MENU
នាយហុងតាភ្ញាក់ខ្លួនព្រឺតនឹក បណ្តាំគ្រូទាញថាខ្លួនមានគ្រោះធំក្នុងគ្រួសារ
សិល្បៈនិងកំសាន្ត | ថ្ងៃសុក្រ ទី១២ ឧសភា ២០១៧, ០៧:៣៤ | ៣,២៧៩ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖   ស្របពេលដែលភរិយាទី២របស់តារាកំប្លែងល្បីឈ្មោះនាយហុងដាបានស្លាប់ដោយការធ្វើឃាតនិងអះអាងថា ឃាតកជាកូនប្រុសច្បងរបស់ហុងដា(កូនប្រពន្ឋដើម) បានធ្វើឲ្យហុងដាសោកស្តាយហើយនឹកដល់សំដីគ្រូទាយម្នាក់ដែលខ្លួនធ្លាប់ទៅសុំឲ្យមើលស្តីពីឱកាសទៅអាមេរិកសម្តែងកាលពីពេលថ្មីៗនេះ។ ហុងដាធ្លាប់រំលឹកថាកាលពីពេលថ្មីៗប៉ុន្មានជាង១ខែមុនលោកត្រូវទៅសម្ភាសន៍សម្តែងនៅអាមេរិកហើយមានអ្នកស្គាល់លោកថាឲ្យទៅមើលគ្រូសន្លឹកបៀម្នាក់ដែលល្បីឆុតហើយលោកក៍សាកល្បងទៅមើល។ពេលនោះគ្រូទាញថាបើលោកបានចាកចេញទៅសម្តែងនៅអាមេរិកក្នុងឆ្នាំ២០១៧នេះអ្នកផ្ទះលោកម្នាក់នឹងមានគ្រោះធំរហូតបាត់បង់ជីវិតនេះជើងលើកសន្លឹកបៀចេញចឹង។កាន់តែចម្លែកលោកចាប់សន្លឹកបៀមកបួនដងចេញតែអាត់ប៊ិចឡើងព្រឺខ្លួន។ពេលនោះលោកមិនដែលប្រាប់អ្នកផ្ទះទេដោយសារតែបួងសួងវត្ថុស័ក្កសិទ្ឋិទាំងឡាយសុំឲ្យគ្រួសារបានសុខស្របពេលដែលការទៅអាមេរិកសម្តែងសម្ភាសន៍នោះធ្លាក់ផងទើបលោកថមថយការភ័យខ្លះ។

ចំណែកម្ចាស់ស្ព័នសឺរនៅអាមេរិកគេនៅតែរត់ការធានាលោកទៅសម្តែងរហូតមកទល់ពេលនេះចង់បានទៅសម្តែងណាស់គាត់ថាប្រឹងឲ្យបានព្រោះបងប្អូននៅទីនោះចង់ឃើញចង់ស្គាល់។ដល់ពេលជួបចឹងគឺស្លត់ចិត្តមែនទែនរហូតលឿនពេកទប់អារម្មណ៍ទប់ចិត្តមិនបានបើរិន សាវ៉េតវិញគេបានមើលថែរប្រពន្ឋអស់ពីពោះអស់ពីបេះដូងចំណែកខ្ញុំអត់បានមើលថែរប្រពន្ឋរបស់លោកនោះទេគឺយកទៅភ្លាមៗទាំងលោកគ្មានដែលគិតដល់ថាជួបគ្រោះចឹងនោះទេ។

ប្រវត្តិស្នេហាខ្លះៗ របស់លោកអឿន សុខា ហៅនាយ ហុងដា ក្នុងវ័យ៤៥ឆ្នាំ លោកបានបង្ហាញមុខជាមួយក្រុមនាយកុយ នៅស្ថានីយទូរទស្សន៍ CTN និងបាយ័ន ។ តារាកំប្លែងរូបនេះ អតីតជាអ្នកសិល្បៈល្ខោនបាសាក់ តវង្សត្រកូលតាំងពីជីតាមក ។ នាយបានចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ១៩៧៩ ដែលកាលនោះជីតារបស់នាយជាតួយក្សឪពុកនិងម្តាយជាតួឯក ក្នុងក្រុមល្ខោនបាសាក់បាក់ ស្រេងព្រួញមាស ។

នៅឆ្នាំ២០០០ នាយហុងដា បានចូលប្រឡូកក្នុងវិស័យសិល្បៈចម្រៀងសម័យ និងសម្តែង។ នៅពេលនាយបានចូលរួមសម្តែងកំប្លែងជាមួយក្រុមនាយកុយក្នុងអំឡុងឆ្នាំ២០០៧-២០០៨ នាយក៏មានភាពលេចធ្លោទទួលការគាំទ្រពីប្រិយមិត្តទស្សនិកជនរហូតទទួលកេរ្តិ៍ឈ្មោះល្បី ។ នាយហុងដា ជួបប្រទះរឿងរ៉ាវស្នេហាបែកបាក់ជាមួយប្រពន្ធគឺនាងរ៉េន សុធារី ហៅនាងឃ្មឹប កាលពីឆ្នាំ២០១០ ក្រោយឈ្លោះគ្នាក្នុងនាមជាភរិយាស្វាមី ហើយបានបែកគ្នាទាំងចម្រូងចម្រាសដោយបន្សល់ទុកនូវកូនប្រុសពីរនាក់ ។

តារាកំប្លែងនាង រ៉េន សុធារី ហៅ ឃ្មឹប ឫខ្សុច មានវ័យប្រមាណជា៣៥ឆ្នាំ ។ ឃ្មឹប បានចូលប្រឡូកក្នុងពិភពសិល្បៈតាំងពីឆ្នាំ១៩៩៩មក តាមរយៈឪពុករបស់នាងគឺនាយ ជី វ៉ាន់ស៊ុយ ដែលបានទទួលមរណភាពហើយ ។ នាង ឃ្មឹប បានរៀបការជាមួយនឹងនាយ ហុងដា ជារាមច្បងរួមក្រុម ហើយបង្កើតបានកូនទាំង២ ក្រោយរស់នៅជាមួយគ្នាជាប្តីប្រពន្ធអស់រយៈពេល១២ឆ្នាំ ។

ពួកគេមានកូនប្រុស២នាក់ គឺកូនទី១-ឈ្មោះថារី សុខខេន គិតមកដល់២០១៧នេះ អាយុប្រហែល១៦ឆ្នាំ និងទី២-ឈ្មោះថារី សុខខេម អាយុ៩ឆ្នាំ ។

ការលែងលះគ្នានេះ នាងឃ្មឹបនិយាយថា ពួកគេមិនបានលែងលះដល់តុលាការទេ គឺសំរេចចិត្ដត្រឹមតែភូមិ-ឃុំ-សង្កាត់ប៉ុណ្ណោះ ។ នាងឃ្មឹបនិយាយថា ក្រោយពីលែងលះជាមួយប្ដី ៦ទៅ៧ខែមក នាងមិនទាន់ជាប់ពាក់ព័ន្ធស្នេហាជាមួយបុរសណាម្នាក់ទេ តែចំណែកនាយហុងដា អតីតប្ដីរបស់នាងវិញ មានស្រីថ្មីទៀតហើយតាំងពីមិនទាន់លែងលះគ្នាម្ល៉េះ ។ ការលែងលះនេះ គឺមកពីរស់មិនចុះសំរុងនឹងគ្នាដោយសារការប្រចណ្ឌ ។

ក្រោយពីលែងលះគ្នារួចហើយ លោកអឿន សុខា ហៅនាយ ហុងដា បានជួបនឹងប្រពន្ធទី២របស់លោកមានឈ្មោះថា ស៊ឹម ចន្ធី ហៅអាកា ភេទស្រី អាយុ១៩ឆ្នាំ ប្រពន្ធក្រោយទើបបង្កើតបានកូនស្រីម្នាក់ អាយុ៦ខែ ។ នាងក៏ត្រូវឃាតករឹត.កសម្លាប់នឹងខ្សែឆ្នាំងអ៊ុត ក្នុងបន្ទប់គ្មានលេខ អគារខុនដូរ ជាន់ទី៥ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីម៉ោង១១និង៤១នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ ៕

ហុង ដាបើទោះជាដឹងថាកូនប្រុសប្រពន្ឋមុនជាឃាតកបែបណាលោកស្រឡាញ់ទាំងពីរហើយបានអំពាវនាវនិងសំណូមពរដល់សមត្ថកិច្ចចាត់ចែងតាមផ្លូវច្បាប់របស់យើងលោកសុំត្រឹមតែយុត្តិធម៍ប៉ុណ្ណោះ។យ៉ាងណាហុងដាថាខ្លួនក្មេងលុយធ្វើបុណ្យសពប្រពន្ឋទេល្បីតែឈ្មោះតែលោកជិះម៉ូតូកញ្ចាស់ប៉ុណ្ណោះដោយកន្លងមកលោកមិនដែលថ្ងូរទេខំរកតាមលទ្ឋភាពរាល់ថ្ងៃ។                                                

Tags:
  • នាយហុង
  • គ្រូទាញ
  • គ្រោះធំ
ព័ត៌មានស្រដៀង
គ្មានព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥