MENU
មន្ត្រីអនុវត្តច្បាប់ចំនួន៣៦នាក់ មកពីខេត្តចំនួន៤បានជួបជុំគ្នា បើកវគ្គបណ្តុះបណ្តាលស្តីអំពីការសម្ភាសន៍កុមាររងគ្រោះ ដោយការកេងប្រវ័ញ្ចផ្លូវភេទ
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី២៧ កុម្ភៈ ២០១៧, ១០:៤០ | ៤៧៦ ដង | ចុចបញ្ចេញមតិ (០)

ខេត្តព្រះសីហនុ៖  នៅព្រឹកថ្ងៃទី២៧ខែកុម្ភៈ ឆ្នាំ២០១៧នេះ មន្ត្រីអនុវត្តច្បាប់ចំនួន៣៦នាក់ មកពីខេត្តចំនួន៤ មានខេត្តព្រះសីហនុ កោះកុង កំពត និង ខេត្តកែប បានមកជួបជុំគ្នា នៅសណ្ឋាគារឆ្នេរថ្មី ក្រុងព្រះសីហនុ ដើម្បីចូលរួមវគ្គ បណ្តុះបណ្តាល ស្តីអំពីការសម្ភាសន៍ កុមារបែបមេត្រី និងការស៊ើបអង្កេត អំពើរំលោភបំពាន និងអំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ប្រព្រឹត្តដោយទេសចរផ្លូវភេទ។ សិក្ខាសាលានេះមានរយៈពេល២ថ្ងៃ ក្រោមការផ្តួចផ្តើម របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការឧបត្ថម្ភគាំទ្រពីអង្គការ APLE កម្ពុជា។

លោកសំលៀង សីលានាយកប្រតិបត្តិអង្គការ APLE បានលើកឡើងថា៖វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ពង្រឹងសមត្ថភាពចំណេះដឹងនិងការអនុវត្តជាស្តងដា តាមបែបកុមារមេត្រីបន្ថែម ដល់មន្ត្រីនគរបាលជំនាញ កងរាជអាវុធហត្ថ និងស្ថាប័នពាក់ព័ន្ធ ដើម្បីឈានដល់ការសង្រ្គោះកុមាររងគ្រោះ និង ការផ្តល់សេវាដល់ជនរងគ្រោះ ប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តម ឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្ត បានមានប្រសាសន៍កោតសរសើរ និងផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ ខិតខំរៀនសូត្រ ដើម្បីអោយចុងបញ្ចប់នៃការសិក្សាទទួលបាននិទ្ទេសល្អ គ្រប់គ្នា។ ហើយពេលកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ចៀសវាងឲ្យបាន វិបត្តិច្រានចោលសំណុំរឿង ឬមោឃៈភាពនៃសំណុំរឿង។

Tags:
  • មន្ត្រី
  • វគ្គបណ្តុះបណ្តាល
  • កុមាររងគ្រោះ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥