MENU
សម្តេចក្រឡាហោម សខេងបានជំរុញអោយមន្ត្រីនគបាលថ្នាក់ជាតិចុះមូលដ្ឋាន បើកយុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោគថ្មី
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី១១ កុម្ភៈ ២០១៦, ០៩:២៣ | ៥៨៥ ដង | ចុចបញ្ចេញមតិ (០)

គួររំលឹកផងដែរកាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបើកកិច្ចប្រជុំក្រុមការងារគណកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោគនៅទីស្តីការក្រសួងមហាផ្ទៃដែលនៅក្នុងកិច្ចប្រជុំនោះសម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ការប្រើប្រាស់យន្តការមន្ត្រីថ្នាក់ជាតិចុះជួយមូលដ្ឋានដើម្បីផ្សព្វផ្សាយច្បាប់ចរាចរណ៍នេះ បានធ្វើឡើងខណៈការផ្សព្វផ្សាយច្បាប់ចរាចរណ៍កន្លងមកនេះ គឺឲ្យតែក្រុមការងារថ្នាក់ខេត្ត រាជធានីចុះផ្សព្វផ្សាយហើយហាក់ធ្វើឲ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានមិនទាន់មានការយល់ជ្រាបពីច្បាប់ទាំងនោះ។

សម្តេចក្រឡាហោម ស ខេង បានស្នើឲ្យបណ្តាក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានទាំងអស់ ត្រូវរួមគ្នាចុះមូលដ្ឋានបើកយុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោគថ្មីឡើងវិញ ខណៈក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងខ្លាំង។សម្រាប់ខ្លឹមសារផ្សព្វផ្សាយច្បាប់ចរាចរណ៍ ក្រុមការងារក្រសួងមហាផ្ទៃ គឺត្រូវសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនរៀបចំសង្ខេបខ្លឹមសារផ្សព្វផ្សាយឲ្យបានត្រឹមត្រូវដើម្បីមហាជនងាយស្រួលយល់ទទួលយកបាននិងចូលរួមអនុវត្តទាំងអស់គ្នា។សម្តេចក្រឡាហោម បន្តថា ការដាក់ចេញយុទ្ធនាការថ្មីឲ្យក្រុមការងារថ្នាក់ជាតិចុះផ្សព្វផ្សាយនោះ គឺនឹងត្រូវស្នើប្រធានការងារទាំងនោះធ្វើសកម្មភាពចុះឃោសនា នៅតាមប្រជុំជន នៅតាមទីផ្សារជាដើម។ ដោយឡែកនៅតាមសាលារៀនវិញ សម្តេចក្រឡាហោម ថានឹងមានការកំណត់យកមួយថ្ងៃនៅទូទាំងប្រទេស នៅគ្រប់បណ្តាសាលារៀនរដ្ឋទាំងអស់ គឺត្រូវមានយុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរណ៍នេះមួយដើម្បីសិស្សានុសិស្សទាំងអស់មានការយល់ជ្រាប។

Tags:
  • សម្តេចក្រឡាហោម សខេង
  • មន្ត្រីនគបាល
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥