MENU
ចោរប្លន់ប្រដាប់អាវុធ ៧នាក់ ភ្ជង់ប្លន់យកម៉ូតូ Zoomer ពីយុវជន២នាក់ បានសម្រេចដោយសុវត្ថិភាព នៅសង្កាត់បឹងរាំង ( មានវីឌីអូ
)
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី១១ កុម្ភៈ ២០១៦, ០៧:៣៤ | ៦១៧ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ ៖ ចោរប្លន់ប្រដាប់អាវុធមួយក្រុម មានគ្នា ៧នាក់ ប្រដាប់ដោយកាភ្លើងខ្លី ២ដើម ជិះម៉ូតូមិនចាំម៉ាក៣គ្រឿង បានជិះមកធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូមួយគ្រឿង ម៉ាក Zoomer ពីយុវជន ២នាក់ បានសម្រេចដោយសុវត្ថិភាព កាលពីវេលាម៉ោង ២២ និង ១៥ នាទីយប់ថ្ងៃទី ១០ ខែកុម្ភះ ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ១៨៤ កែវផ្លូវលេខ៥១ ខាងក្រោយវិទ្យាល័យព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមចម្លើយឆ្លើយរៀបរាប់របស់ជនរងគ្រោះ បានអោយដឹងថា នៅមុនពេលកើតហេតុ គឺរូបខ្លួននិងមិត្តិភក្តិម្នាក់ទៀតដែលរួមដំណើរជាមួយ ទើបតែចេញមកពីកម្មវិធីហូបចុកបន្តិចបន្តួច នៅក្បែរព្រះបរមរាជវាំង តាំងពីល្ងាចមកម្លេះ ។ រហូតកម្មវិធី ត្រូវបានបញ្ចប់ អ្នកទាំង២ក៏បានជិះម៉ូតូមួយគ្រឿងម៉ាក Zoomer ឌុបគ្នាបំណងត្រឡប់ទៅកាន់លំនៅឋានវិញ ដោយធ្វើដំណើរតាមបណ្តោយផ្លូវលេខ ១៨៤ ក្នុងទិសដៅពីលិចទៅកើត ។ លុះមកដល់ចំណុចផ្លូវលេខ ៥១ ខាងក្រោយនឹងវិទ្យាល័យស៊ីសុវត្ថិ ស្រាប់តែមានជនសង្ស័យ៧នាក់ ជិះម៉ូតូ មិនចាំម៉ាក ៣គ្រឿង ប្រដាប់ដោយកាំភ្លើងខ្លី២ដើម និងដំបង បានជិះមកស្ទាក់ពីមុខ រួចដកកាំភ្លើងភ្ជង់គំរាមប្លន់យកម៉ូតូពីជនរងគ្រោះតែម្តង ។ ភ្លាមនោះដោយសភាពភ័យស្លន់ស្លោរខ្លាំង ជនរងគ្រោះទាំង ២នាក់ ក៏បានចុះពីលើម៉ូតូ រួចប្រគល់សោរទៅអោយជនសង្ស័យ រួចជនសង្ស័យ ក៏ជិះចេញទៅបាត់ដោយសុវត្ថិភាពតែម្តងទៅ ។ ភ្លាមៗ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះអន្តរាគមន៍ និងនាំជនគ្រោះទាំង ២នាក់ទៅដាក់ពាក្យណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងរាំង ដើម្បីមុខសញ្ញា ស្រាវជ្រាវតាមចាប់ជនល្មើសយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

ចោរប្លន់ប្រដាប់អាវុធ ៧នាក់ ភ្ជង់ប្លន់យកម៉ូតូ Zoomer ពីយុវជន២នា...

ចោរប្លន់ប្រដាប់អាវុធ ៧នាក់ ភ្ជង់ប្លន់យកម៉ូតូ Zoomer ពីយុវជន២នាក់ បានសម្រេចដោយសុវត្ថិភាព នៅសង្កាត់បឹងរាំងhttp://vokc.org/article/243

Posted by VOKC News on Wednesday, February 10, 2016
Tags:
  • ចោរប្លន់
  • ភ្ជង់ប្លន់យកម៉ូតូ Zoomer
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥