MENU
កញ្ញាយេយេ កាន់តែមានឱកាសកើបលុយ ក្រោយរួចផុតចំណងកុត្រា
សិល្បៈនិងកំសាន្ត | ថ្ងៃព្រហស្បតិ៍ ទី០៩ មីនា ២០១៧, ០៨:០១ | ៨៤៨ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  នៅពេលនេះកញ្ញាយេយេតារាសម្តែងភេទទី៣ដែលកំពុងតែមានសន្ទុះកេរ្តី៍ឈ្មោះសិល្បៈកាន់តែច្រើនឡើងក្នុងការទាក់ទាញនាងកាន់តែស្រួលចិត្តម្តងទៀតហើយក្រោយពេលដែលនាងរួចផុតចំណងកុងត្រាចប់កិច្ចសន្យាជាមួយស្ថានីយ៍ទូរទស្សន៍ដែលនាងអាចដើរសម្តែងបានគ្របស់ស្ថានីយ៍ទូរទស្សន៍នានាដែលចង់បាននាងសម្តែង។

រយៈពេលយូរមកហើយដែលកញ្ញាយេយេនិងមិត្តរួមអាជីពបង្ហាញវត្តមានក្នុងស្ថានីយ៍ទូរទស្សន៍ពីរញឹកញាប់ជាងគេក្នុងនោះរួមមានទូរទស្សន៍អ៊ីធីវីនិងភីអិនអិនដែលនាងបង្ហាញវត្តមានញឹកញាប់ធ្វើឲ្យមហាជនបានផ្ទុះសំណើចក្រោយពេលដែលនាងផ្តល់ភាពរីករាយសប្បាយចែកជូនមហាជនសើចបំបាត់ទុកផងដែរ។ យ៉ាងណាយេយេនៅតែមានចិត្តចង់បង្ហាញស្នាដៃរបស់ខ្លួននៅតាមបណ្តាស្ថានីយ៍ទូរទស្សន៍មួយចំនួនដែលចង់បាននាងមករួមសហការសម្តែងកំប្លែងផ្តល់សំណើចដល់ទស្សនិកជនក្នុងកម្មវិធីតន្ត្រីរបស់អ្នកដឹកនាំកម្មវិធីចង់បាន។ព្រោះតែមូលហេតុជាប់កុងត្រានេះហើយដែលនាងមិនអាចរំលងលក្ខខណ្ឌបានទើបនាងខំបំពេញការងាររហូតចប់កុងត្រាទើបសប្បាយចិត្តអាចងាកទៅច្បាមការងារទាំងអស់តាមស្ថានីយ៍ទូរទស្សន៍ជាច្រើនចង់បាននាងសម្តែង។

តារាសម្តែងភេទទី៣ដែលមានហាងឆេងល្អឡើងៗក្នុងសិល្បៈកាន់តែមានគេស្គាល់កញ្ញាយេយេបានបង្ហើបឲ្យដឹងថានាងពិតជារីករាយព្រោះថាការងារសិល្បៈដែលនាងសម្តែងនៅលើឆាកតន្ត្រីទូរទស្សន៍មានពីរប៉ុស្ត៍ញឹកជាងគេគឺប៉ុស្តី៍អ៊ីធីវីនិងភីអិនអិនផ្សាយផ្ទាល់ទាំងពីរគ្រាន់តែថ្ងៃខុសគ្នា។យ៉ាងណាក្នុងនោះមានទូរទស្សន៍ភីអិនអិននាងពិតជាមានកុងត្រាជាមួយគេយូរមកហើយតែពេលនេះបានត្រូវបានបញ្ចប់ទាំងស្រុងព្រោះបានចប់កុងត្រាផឹងតែម្តង។នាងថាពេលនេះនាងអាចបង្កើនការងារច្រើនជាងមុនដោយអាចបន្តបង្ហាញវត្តមាននៅតាមប៉ុស្តី៍ទូរទស្សន៍ផ្សេងៗតាមសំណូមពរអ្នកដឹកនាំកម្មវិធីមិនអាចបដិសេធបានដូចមុននោះទេ។យ៉ាងណាមិញនេះឱកាសមួយដែលសប្បាយចិត្តព្រោះមិនត្រឹមតែអាចពង្រីកទីផ្សារបាននោះទេក៍ជាឱកាសអាចរកបានប្រាក់បន្ថែមទៀតសម្រាប់ចាត់ចែងការចំណាយផ្សេងៗក្នុងបន្ទុកគ្រួសារដែលនាងត្រូវរ៉ាប់រងមិនត្រូវនៅទ្រឹងបានអ្នកផ្ទះជាចំណែករបស់នាងជួយរកទប់ទល់ដែលនាងពេញចិត្តជួយមិនដែលគិតថាហត់នឿយឡើយ។តារាភេទទី៣តែមានចិត្តព្យាយាមតស៊ូនិងឆាកជីវិតរហូតលេចធ្លោក្នុងវិថីសិល្បៈរូបនេះបន្តថានាងនិងព្យាយាមការងារសិល្បៈនេះឲ្យបានល្អឡើងៗដើម្បីធ្វើយ៉ាងណាឲ្យមហាជននិងអ្នកគាំទ្រចូលចិត្តកាន់តែច្រើនស្របពេលសិល្បៈរបស់នាងហុចផលជាលំដាប់សូម្បីតែនាងផ្ទាល់ក៍មានចិត្តភ្ញាក់ផ្អើលនិងខំតស៊ូចាប់យកការសម្តែងនិងពាក្យពេចន៍កំប្លែងឲ្យបានល្អនិងប្រកបដោយគុណធម៌ស្តាប់ទៅមិនមានអ្វីទាស់ខុសជ្រុលឡើយ។

ទោះបីជាយ៉ាងណាក៍ដោយពេលនេះទីផ្សារសិល្បៈរបស់យេយេឃើញថាដើរបានល្អទៅមុខជាបន្តបន្ទាប់នាងត្រូវបានគេចាបអារម្មណ៍ច្រើនក្រៅពីចេះកំប្លែងនាងក៍មានដងខ្លួនមាឌធំធាត់តែគួរឲ្យក្នាញ់មុខមាត់វិញដូចមនុស្សស្រីថែមទាំងមានសំឡេងពិរោះសមជាមនុស្សស្រីដែលជាកត្តាជួយឲ្យនាងដើរទៅមុខក្នុងសិល្បៈលឿនបែបនេះ។                                             

Tags:
  • យេយេ
  • កើបលុយ
  • កុត្រា
ព័ត៌មានស្រដៀង
គ្មានព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥