MENU
គ្រួសារសពកម្លាំងមួកខៀវ៤នាក់ ពលីនៅអាហ្វ្រិកកណ្តាលនឹង ទទួលបានប្រាក់ឧបត្ថម្ភម្នាក់ៗ ប្រមាណ៧ម៉ឺនដុល្លារ
ព័ត៌មានជាតិ | ថ្ងៃសុក្រ ទី១២ ឧសភា ២០១៧, ១៥:៤៨ | ៤៦១ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖   នៅឯមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកម្លាំងរក្សាសន្តិភាព បោសសំអាតមីននិងកាកសំណល់សង្គ្រាមព្រឹកថ្ងៃទី១២ខែសភាឆ្នាំ២០១៧នេះមានរៀបចំគោរពវិញ្ញាណក្ខន្ធសពកងកម្លាំងមួកខៀវចំនួន៤នាក់ដែលបានស្លាប់ដោយសារការវាយប្រហាររបស់ក្រុមឧទ្ទាមនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលកាលពីយប់ថ្ងៃទី៨ខែសភាឆ្នាំ២០១៧កន្លងទៅ។

នៅកន្លែងគោរពវិញ្ញណក្ខន្ធមានតំណាងសេនានុព័ន្ធយោធានៃស្ថានទូតចំនួនចូលរួមគោរពវិញ្ញាណក្ខន្ធសពរួមមាន តំណាងសេនានុព័ន្ធយោធាសហរដ្ឋអាមេរិក បារាំង ជប៉ុនថៃមន្រ្តីអង្គការសហប្រជាជាតិនៅកម្ពុជា ព្រមទាំងទូតមួយចំនួនទៀត។អ្នកចូលរួមបានសំដែងការសោកស្តាយចំពោះការបាត់បង់កងកម្លាំងរក្សាសន្តិភាពកម្ពុជាក៍ដូចជាគ្រួសារសព។

ថ្លែងនៅក្នុងសន្និសីទកាសែតលោកនាយឧត្តមសេនីយ៍សែម សុវណ្ណី ប្រធានបជ្ឈមណ្ឌលជាតិ គ្រប់គ្រងកម្លាំងរក្សាសន្តិភាព បោសសំអាតមីននិងកាកសំណល់សង្រ្គាមនៅព្រឹកថ្ងៃទី១២ខែឧសភាឆ្នាំ២០១៧បានថ្លែងថាប្រាក់គោលនយោបាយរបស់អ.ស.បប្រជាជាតិនឹងផ្តល់គ្រួសារសពនីមួយៗប្រមាណចម្លោះ៧០,០០០ដុល្លារអាមរិក។

លោកសែម សុវណ្ណនីបានលើកឡើងថាគោលការណ៍របស់អ.ស.បគឺបង្កើតឲ្យមានសន្តិភាព រក្សាសន្តិភាពនិងការពារសន្តិភាពឲ្យបាន។រួមគ្នាការពារទាំងអស់គ្នាដោយកូនចៅយើងនៅពេលអនាគត់។លោកបានលើកឡើងថាកម្ពុជាបានបញ្ឌូនតែកម្លាំងវិស្វកម្ម សាងសង់ ដោះមីនធ្វើផ្លូវមិនមែនបញ្ជូនកម្លាំងប្រយុទ្ធទៅចូលទេ។ចំពោះកម្លាំងការពារជាភារកិច្ចរបស់ប្រទេសដទៃ។ចំណែកម្លាំងកម្ពុជាវិញទៅបំពេញការងារជំនាញទាំងអស់។

លោកសែមសុវណ្ណនីបានលើកឡើងតៀតថាភាគីកម្ពុជានឹងពិភាក្សាជាមួយអ.ស.បប្រជាជាតិក្នុងការស្វែងរកការពារលើកកម្លាំងមួយខៀវកម្ពុជា។យើងទៅកាន់ទីនោះមិនមែនជាកងទ័ពឈ្លានពានទេគឺជាកងទ័ពស្វែងរកសន្តិភាពជូនអ.ស.ប។កងទ័ពអ.ស.បមិនមានជាទ័ពប្រយុទ្ធនោះទេ។នៅទីនោះកងទ័ពបានធ្វើសកម្មភាពមនុស្សធម៌សុទ្ធសាធ មានដូចជាសង់ផ្ទះ ជីកអណ្តូង ធ្វើផ្លូវជាដើម។នៅពេលមានករណីនេះកើតឡើងបញ្ជាកងទ័បកម្ពុជានៅទីនោះបានប្រជុំនិងរកដំណោះស្រាយជាមួយខាងអ.ស.ប។

ចំពោះការរៀបចំបុណ្យសពវិញលោកសែម សុវណ្ណនីបានថ្លែងថាកម្លាំងរប់សលោកបានទៅសហការជាមួយអាជ្ញធរខេត្តចំនួន៣និងរាជធានីភ្នំពេញក្នុងការបូជាសពគឺភ្នំពេញម្នាក់ ពោធិ៍សាត់ ស្វាយរឿងនិងសៀមរាប។មជ្ឈមណ្ឌលជាតិនិងគ្រួសារព្រមទាំងអាជ្ញាធររៀបចំដូចមុនៗដែរ។

លោកសែមសុវណ្ណនីបានលើកឡើងថាសំណងរបស់អ.ស.បប្រជាជាតិនឹងផ្តល់ជូនក្រុមគ្រួសារដូចមុខដែរ។សពទាំង៤នាក់នឹងមកដល់ប្រហែល២សប្តាហ៍យ៉ាងយូរដែលពេលនេះតម្កល់នៅរដ្ឋធានីបឹងហ្គីសាធារណរដ្ឋអាហ្វ្រិកកណ្តាល។នៅទីនោះមានការចូលរួមគោរពវិញ្ញាណក្ខន្ធសពដូចយើងនាពេលនេះដែរ។

លោកសែមសុវណ្ណនីបានលើកឡើងថានៅពេលទទួលបានព័ត៌មាននេះយើងមានការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតវីរយុទ្ធជនទាំង៤នាក់ដែលបានចូលរក្សាសន្តិភាពនៅអាហ្វ្រិកកណ្តាល។លោកលើកឡើងថា៖”យើងសូមថ្កោលទោសអំពើសាហាវយង់ឃ្នងនេះ។វាជាអំពើមួយ ជាអំពើឧក្រិដ្ឋកម្មសង្រ្គាមដែលបានវាយប្រហាមកលើកងទ័ពមួកខៀវកម្ពុជានិងកម្លាំងមួយខៀវម៉ារ៉ុក។

លោក សែមសុវណ្ណនីបានសូមបូងសួងដល់វិញ្ញាណក្ខន្ធកងទ័ពកម្ពុជាទាំង៤នាក់និងកម្លាំងម៉ារុកម្នាក់ទៅកាន់សុខគតិភពនិងសូមជូនពរដល់អ្នករបួសបានចាប់ជាសំស្ប់យ។លោកបានលើកឡើងបន្ថែមថា៖”ចំពោះប្រាក់របស់អង្គការសហប្រជាជាតិក្នុងតំបន់ប្រតិបត្តិការចម្លោះពី៧ម៉ឺដុល្លារក្នុងតំបន់ប្រតិបតិ្តការដូចកាលពីពេលមុនដែរ”។

លោកថូមាស តំណាងសេនានុព័ន្ធយោធាបានថ្លែងថាលោកចូលរួមរំលែកទុក្ខចំពោះការបាត់បង់ជីវិតនៃកម្លាំងកម្លាំងរក្សាសន្តិភាពរបស់កម្លាំងនិងរំលែកទុក្ខសម្រាប់គ្រួសារនៃសព។លោកបានលើកឡើងថា៖”ទុក្ខសោកដ៍ក្រៀមក្រំនៃវីរភាពនេះដែលយើងមិនអាចបំភ្លេចបានឡើយ”។លោកបញ្ជាក់ថាប្រទេសកម្ពុជាក៍មានមោទនភាពផងដែរជាមួយកងទ័ពមួកខៀវកម្ពុជាដែលបានពលីជីវិតក្នុងការរក្សាសន្តិភាព។

តំណាងសេនានុព័ន្ធយោធាសហរដ្ឋអាមេរិកលោកStelzing បានថ្លែងថា៖លោកសូមចូលរួមរំលែកទុកចំពោះក្រុមគ្រសារ មិត្តភក្តិ របស់សពក៍ដូចជាពលរដ្ឋកម្ពុជាដែរ។លោកថា៖”យើងសូមគោរពនូវវីរភាពរបស់កម្លាំថមួយខៀវកម្ពុជាដែលបានចូលរួមរក្សាសន្តិភាពដែលបានចួលរួមជាមួយអង្គការសហប្រជាជាតិ”។

លោកស្រីតំណាងអង្គការសហប្រជាជាតិបានសរសេរក្នុងសៀវភៅរំលែងទុកថា តាងនាមអ.ស.បលោកស្រីសូមចូលរួំសេចក្តីរំលែកទុក្ខដ៍ក្រៀមក្រំជាពន់ពេកដល់គ្រួសារសពនិងរាជរដ្ឋាភិបាលកម្ពជាលើកការពលីរបស់កងកម្លាំងរក្សាសន្តិភាព៤រូបនៅក្នុងឆ្នាំ២០១៧នេះ។លោកស្រីបានសរសេរថា ”យើងខ្ញុំរួមទាំងក្រុមប្រឹក្សាសន្តិសុខរបស់អ.ស.បនិងអគ្គលេខាធិការអង្គការសហប្រជាជាតិសូមរំលឹកវីរភាពរបស់កងទ័ពមួយខៀវដែលបានពលីជីវិតនិងសូមជូនពរអ្នករងរបួចាប់ជាសះស្បើយ។                                                                                                                                                                       

 

Tags:
  • គ្រួសារសព
  • កម្លាំងមួកខៀវ
  • អាហ្វ្រិក
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥