MENU
ឃើញគេប្រណាំងសេះមានដឹងអត់? តម្លៃសេះពូជល្អប៉ុន្មាន?
កីឡា | ថ្ងៃពុធ ទី១២ មេសា ២០១៧, ១៦:៥១ | ១,០៦៦ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ប្រជាពលរដ្ឋដែលស្នេហាវិស័យកីឡា ឬ ចូលចិត្តការប្រណាំងសេះ ហើយឃើញកីឡាករ ពួកគេជិះប្រណាំងសេះរាល់ដងមានដឹងអត់ថា តម្លៃសេះពូជល្អៗប៉ុន្មាន?  អ្នកខ្លះប្រាកដជាមិនដឹង ហើយអាស្មានតែប្រហែលគោក្របី ប៉ុន្តែពូជសេះល្អសម្រាប់ការប្រណាំងនោះ អាចមានរហូតដល់ស្មើរនឹងតម្លៃឡានថ្មីមួយគ្រឿងឯនោះ។

លោក ភោ សុផានិត ពិធីករ និង ជាអ្នកចាត់ចែងកម្មវិធីព្រឹត្តិការណ៍សង្ក្រានវិហារសួគ៌ បានបញ្ជាក់ថា ឆ្នាំនេះយើងបានអញ្ជើញ ភ្ញៀវកិត្តិយសច្រើន ដើម្បី មានឱកាសបានឃើញពូជសេះល្អរបស់កម្ពុជា និងពូជយកមកពីពិភពលោក តាមរយៈការដាក់អោយដេញថ្លៃជាសាធារណៈក្នុងពិធីបីមកនេះ។ សម្រាប់ពូជសេះទាំងនេះ ត្រូវបានរៀបចំអោយដេញថ្លៃក្នុងបំណងបង្រៀនអោយអ្នកទស្សនាព្រឹត្តិការណ៍វិហារសួគ៌សង្ក្រានបានយល់ពីប្រព័ន្ធដេញថ្លៃ និងចង់បង្ហាញអោយសាធារណៈមតិបានដឹងថានៅក្នុងប្រទេសកម្ពុជាក៏មានពូជសេះល្បីត្រូវបាននាំយកមកបង្កាត់ពូជផងដែរ។ ពូជសេះទាំងនេះត្រូវបានប្រកាសថាមានតម្លៃចាប់ពី១,៥០០ដុល្លារ រហូតដល់៣៥,០០០ដុល្លារ ដោយការដេញថ្លៃមានកម្រិតពី១០០ដុល្លារ ទៅ១០០០ដុល្លារ។

លោកក៏រំពឹងថានឹងប្រើពេល៣ឆ្នាំទៅមុខ ទើបប្រព័ន្ធដេញថ្លៃសេះដែលបានធ្វើឡើងមានការចូលរួមផុសផុល។ លោកថាសេះដែលដេញថ្លៃបាន គឺម្ចាស់អាចយកទៅចិញ្ចឹម ដោយខាងក្រុមហ៊ុនក៏មានសេវាកម្មថែរក្សាជូនក្នុងកិច្ចព្រមព្រៀងកំណត់ណាមួយផងដែរ៕ដោយ បូរិន

                       

Tags:
  • ប្រណាំងសេះ
  • តម្លៃ
  • ពូជល្អ
ព័ត៌មានស្រដៀង
គ្មានព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥