MENU
កញ្ញាស៊ូ ដាណេ ខំចំណាយពេលផលិតចម្រៀងដើម្បីចែកអ្នកគាំទ្រស្តាប់និង មិនចង់ចំណេញប្រាក់កម្រៃ
សិល្បៈនិងកំសាន្ត | ថ្ងៃច័ន្ទ ទី២៧ កុម្ភៈ ២០១៧, ០៧:៥៧ | ១,០៨៨ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ តារាចម្រៀងបែបមនោសញ្ចេតនាមានទឹកដមសំឡេងក្រអួនស្រដៀងរៀមច្បងជំនាន់មុនអ្នកស្រីប៉ែន រ៉នកញ្ញាស៊ូ ដាណេបានផលិតបទចម្រៀងជំនាន់មុនបញ្ចូលសាច់ភ្លេងថ្មីដើម្បីលើកកម្ពស់មរតកបទចម្រៀងពីដើមដែលនៅតែលើកស្ទួយវិស័យសិល្បៈខ្មែររហូតជំនាន់នេះនិងជំនាន់ក្រោយៗទៀត។អ្នកចម្រៀងស្រអែមស្រស់រូបនេះបានព្យាយាមកសាងផលិតចម្រៀងយកបទពីដើមមកសម្រិតសម្រាំងច្រៀងឡើងវិញបញ្ចូលក្នុងប្រព័ន្ឋយូធូបក្នុងន័យបង្ហោះឲ្យមហាជនបានស្តាប់កម្សាន្តដើម្បីក្នុងបំណងបានជួយបន្តបទចម្រៀងសម័យដើមបន្តទៀតដោយនាងមិនគិតចង់ចំណេញប្រាក់អ្វីនោះទេ។ដោយការស្រឡាញ់និងចង់លើកស្ទួយដល់បទចម្រៀងពីដើមពិសេសនាទស្សវត្សទី៦០និង៧០កញ្ញាស៊ូ ដាណេតែងតែចំណាយពេលផលិតបទពីដើមនេះហើយថ្មីៗនេះនាងបានថតបទពីដើមឡើងវិញក្រោមចំណងជើងថា«ស្រឡាញ់បងណាស់»ដោយសំនៀងដើមរបស់អ្នកស្រីហួយ មាសដោយនាងបានបង្ហោះលើPageដែលយកបទពីដើមមកច្រៀងម្តងទៀតបែបClassicតែនាងមិនយកធ្វើអាជីវកម្មនោះទេចង់ឲ្យតែប្រិយមិត្តបានស្គាល់និងស្តាប់កម្សាន្តតែប៉ុណ្ណោះ។

តារាចម្រៀងស៊ូ ដាណេដែលតែងតែចាប់ឱកាសកាសការសម្តែងនៅក្រៅប្រទេសញឹកញាប់នោះបានបញ្ជាក់ថានាងមានបំណងចង់លើកស្ទួយបណ្តាបទចម្រៀងមរតកដើមរបស់រៀមច្បងជំនាន់មុនក្នុងន័យចង់បង្ហាញថាអត្ថន័យបទពីដើមពិតជាបង្កប់នូវខ្លឹមសារជ្រាលជ្រៅមិនស្តាប់ទៅមិនចេះរីងស្ងួតនោះឡើយ។យ៉ាងណាមិញស្របពេលដែលនាងបម្រើសិល្បៈដោយយកបទចម្រៀងពីដើមៗមកច្រៀងដែរនោះរមែងតែងតែនឹកគុណហើយខំផលិតនិងច្រៀងឡើងវិញបែបលក្ខណៈក្លាស៊ីកចែកដល់បងប្អូនស្តាប់ក្នុងផេកដើម្បីតែកម្សាន្តនិងចូលរួមឲ្យតម្លៃមរតកដើមជាបន្តទៀតប៉ុណ្ណោះគ្មានចង់បានលុយកាក់និងប្រាក់ជំនេញអ្វីឡើយ។នាងបន្តថានៅមានបទចម្រៀងត្រៀមបង្ហាញជាច្រើនទៀតដែលបានរៀបចំទុកបង្ហាញលើផេករបស់នាងនឹងចេញផ្សាយជាបន្តបន្ទាប់ខាងមុខនេះ។

កញ្ញាស៊ូ ដាណេមុនក្លាយជាអ្នកចម្រៀងមានឈ្មោះល្បីគួរសមទាំងក្នុងនិងក្រៅប្រទេសនាងជាសិល្បការិនីផ្នែកបុរាណនិងប្រពៃណីរបស់ក្រុមសិល្បៈរាជធានីភ្នំពេញចេះច្រៀងទាំងបទប្រពៃណី សម្តែងរបាំល្ខោនបាសាក់បានយ៉ាងស្ទាត់ជំនាញ។ដោយមានសំឡេងល្អនាងក៍បញ្ចូលខ្លួនជាអ្នកចម្រៀងជាបន្តបន្ទាប់រហូតមានមុខមាត់ក្នុងវិស័យចម្រៀងដោយស្ថានីយ៍ទូរទស្សន៍មួយចំនួនផ្តល់ទីតាំងឲ្យនាងបានឡើងសម្តែងជាប់រហូតមក។កម្មវិធីភាគច្រើនប្រជុំដោយតារាជើងចាស់ចេះចាំបទពីដើមដែលនាងបានឡើងសម្តែងជាមួយដូចជាកម្មវិធី«តន្ត្រីស្រុកស្រែ»«ប្រជុំតារាតន្ត្រី»«មន្តស្នេហ៍សំនៀង»និងស្ថានីយ៍ទូរទស្សន៍នានាដូចជាទូរទស្សន៍អាស៊ីអាគ្នេយ៍ជាដើម។ក្រៅពីនេះនាងក៍មានពិន្ទុល្អក្នុងទីផ្សារសិល្បៈនៅក្រៅប្រទេសដូចជាធ្លាប់ទៅអាមេរិក អូស្ត្រាលីនិងប្រទេសមួយចំនួនទៀតដោយឆាប់ៗនេះនាងត្រៀមហោះទៅសម្តែងនៅប្រទេសបារាំងទៀតផង។                                            

Tags:
  • ស៊ូ ដាណេ
  • ផលិតចម្រៀង
  • អ្នកគាំទ្រ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥