MENU
តារាសម្តែង ញឹម ចាន់ថន សុំសេចក្តីសុខផ្លូវកាយនិងចិត្ត ក្នុងថ្ងៃខួបកំណើត
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី១៤ មីនា ២០១៧, ០៨:០៨ | ១,០៤៦ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ តារាសម្តែងស្រីសម្តីបានកញ្ញា ញឹម ច័ន្ទថន បានរៀបចំពិធីខួបកំណើតចូលវ័យជាង៣០ឆ្នាំរបស់ខ្លួនយ៉ាងហឹកហ៊ាក់កាលពីរាត្រីថ្ងៃទី១៣ខែមីនានេះ។ កម្មវិធីនេះត្រូវបានធ្វើឡើងនៅក្នុងភោជនីយដ្ឋានMango Mango  ក្រោមវត្តមានអ្នកសិល្បៈជិតដិតប្រមាណជាង១០០នាក់។

ក្នុងសំលៀកបំពាក់បែបឆើតឆាយ និងការតុបតែងខ្លួនបែបសិចស៊ី ញឹម ច័ន្ទថនប្រលែងខ្លួយមួយចាស់ដៃក្នុងថ្ងៃខួបកំណើតនេះ។ តារាស្រីរូបនេះនិយាយថានាងខកខានរៀបចំកម្មវិធីខួបកំណើតទ្រង់ទ្រាយធំបែបនេះជាច្រើនឆ្នាំមកហើយ ហើយកម្មវិធីនេះគឺដើម្បីជួបជុំមិត្តរួមអាជីពជិតដិតមួយចំនួន។ នាងបញ្ជាក់ថាវ័យ៣៦ឆ្នាំហើយនាងពិតជាមិនចង់រំខានអ្នកសិល្បៈច្រើនទេ ប៉ុន្តែដើម្បីជួបជុំគ្នាកម្សាន្តម្តងនាងសម្រេចចិត្តរៀបចំ។ នាងថាពីព្រឹកនាងបានរៀបចំពិធីសូត្រមន្តលើករាសីនៅផ្ទះផ្ទាល់ ហើយអ្វីដែលនាងប៉ងប្រាថ្នាក្នុងថ្ងៃនេះគឺមិនមែនជារឿងស្នេហាទេ តែជាសេចក្តីសុខសម្រាប់ជីវិតគឺសុភមង្គលក្នុងក្រុមគ្រួសារនិងការងារសិល្បៈកាន់តែរីកចម្រើន។ តារាស្រីរូបនេះហាក់លែងនឹកនាំរឿងស្នេហាក្រោយពីបែកបាក់ស្នេហ៍ជាមួយអតីតសង្សាអស់ជិត១០ឆ្នាំមកហើយ។

បើទោះបីជារៀបចំពិធីខួបកំណើតបែបទ្រង់ទ្រាយធំក្តីក៏តារាស្រីរូបនេះបញ្ជាក់ថាមិនចំណាយរាប់ពាន់រាប់ម៉ឺនដុល្លារអាមេរិកដូចតារាដទៃដែរ។ នាងថាកម្មវិធីនេះថោកែហាងដែលជាមិត្តភ័ក្កិបានជួយច្រើន ដែលអាចជួយសម្រួលការចំណាយបើទោះបីជាម្ហូបថ្ងៃនេះគឺជាអាហារបែបប៊ូហ្វេក្តី។ អ្វីដែលនាងរំពឹងថានឹងទទួលបានឆ្នាំថ្មីសម្រាប់ជីវិតនាងគឺសេចក្តីសុខទាំងផ្លូវការយនិងផ្លូវចិត្ត ពិសេសការងារសិល្បៈកាន់តែរីកចម្រើនជាងនេះ។

តារាចម្រៀងរូបនេះនៅមិនដឹងថាពេលណានាងរៀបការនោះទេដែលនាងមិនចង់យកពេលគិតនៅឡើយមិនដឹងជាមានមូលហេតុអ្វីបានជានាងតោះតើយក្នុងជីវិតស្នេហាបែបនេះរហូតបិទតម្លៃស្នេហ៍ទោះជានាងនៅតែស្អាតដដែល។

Tags:
  • តារាសម្តែង
  • ញឹម ចាន់ថន
  • ខួបកំណើត
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥