MENU
អបអរមឿន សុភា និងសេន ប៊ុនថេន វ៉ៃបានខ្សែរក្រវាត់ចំនួនពីរ នៅប្រទេសបារាំង
កីឡា | ថ្ងៃពុធ ទី១០ ឧសភា ២០១៧, ០៧:៤៧ | ៤០០ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ជារឿងអបអរសម្រាប់កម្ពុជាដែលកីឡាករប្រដាល់ មឿន សុភា និងសេន ប៊ុនថេន ដល់កម្ពុជាហើយកាលពីល្ងាចថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ដោយបាននាំយកខ្សែរក្រវាត់២គ្រឿងដែលបានប្រកួតកាលក្នុងប្រទេសបារាំងកន្លងមកនេះខណៈសោកស្តាយផងដែរ ឡៅ ចន្ទា្រ ដែលបានទទួលបរាជ័យមិនអាចនាំយកខ្សែក្រវ៉ាត់ជូនជាតិនិងអ្នកគាំទ្រ។

កីឡាករបីរូបនេះបានចាប់ផ្តើមប្រកួតតាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧ ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់មិត្តភាពអន្តរជាតិ នៅលើទឹកដីនៃប្រទេសស្ថិតក្នុងទ្វីបអឺរ៉ុប ខណៈកីឡាករ មឿន សុភា និង សេន ប៊ុន បានផ្តួលដៃគូប្រកួតកីឡាករម្ចាស់ផ្ទះបារាំង ដើម្បីឈ្នះខ្សែក្រវាត់ម្នាក់១ដូចគ្នា។

បន្ទាប់ពីការប្រកួតរបស់ពួកគេបានបញ្ចប់រួចនោះ កីឡាករទាំងបីនាក់បានស្នាក់នៅប្រទេសបារាំង ដើម្បីធ្វើការហ្វឹកហាត់ បន្ថែមទៀតហើយពួកគេបានចែករំលឺកបទពិសោធន៍របស់ខ្លួន ជាមួយ កីឡាកក្នុងក្លឹបប្រដាល់មួយចំនួននៅប្រទេសទីនោះដោយសារតែកីឡាករ២រូប ក្នុងចំណោម ៣រូបមានដូចជា មឿន សុភា និង ឡៅ ចន្រ្ទា ធ្វើការហ្វឹកហាត់ដើម្បីត្រៀមចេញប្រកួតនៅ SEA GAME 2019 នៅទីក្រុងឡូឡាំពួរ នៃប្រទេស ម៉ាឡេស៊ីខាងមុខនេះផងដែរ។

ជាការសោកស្តាយសម្រាប់កីឡាករ ឡៅ ចន្ទ្រា ដែលបានចាញ់គូប្រកួត ដោយសារវាយខុសបច្ចេកទេស ប៉ុន្តែទោះបីជាយ៉ាងក្តីការអញ្ជើញមកដល់មាតុភូមិវិញ ក៏នាំខ្សែរក្រវាត់ពីគ្រឿង ដោយលារទទួលស្វាគមន៍ដោយផ្ទាល់ពី សំណាក់លោក តែម ម៉ឹន ប្រធានហសព័ន្ធកីឡាបាល់ទាត់កម្ពុជា និងមន្រ្តីកីឡាប្រដាល់ជាច្រើនរូបទៀតផងដែរ៕ដោយ បូរិន

                       

Tags:
  • មឿន សុភា
  • សេន ប៊ុនថេន
  • ខ្សែរក្រវាត់
ព័ត៌មានស្រដៀង
គ្មានព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥