MENU
សកម្មជនគណបក្សសមរង្ស៊ី៩៥ នាក់ អស់ជំនឿលើមេដឹកនាំរបស់ខ្លួន នៅខេត្តកោះកុងនឹងសូមរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី១៦ ឧសភា ២០១៧, ១០:២៥ | ៥៤៧ ដង | ចុចបញ្ចេញមតិ (០)

ខេត្តកោះកុង៖   នៅថ្ងៃទី15 ខែឧសភា ឆ្នាំ2017 ឯកឧត្តម កាយ សំរួមសមាជិកគណៈគម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា នឹងជាប្រធានគណប្រចាំការអចិន្រ្ដៃយ៍ គណបក្សប្រជាជនកម្ពុជា ខេត្តកោះកុង តំណាងអោយឯកឧត្តម ប៊ុន លើត អភិបាល នៃគណអភិបាលខេត្តកោះកុង អញ្ជើញជួបសំណេះសំណាល ស្វាគមន៍នឹងទទួលសកម្មជនទាំនោះ ហើយបានរៀបចំពិធីប្រកាសបញ្ចូលសមាជិក សមាជិកាថ្មីរបស់គណបក្សប្រជាជនកម្ពុជាសរុបចំនួន95 នាក់ ក្នុងនោះស្រី52 បរុស43 នាក់ នៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។

ឯកឧត្តម កាយ សំរួម បានលើកឡើងក្នុងឪកាសនោះថា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវជឿជាក់លើគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចទាំងពីរជាអ្នកដឹកនាំពិសេស សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នឹងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាអ្នកដឹកនាំដល់ឈ្លាសវៃ តែងតែគិតគូរដល់សុខទុករបស់ប្រជាពលរដ្ឋទាំងអស់ទូទាំងប្រទេស ដែរគណបក្សប្រជាជនខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិ តាំងពីបាតដៃទទេ អោយមានការរីកចម្រើន គ្រប់វិស័យជាពិសេសបង្កើននូវធនធានមនុស្សបានយ៉ាល្អមិនថាទីជិតឫ ទីឆ្ងាយឡើយហើយការវិលមករួមរស់ក្នុងជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ជាការសម្រេចចិត្តបានល្អប្រសើរ ។ឯកឧត្តមសូមថ្លែងនៅការត្រេកអរចំពោះវត្តមាន របស់បងប្អូនទាំងអស់ មិនតែប៉ុណ្ណោះ វត្តមានបងប្អូនបានធ្វើអោយពលរដ្ឋជាច្រើន បានយល់ច្បាស់ពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាថែទៀតផងដែរ

លោក ពុទ្ធិ សែន ចន្ទុកទី2 ឃុំកោះកាពិ ដែរបានដកខ្លួនចេញពីគណបក្សសំរង្សី បានថ្លែងថា ឃើញការជាក់ស្ដែងពេលពួកគាត់មានបញ្ហាអ្វីឃើញតែគណបក្សប្រជាជនកម្ពុជាទេ ដែរចុះជួយរហូតមិនដែរឃើញមេដឹកនាំរបស់ខ្លួន ចុះសួរសុខទុក ឫ ជួយអ្វីដល់ពួកគាត់ទេ ដោយឃើញទង្វើល្អរបស់គណបក្សប្រជាជនទាំងទង្វើរាល់សកម្មភាពមកលើប្រជាជនទើបក្រុមគាត់សម្រេចចិត្តដកខ្លួនចេញពីមេដឹកនាំរបស់ពួកគាត់ មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ ហើយពួកគាត់មកនេះ មកដោយឆន្ទៈមិនមានការបង្ខិតបង្ខំឫ ប្រើប្រាស់លុយទិញទឹកចិត្តឡើយ។                       

Tags:
  • សកម្មជន
  • គណបក្ស
  • សមរង្ស៊ី
  • នយោបាយ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥