រាជធានីភ្នំពេញ ៖ រនាំងដែកពុះចែកទ្រូវផ្លូវចំនួន៣ផ្ទាំង ត្រូវរងការខូចខាត បន្ទាប់ពីមានរថយន្ត មីស៊ុយប៊ីស៊ី ដឹកដីធុនធំមួយគ្រឿង បើកបរដោយបុសម្នាក់ក្នុងល្បឿនលឿន មិនប្រយ័ត្នរេចង្កូត ជ្រុលបុករះពេញទំហឹង កាលពីវេលាម៉ោង ១១ និង ៣០នាទីយប់ថ្ងៃទី ១១ ខែមករា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវសហ័ពន្ធរុស្ស៊ី ក្បែរព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
យោងតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានអោយដឹងថា ដំបូងឡើយគេសង្គេតឃើញបុរសម្នាក់បើករថយន្តមីស៊ុយប៊ីស៊ី ដឹកដីធុនធំមួយគ្រឿង ពណ៌ខៀវ ពាក់សា្លកលេខ 3B-4415 បើកបរតាមបណ្តោយផ្លូវ២០១១ ឆ្ពោះឡើងទៅកាន់ផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះរថយន្តឆ្លងជិតផុតទៅហើយ ស្រាប់តែរេចង្កូត បុករៈរបាំងដែកចែកទ្រូវផ្លូវពេញទំហឹងតែម្តង បណ្តាលអោយរនាំងដែកចំនួន ៣ផ្ទាំង ត្រូវរងការខូចខាតទាំងស្រុង ។ ចំណែករថយន្តបង្កត្រូវរងការខូចខាតយ៉ាងដំណំផងដែរ ។ បន្ទាប់ពីកើតហេតុភ្លាមៗ បុរសជាអ្នកបើករថយន្តបង្ក បានបើកទ្វាររថយន្តចេញមកក្រៅ រួចរត់គេចបាត់ស្រមោលសូន្យឈឹង ។
ក្រោយកើតហេតុ រថយន្តបង្ក ត្រូវបានសមត្ថកិច្ចជំនាញចុះអន្តរាគមន៍វាស់វែង អូសយកទៅកាន់ការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយទៅតាមផ្លូវច្បាប់ ៕