ ជនរងគ្រោះទាំង ៩២នាក់ ត្រូវបាន ទទួលការព្យាបាលដោយឥតគិតថ្លៃ រហូតជាសះស្បើយ ដោយឡែកក្នុងនោះ ភ្នាក់ងារ ប.ស.ស ក៏បាន នាំយកថវិការជាជំនួយ ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ នៃសពកម្មការីទាំង៤នាក់ដែលបានស្លាប់ ផងដែរ ៕

Tags:
  • ចរាចរណ៍
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥