MENU
ងងុយដេកខ្លាំងបើករថយន្ត Mazda លឿនរេចង្កូតបុកបង្គោលស្លាកសញ្ញាចរាចរណ៍ ក្រឡាប់ផ្ញារជើង នៅសង្កាត់ព្រែកឯង
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី១១ មករា ២០១៦, ១៥:៤៥ | ៤៩៥ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង ១៣ និង ៣០នាទីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៥នេះ មានគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដោយខ្លួនឯងមួយបានកើតឡើងនៅចំណុចទល់មុខនឹងភោជនីយ៍ដ្ឋាន « សួនសុបន្ត » ស្ថិតតាមបណ្តោយផ្លូវច្រកចូលរោងចក្រផលិតស្រាបៀរ ថៃហ្គ័រ ក្នុងភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ បន្ទាប់ពីស្ត្រីវ័យប្រមាណជា ៥០ឆ្នាំម្នាក់ ជាម្ចាស់រថយន្ត បើកបរទាំងងងុយដេក និងក្នុងល្បឿនលឿន ហើយរេចង្កូតជ្រុលបុកទាំងកំរោល រួចក្រឡាប់យកតែម្តងទៅ ។

ប្រភពព័ត៌មានពីសាក្សីដែលបានឃើញហេតុការណ៍ បានរៀបរាប់អោយដឹងថា នៅមុនពេលកើតហេតុ គេសង្គេតឃើញ ស្ត្រីវ័យ៥០ឆ្នាំ បើករថយន្តមួយគ្រឿងម៉ាក Mazda ពណ៌ស ពាក់ស្លាកលេខ 1AD : 9055 បើកបរតែម្នាក់ឯង ធ្វើដំណើរតាមបណ្តោយផ្លូវ ថៃហ្គ័រ ទិសដៅពីត្បូងទៅជើង ក្នុងសភាពងងុយដេក និងក្នុងល្បឿនយ៉ាងលឿន ។ លុះមកដល់ចំណុចកើតហេតុ រថយន្តក៏បានរេចង្កូតជ្រុលធ្លាក់ផ្លូវទៅបុកផ្ទប់នឹងបង្គោលព្រុំផ្លូវតូចមួយដើមបណ្តាលអោយបាក់ ហើយរថយន្តនៅមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកនឹងបង្គោលស្លាកសញ្ញាចរាចរណ៍មួយដើមទៀតទាំងកំរោល បណ្តាលអោយរថយន្តត្រឡាប់ផ្ញារច្រងាងតែម្តង ។ ភ្លាមនោះស្ត្រីជាម្ចាស់រថយន្ត បានបើកទ្វាររថយន្តវាចេញមកខាងក្រៅ ទាំងសភាពរាងកាយមានរបួសតិចតួច រួចទំនាក់ទំនងទៅកាន់បងប្អូនអោយមកទទួលយកទៅព្យាបាល ។ ដោយឡែក រថយន្តវិញ ត្រូវផ្ទុះពោងសុវត្ថិភាព និង រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយជំនាញ ចុះអន្តរាគមន៍វាស់វែង ស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយតាមច្បាប់ ៕

 

សូមបញ្ជាក់ថា ក្នុងហេតុគ្រោះថ្នាក់ខាងលើនេះ មិនបានបណ្តាលអោយមានរងរបួសដល់អ្នកដទៃណាឡើយ គ្រាន់តែស្ត្រីជាម្ចាស់រថយន្តបើកបរទាំងអក្ការះងងុយដេក និង ខ្វះការប្រុងប្រយ័ត្នពេលកំពុងបើកបរ ទើបបណ្តាលអោយមានរឿងហេតុបែបនេះកើតឡើងតែម្តងទៅ ៕

Tags:
  • រថយន្ត Mazda
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥