![]() |
MENU
|

រាជធានីភ្នំពេញ ៖ ករណីបាញ់មនុស្សក្នុងក្លឹបកំសាន្ត មេន ហាតធេន HOLIDAY បានកើតឡើងសារជាថ្មីម្តងទៀតហើយ បន្ទាប់មានការឈ្លោះទាស់ទែងនិងបង្ករហិង្សារនៅក្នុងក្លឹបនេះ ។
បើតាមមន្រ្តីអាវុធហត្ថខណ្ឌដូនពេញ ជាថ្មីម្តងទៀតជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពី ម៉ោង៣:២០នាទីទៀបភ្លឺ ថ្ងៃទី១១ខែមករាឆ្នាំ២០១៦ នៅចំនុចក្លោងទ្វារចូលក្លឹបកំសាន្ត មេនហាតធេន(HOLIDAY)ផ្លូវ៦៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ បន្ទាប់ពីបុរសម្នាក់នេះ បានបាញ់ជាច្រើនគ្រាប់ក្នុងក្លឹប បណ្តាលឱ្យរងរបួសសន្តិសុខយាមកាមទីនោះ២នាក់ ។
ក្រោយកើតហេតុភ្លាមៗ កម្លាំងអាវុធហត្ថ ខណ្ឌដូនពេញ ក៍បានចេញអន្តរាគមន៍ បន្ទាប់មកក៍ឈានដល់ការចាប់ខ្លួនបុរសម្នាក់ ឈ្មោះ ចៅ រង្សី អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១១E0 សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
បើតាមសមត្ថកិច្ចចុះពិនិត្យនៅកន្លែងកើតហេតុនិងសាកសួរទៅលើសាក្សីថា ករណីនេះដំបូងឡើយ ជនសង្ស័យបានដឹកប្រពន្ធទៅរាំលេងនៅក្លឹបហូលីដេ ដោយមានគ្នា៧នាក់ ក្នុងនោះមានបងថ្លៃនិងមិត្តភ័ក្រ្ត ពេលកំពុងរាំលេង ក៏មានក្រុមផ្សេងមកប៉ះចង្កេះប្រពន្ធ ហើយជនសង្ស័យជាប្តីបានខឹង ក៏បានឈ្លោះគ្នាក្នុងក្លឹបហើយសន្តិសុខក៏បានដេញចេញមកក្រៅ រំពេចនោះប្រពន្ធក៏បានទៅជាមួយបងថ្លៃ រីឯជនសង្ស័យក៏បានជិះម៉ូតូ ទៅយកកាំភ្លើងនៅផ្ទះ ក្រោយមកក៍ជិះត្រលប់មកវិញនិងឈប់នៅមុខក្លឹប ហើយបានដកកាំភ្លើងចេញពីកែបម៉ូតូ រួចស្រែករកឈ្មោះ៧៩ជាប្រធានសន្តិសុខ អោយហៅក្រុមដែលប៉ះចង្កេះប្រពន្ធរបស់គេនោះ ចេញមកក្រៅដើម្បីដោះស្រាយគ្នា ប៉ុន្តែសន្តិសុខបាននិយាយសំរួលចរចា មិនអោយចូលក្នុងក្លឹបខ្លាចមានរឿងធំ ព្រោះជនសង្ស័យមានកាន់អាវុធហើយស្ថិតក្នុងស្ថានភាពស្រវឹងទៀតផងភ្លាមនោះ ឈ្មោះ ដុំ ធី ហៅ២៩ បានព្យាយាមសំរួលអោយជនសង្ស័យត្រឡប់ទៅវិញ ប៉ុន្តែជនសង្ស័យមិនព្រមក៏បានដកកាំភ្លើងបាញ់រះមកលើក្រុមសន្តិ សុខហូលីដេតែម្តង។
ក្រៅពីនោះសមត្ថកិច្ចបានដកហូតវត្ថុតាងជាក់ស្តែង គឺអាវុធវែង០១ដើមម៉ាក AR15 លេខ5677 គ្រាប់ក្នុងបង់០៦គ្រាប់ និងសំបកគ្រាប់បាញ់ហើយចំនួន០៦គ្រាប់-ម៉ូតូ០១គ្រឿងម៉ាកPCXពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 1FB:9233 ។


