MENU
បោះកន្ទុយបារីចោលមិនប្រយ័ត្ន បង្កជាអណ្តាតភ្លើងឆាបឆេះហាងផឹកស៊ីអស់២តូបធំ ( មានវីឌីអូ
)
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី០៩ កុម្ភៈ ២០១៦, ២០:២៨ | ៦១៩ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង ១៨ និង ២០នាទីល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ មានគ្រោះអគ្គីភ័យមួយបានឡេបត្របាក់ទីតាំងហាង លក់ត្នោតជូរ និងគ្រឿងផឹកស៊ី ២ទីតាំង ដែលសង់ឡើងពីឈើប្រក់ស្បូវ យ៉ាងខ្លាំងខ្លា បណ្តាលអោយតូបទាំង២ត្រូវ អណ្តាតភ្លើងឆាបឆេះហ្មត់គ្មានសល់ ។ ហេតុការណ៍នេះកើតឡើងនៅចំណុច ផ្លូវប៉េតុងមួយកន្លែង ក្បែររបងរោងចក្រកាណាឌីយ៉ា ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពព័ត៌មានពីម្ចាស់ទីតាំង បានរៀបរាប់អោយដឹងថា នៅមុនពេលមានគ្រោះអគ្គីភ័យឆាបឆេះ គឺដំបូងឡើយ នៅវេលាម៉ោង ប្រមាណ ៤ ទៅ ៥ មានភ្ញៀវជាច្រើនកំពុងអង្គុយហូបចុកធម្មតាទេ ។ លុះមកទល់នឹងវេលាកើតហេតុ ស្រាប់តែភ្ញៀវម្នាក់បានដើរទៅបត់ជើងតូច នៅខាងក្រោយរោងហាង ដោយក្នុងដៃរបស់គាត់ មានបារីជាប់កំពុងជក់ ។ លុះបត់ជើងហើយគាត់ក៏បានដើរមកអង្គុយហូបចុកវិញ ដោយពុំមានបារីជាប់នឹងដៃមកវិញនោះទេ ។  ស្រាប់តែមួយសន្ទុះក្រោយមក ក៏កើតមានជាអណ្តាតភ្លើងឆាបឆេះ យ៉ាងខ្លាំងខ្លាមកពីក្រោយរោង ធ្វើអោយម្ចាស់ទីតាំង និងភ្ញៀវជាច្រើននាក់ដែលកំពុងអង្គុយហូបចុកយ៉ាងសប្បាយនោះ នាំគ្នារត់ជាន់ជើងគ្នាប្រសាយ បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នៅក្បែរនោះ នាំគ្នាចោមរោមមើលយ៉ាងកុះកុញ និងរាយការណ៍ដល់សមត្ថកិច្ខចុះអន្តរាគមន៍ ។

 

ភ្លាមនោះក្រុមរថយន្តពន្លត់អគ្គីភ័យ នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ នឹងធ្វើការបាញ់ទឹកទប់ស្កាត់អណ្តាតភ្លើងមិនអោយមានការឆាបឆេះរាលដាលបន្ត ។ ប៉ុន្តែយ៉ាងណាមិញ ហាងចំនួន២ទីតាំង សង់ឡើងពីឈើប្រក់ស្បូវ ទំហំ សរុបប្រមាណ ១៥ គុណ ១៥ម៉ែត្រ ត្រូវអគ្គីភ័យឆេះអស់ហ្មត់ទាំងស្រុង រួមជាមួយទ្រព្យសម្បត្តិផងដែរ ។ ក្នុងនោះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ ២គ្រឿង ទើបអាចគ្រប់គ្រងស្ថានការណ៍ បាន១០០ភាគរយ ។

ជាជំហានដំបូង សមត្ថកិច្ចសន្និដ្ឋាន អគ្គីភ័យខាងលើនេះ គឺឆាបឆេះដោយសារ ភ្ញៀវដុតកន្ទុយបារី ហើយបោះចោលទៅលើស្បូវ ( ដែលជាសម្ភារះងាយបង្ករការឆាបឆេះ ) ដោយមិនមានការប្រុងប្រយ័ត្នទើបបណ្តាលអោយកើតឡើងបែបនេះតែម្តងទៅ ដូចអ្វីដែលម្ចាស់ទីតាំងបានរៀបរាប់ពីខាងលើ ។ ហើយករណីនេះ សំណាងហើយដែរ ដែលសមត្ថកិច្ចជំនាញអគ្គីភ័យ ចុះអន្តរាគមន៍ទាន់ពេលវេលា បើពុំដូច្នោះទេ មិនដឹងថា មានមហន្តរាយអគ្គីភ័យកើតឡើងធំបែបណានោះទេ ព្រោះទីតាំងជាច្រើនទៀតនៅក្បែរនោះ សុទ្ធសឹងតែសង់ឡើងពីឈើប្រក់ស្បូវដូចគ្នា ងាយស្រួលសម្រាវ់អណ្តាតភ្លើង ឆាបឆេះបានលឿនរហ័សណាស់ ៕

បោះកន្ទុយបារីចោលមិនប្រយ័ត្ន បង្កជាអណ្តាតភ្លើងឆាបឆេះហាងផឹកស៊ីអស...

បោះកន្ទុយបារីចោលមិនប្រយ័ត្ន បង្កជាអណ្តាតភ្លើងឆាបឆេះហាងផឹកស៊ីអស់២តូបធំhttp://vokc.org/article/237

Posted by VOKC News on Tuesday, February 9, 2016
Tags:
  • បោះកន្ទុយបារី
  • អណ្តាតភ្លើង
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥