MENU
ជប៉ុនបង្កើតបង្គន់ទំនើបបំផុត ដែលមានមុខងារមិនគួរអោយជឿ
បច្ចេកវិទ្យា | ថ្ងៃសៅរ៍ ទី០៩ មករា ២០១៦, ១០:០៧ | ១,២១១ ដង | ចុចបញ្ចេញមតិ (០)

ការដាក់បង្ហាញផលិតផលតូតូ នៅក្នុងពិពណ៌អេឡិចត្រនិចក្នុងរដ្ឋឡាសវេហ្គាស កាលពីថ្ងៃទី ០៨ មករា ២០១៦

ជប៉ុនបានបង្ហាញ​បច្ចេកវិទ្យាចុងក្រោយ​​នៃបង្គន់អនាម័យវៃឆ្លាតប្រភេទ Self-cleaning toilet នៅក្នុងពិធីតាំងពិពណ៌អេឡិចត្រូនិចមួយ​នៅរដ្ឋឡាសវេហ្គាស សហរដ្ឋអាមេរិក។

ដោយសម្លឹងឃើញថា បង្គន់គួរតែមានបន្ថែមនូវមុខងារ​វៃឆ្លាតដែលអាច​បង្កើនភាពងាយស្រួលដល់អ្នកប្រើប្រាស់ សហគ្រាស តូតូ (TOTO) បានបង្ហាញប្រព័ន្ធលាងសម្អាតវៃឆ្លាត ដែលអាចមានប្រយោជន៍សម្រាប់បរិស្ថាន និងបង្កើនភាពងាយស្រួលដល់អ្នកប្រើប្រាស់។

បើដូច្នេះមែន តើបង្គន់វៃឆ្លាតនេះ​អាចធ្វើអ្វីបានខ្លះទៅ?

អ្នកនាំពាក្យសហក្រាសនេះ បានរៀបរាប់ថា “ពេលដែលអ្នកដើរសំដៅទៅរកវា វា​នឹងបើកគំរបចានបង្គន់ដោយខ្លួនវា ហើយពេលដែលអ្នកដើរចេញពីវា វាក៏នឹងបិទគំរបនោះវិញដោយខ្លួនវាផងដែរ”។

វាក៏ជួយកាត់បន្ថយតម្រូវការក្រដាសអនាម័យផងដែរ ដោយអ្នកនាំពាក្យនោះបានបន្តថា “វានឹងធ្វើការស្គេន (Scan) និងបាញ់ទឹកអនាម័យទៅកាន់អ្នក បន្ទាប់មកវានឹងចាប់ផ្តើមសម្អាត និងសម្ងួតអ្នក។ ដូច្នេះ មិនចាំបាច់ប្រើក្រដាសសម្រាប់សម្អាតឡើយ។

ក្រោយពីវាបានសម្អាតអ្នករួច បង្គន់នោះនឹងធ្វើការសម្អាតខ្លួនវាដោយស្វ័យប្រវត្តិ ដោយប្រើប្រាស់ទឹកអេឡិចត្រូនិច ដែលមានផ្ទុកនូវសារធាតុ ទីតានឌីអុកស៊ីត (titanium dioxide) និង សៀកូញ៉ូម (zirconium) ដែលធ្វើអោយចានបង្គន់ស្អាតជានិច្ច។ តាមរយៈការសម្អាតដោយស្វ័យប្រវត្តិនេះ វាអាចរក្សាភាពស្រស់ស្អាតរបស់វាបានដោយខ្លួនឯងរហូតដល់១ឆ្នាំ ដោយជៀសវាងការប្រើប្រាស់សារធាតុគីមីផ្សេងៗ ដែលប៉ះពាល់ដល់បរិស្ថាន។

បច្ចេកវិទ្យានេះមិនមែនជារឿងភ្ញាក់ផ្អើល​​សម្រាប់ប្រជាជនជប៉ុននោះទេ ពីព្រោះបច្ចុប្បន្ននេះ ប្រហែលជា ៧០ភាគរយ នៃលំនៅដ្ឋានក្នុងប្រទេសជប៉ុន កំពុងប្រើប្រាស់បច្ចេកវិទ្យានេះ ហើយការប្រើប្រាស់​ក៏កំពុងតែកើនឡើង​ផងដែរ។

ជាមួយគ្នានេះ សហគ្រាសនេះកំពុងផ្គត់ផ្គង់បង្គន់វៃឆ្លាតនេះ​ប្រភេទ Neorest នៅទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុបផងដែរ ដែលបានទាក់ទាញការចាប់អារម្មណ៍ច្រើន​គួរអោយកត់សំគាល់។ គួរបញ្ជាក់ថា បង្គន់ប្រភេទ Neorest នេះគឺជាផលិតផលបង្គន់វៃឆ្លាតជំនាន់ចុងក្រោយបង្អស់​របស់សហគ្រាស តូតូ នាពេលបច្ចុប្បន្ននេះ ដែលវាកាត់បន្ថយទំហំបង្គន់ និងជួយសន្សំសម្ចៃទឹក។

តាមការគ្រោងទុក បង្គន់ទំនើបជំនាន់ចុងក្រោយនេះ កំពុងចាប់ផ្តើមការផ្សព្វផ្សាយលក់​នៅទីផ្សារអឺរ៉ុបឆ្នាំនេះ ហើយនឹងឈានជើងចូលទីផ្សារសហរដ្ឋអាមេរិក​នៅឆ្នាំ ២០១៧។

អ្វីដែលធ្វើអោយអ្នកប្រើប្រាស់​មានការរារែកនោះគឺតម្លៃរបស់វា។ តម្លៃដែលបានដាក់លក់លើទីផ្សារគឺ ១ម៉ឺនដុល្លាអាមេរិក ក្នុង១គ្រឿង សម្រាប់ប្រភេទ Neorest នេះ ហើយអាចនឹងមានតម្លៃលើសនេះទៀតសម្រាប់ផលិតចេញថ្មីៗបន្តបន្ទាប់ទៀត។

អ្នកនាំពាក្យនេះ​បានលើកឡើងចុងក្រោយថា “ប្រសិនអ្នកបានសាកល្បងប្រើប្រាស់វា អ្នកនឹងលែងចង់ប្រើបង្គន់អ្នកទៀតហើយ”។

ប្រែសម្រួលដោយ៖ សិរីវុធ

ប្រភព៖ AFP

Tags:
  • ជប៉ុន
  • បង្គន់
  • ទំនើបបំផុត
ព័ត៌មានស្រដៀង
គ្មានព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥