MENU
វិរៈកីឡាការិនី អ៊ុក ស្រីមុំ ដំឡើងឋានន្ដរស័ក្ដិ ជាវរសេនីយ៍ត្រីហើយ
កីឡា | ថ្ងៃច័ន្ទ ទី២៤ មេសា ២០១៧, ១៦:០៦ | ៦៩៧ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ វិរកីឡាការិនី អ៊ុក ស្រីមុំ ដែលជាម្ចាស់ជើងឯកពិភពលោកលើវិញ្ញាឯកត្តជននារី កីឡាប៉េតង់ នៅប្រទេស បែលហ្សិដំឡើងឋានន្ដរស័ក្ដិពីអនុសេនីយ៍ឯក ទៅជាវរសេនីយ៍ត្រីហើយកាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦។

សូមរំលឹកថា  កីឡាការិនី អ៊ុក ស្រីមុំ ទទួលជ័យជំនះមេដាយមាសជើងឯកពិភពលោកលើវិញ្ញាឯកត្តជននារី កីឡាប៉េតង់ នៅប្រទេស បែលហ្សិក។

អ្នកស្រីបានយកឈ្នះលើការប្រកួតលើកទី១ ឈ្នះកីឡាការនីបារាំង ១៣-១២លើកទី២ ឈ្នះកីឡាការនីអេស្ប៉ាញ ១៣-១០លើកទី៣ ឈ្នះកីឡាការនីស៊ុយអែត ១៣-១០, លើកទី៤ ឈ្នះកីឡាការនីកាណាដា ១៣-១១, លើកទី៥ ឈ្នះកីឡាការនីម៉ូណាកូ ៩-៨, លើកទី៦ ឈ្នះកីឡាការនីម៉ាដាហ្គាស្កា ១០-៧

និងចុងក្រោយលើកទី៧ ឈ្នះកីឡាការនីទុយនេស៊ី ១៣-៧។

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ វរកីឡាការិនី អ៊ុក ស្រីមុំ ម្ចាស់មេដាយមាសកីឡាប៉េតង់ពិភពលោក ដែលទើបតែដណ្ដើមបានលើទឹកដីប្រទេសប៊ែលហ្ស៊ិកកាលពីពេលថ្មីៗកន្លងទៅ ត្រូវបានដំឡើងឋានន្ដរស័ក្ដិពីអនុសេនីយ៍ឯក ទៅជាវរសេនីយ៍ត្រីហើយ ដែលបានបំពាក់ដោយលោកនាយឧត្ដមសេនីយ៍ ម៉ឹង សំផន រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងការពារជាតិ ។

លោកនាយឧត្ដមសេនីយ៍ ម៉ឹង សំផន បានថ្លែង និង អបអរសាទរយ៉ាងខ្លាំង ចំពោះជោគជ័យនេះ និងបានជំរុញបន្ថែមដល់កីឡាករ-កីឡាការិនីគ្រប់ប្រភេទកីឡារបស់ក្រសួងការពារជាតិ ដែលបន្ដការខិតខំហ្វឹកហាត់ដើម្បីប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិបន្ថែមទៀត។

ចំណែក កីឡាករ ញ៉ែម បូរ៉ា និង កីឡាការិនី ស្រ៊ាង សុរ៉ាឃីម ក៏បានទទួលមេដាយប្រាក់លើវិញ្ញាសាវាយគូរបុរសនារី ពីព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់លំដាប់ពិភពលោក World Championship Petanque 2017 នៅទីក្រុង Ghentប្រទេសបែលហ្ស៊ិក៕ដោយ បូរិន

                       

Tags:
  • វិរៈកីឡា
  • អ៊ុក ស្រីមុំ
  • ឋានន្ដរស័ក្ដិ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥