MENU
អាថ៌កំបាំងមិនគួរអោយជឿ ពីសារៈប្រយោជន័​នៃរុក្ខជាតិស្តៅ
សុខភាព | ថ្ងៃសុក្រ ទី០៨ មករា ២០១៦, ១១:០៤ | ២,៥៣៧ ដង | ចុចបញ្ចេញមតិ (០)

-​ ឈ្មោះវិទ្យាសាស្រ្ត៖ Azadirachta indica A.H.L. Juss

- Synonyms:

Malia Azadirachta L. (1753)

Melia indica (AH.L. Juss)

Brandi (1874)

Antelaea Azakirachta  (L.)

Adelb. (1948)

- Common Name:   Neem

-​ ឈ្មោះជាភាសារអង់គ្លេស៖​ Margosa

- ឈ្មោះជាភាសារបារាំង៖ Margosier

-​ ឈ្មោះជាភាសារកម្ពុជា៖​ ស្តៅ  (Sdao)

1-​ លក្ខណៈទូទៅ៖

       ស្តៅជារុក្ខជាតិដែលមានកំពស់ពី​ 4-6​ម រឺលើសពីនេះទៅតាមប្រភេទដី និង​ ទីកនែ្លង។ វាច្រើនដុះនៅលើទីវាល​ រឺ ព្រៃស្រោង។​ តួដើមជាធម្មតាខ្លី ហើយបែកមែកនៅកំពស់មិនលើសពី​7,5ម​ រឺអង្កត់ផ្ចិតអាចមានទំហំរហូតដល់ 90​ សម ហើយតួដើមអាច​មានរាងមិនមូលល្អទេ។​ ស្តៅត្រូវបានគេនិយមដាំស្ទើរតែពេសពេញសកលលោក។ នៅប្រទេសកម្ពុជា គេនិយមដាំវាដើម្បីយកស្លឹក និង​ ផ្កាសំរាប់បរិភោគ ហើយដើមវាសំរាប់ប្រើប្រាស់ជាគ្រឿងសំណង់ទូទៅ។ ស្លឹករបស់វាមានរាងមូលស្រួចដូចផ្លែលំពែងខ្លះទៀតមានរាងមួលទ្រវែង។ ផ្កាវាមានពណ៏ស​ ចំនែកផ្លែមានរាងមូល​ ទ្រវែង រលោង និង​ មានពណ៏បៃតងនៅពេលខ្ចី និង​ ប្រែជាពណ៏លឿងស្រស់នៅពេលទុំ ហើយមានសាសច់ដែលមានជាតិស្អិតរុំស្រោបព័ទ្ធជុំវិញគ្រាប់។ ផ្លែវាទុំនៅចុងខែមេសា​ ដល់ដើមខែមិថុនា។ សាច់ឈើមានដង់សីតេពី​ 720-930 គ.ក្រក្នុងមួយម៉ែតគូប(720-930/ម3) នៅក្នុងសំនើម 12%។

2 - សារៈសំខាន់​ និង ការប្រើប្រាស់

      ១ - ការប្រើប្រាស់សំរាប់បរិភោគផ្ទាល់៖ ស្លឹក និង ផ្កាស្តៅត្រូវបានគេបរិភោគជាបន្លែ ដ៏ពេញនិយមពិសេសនៅអំឡុងខែ​មករា​ ទៅខែមិនា ជាខែដែលស្តៅផ្កា។

      ២ - ការប្រើប្រាស់ជាថ្នាំពុលសរីរាង្គ៖ ស្តៅត្រូវបានគេទទួលស្គាល់ថាមានឥទ្ធិពលលើសត្វល្អិតរហូតដល់ 500 ប្រភេទ ដោយរាប់បញ្ចូលទាំង សត្វល្អិត(insects)ខ្មូត(mites) ចៃ(ticks)​ និង​ ប្រភេទណេម៉ាតូត (nematodes)មួយចំនួន។ វាមិនបានទៅសំលាប់សត្វល្អិតទាំងនោះដោយផ្ទាល់ទេតែវាមានប្រសិទ្ធិភាពបណ្តេញចេញ និង​ មានឥទ្ធិពលលើការលូតលាស់របស់សត្វល្អិតទាំងនោះ។

      ប្រេងស្តៅក៏យកមកប្រើប្រាស់ជាថ្នាំបាញ់លើសត្វចិញឹ្ចម ឆ្មា និង​ ឆ្កែ ដើម្បីកំចាត់ចៃ ​ រួមទាំងថ្នាំបញ្តេញមូសផងដែរ។

      ៣ - ការប្រីប្រាស់ស្តៅជាគ្រឿងសំអាង៖ ប្រេងសៅ្តត្រូវបានគេប្រើប្រាស់ជាប្រភេទគ្រឿងសំអាងដូចជា សាប៊ូដុំ សាប៊ូកក់សក់ ថ្នាំរិត រឺក៏ជាក្រេម។​ ឧទាហរណ៏៖ នៅប្រទេសឥណ្ឌា មានសាប៊ូស្តៅ(Margo soap)។​ ប្រេងស្តៅមានប្រសិទ្ធិភាពខ្លាំងលើការថែរក្សាស្បែក ដូចជា ការព្យាបាលមុន(acne treatment) និង ជួយការពារស្បែកអោយតឹងណែន។

ប្រភព៖ ដកស្រង់ចេញពី ទស្សនាវដ្តីកសិកម្ម លេខ16

គេហទំព័រៈ​ WWW. Margosier.com

គេហទំព័រៈWWW. Margosa Neem Shampoo

Tags:
  • រុក្ខជាតិស្តៅ
  • អាថ៌កំបាំងមិនគួរអោយជឿ
ព័ត៌មានស្រដៀង
គ្មានព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥