បន្ទោយមានជ័យ៖ នៅព្រឹកថ្ងៃទី០៨.០១.២០១៦នៅវេលាម៉ោង៨:០០ព្រឹក ក្រុងប៉ោយប៉ែតប៉ូលិសចរាចរណ៍ដឹកដោយលោក សៅ សារឿន ប្រធានទទួលបន្ទុកផ្នែកសន្ដាប់ធ្នាប់បាននាំកម្លាំងចំនួន២០នាក់ដើរល្បាតដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងផ្សារអគ្គ និងកន្លែងដ៏ទៃទៀតផងដែរ។ លោក សៅ សារឿន ប្រធានផ្នែកសន្ដាប់ធ្នាប់មានប្រសាសន៍ដោយការយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យ បានដាក់បញ្ជារយ៉ាងមឺុងម៉ាត់គ្រប់ស្រុកទាំងអស់ក្នុងខេត្តបន្ទាយមានជ័យដើម្បីការពារសន្តិសុខសុវត្ថិភាពប្រជាពលរដ្ឋមិនអោយមានចោរកម្មកើតឡើងដូចខេត្តនានា។
យោងតាមប្រសាសន៍លោកវរសេនីយ៍ត្រី អ៊ុំ សុផលក៏បានដាក់បញ្ជារអោយមន្ត្រីក្រោមឱវ៉ាទជាបន្តបន្ទាប់ឃើញថាលោក សៅ សារឿន នាំកម្លាំងដើរល្បាតការពារសន្តិសក្នុងក្រុងប៉ោយប៉ែតទាំងមូលបានល្អប្រសើរពុំមានអំពើឆក់ប្លន់កើតឡើងក្នុងក្រុងប៉ោយប៉ែតឡើយ។
អាជីវករលក់មាសម្នាក់បានរៀបរាប់ប្រាប់ភ្នាក់ងារសារព័ត៌មាន សម្លេងសហគមន៍ខ្មែរ ថាកន្លងមកពួកគាត់មានការព្រួយបារម្ភរឿងចោរកម្មបាញ់សម្លាប់យ៉ាងខ្លាំងក្លា តែពេលនេះពួកគាត់មានភាពកក់ក្ដៅវិញហើយដោយសមត្ថកិច្ចដើរល្បាតដើម្បីការពារប្រជាពលរដ្ឋពេញក្រុងប៉ោយប៉ែតដោយមិនគិតការនើយហត់ហើយពួកគាត់សូមជូនពរដល់កមាំ្លងសមត្ថកិច្ចទាំងអស់អោយប្រកបការងារបានជោគជ័យគ្រប់ភារៈកិច្ច។