![]() |
MENU
|

បេសកម្មល្បាតព្រៃ របស់ប្រជាសហគមន៏ព្រៃឡង់បួនខេត្តរួមគ្នា មានក្រចេះ កំពង់ធំ ស្ទឹងត្រែង ព្រះវិហា ដែលការចុះល្បាតជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី០៥កុម្ភៈ ដែលសមាជិតចូលរួមប្រមាណ៣០០នាក់ ដោយបានសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋានបានបិតបញ្ចប់ហើយ។
ថ្លែងប្រាប់សារព័ត៏មានរបស់យើងលោក សឹម គឹម ស៊ន ជាប្រធានសហមន៏ប្រៃឡង់ប្រចាំងខេត្តកំពង់ធំបានអោយដឹងថា ក្នុងតំណើរបេសកម្មល្បាតព្រៃរយះពេលប្រាំថ្ងៃនេះក្រុមរបស់លោកបានបង្រ្កាបនិងរឹបអូសបានឈើ១១ម៉ែត្រគូបនិង រណាយន្ត៦គ្រឿងរួចក៏បានប្រគល់សំភារៈទាំនោះទៅអោយសង្កាត់រដ្ឋបាលព្រែឈើសន្តាបន់។
លោកក៏បានបញ្ជាក់បន្ថែមទៀតថា ការកាប់បំផ្លាញព្រែឈើជាលត្ខណៈជួញដូរមានការធ្លាក់ចុះប៉ុន្តែតែការទន្រ្ទានព្រែឈើដើម្បីធ្វើស្រែចំការមានការកើនឡើងពីបណ្តាប្រជាជនមកពីខេត្តផ្សេងៗគ្នា។
លោកស្រី ភោគ ហុង ប្រធានសហគមន៏ព្រែឡង់ប្រចាំខេត្ត ព្រះវិហា បានឲ្យដឹងដែរថាក្រុមលោកស្រីក្នុងបេសកម្មល្បាតព្រែរយៈ៥ថ្ងៃនេះបានបង្រ្កាបបទល្មើសព្រែឈើនិងរឹបអូសបានរណាយន្ត៤គ្រឿងនិងឈើ១ម៉ែត្រគូប ដែលសំភារៈទាំនេះបានប្រគល់ជូនសង្កាត់រដ្ឋបាលព្រៃឈើជ័យសែន។ លោកស្រីបានមានប្រសាសបន្តទៀតថាការកាប់បំផ្លាញព្រែឈើក្នុងខេត្តលោកស្រីមានការកើនឡើងទាំងសកម្មភាពបទល្មើសជួញដូរនិងការកាប់ទន្រ្ទាមដីព្រែធ្វើស្រែចំការពីសំណាក់ប្រជាជនចំណាកស្រុកមកពីខេត្តផ្សេងៗគ្នា។
រីឯលោក ថែ ប៊ុនលៀង ប្រធានសហគមន៏ព្រៃឡង់ប្រចាំខេត្តក្រចេះ ក៏បានឲ្យដឹងដែរថាក្នុងបេសកម្មល្បាតព្រែលើកនេះក្រុមរបស់លោកបានបង្រ្កាបនិងរឹមអូសបានរណាយន្ត៥គ្រឿងកាំភ្លើងខ្យល់ពីរដើម ស្នាបាញ់ព្រួញចំនួនពីរ ក្តាបន្ទះ២៧៥ សន្លឹកត្រូវបានបញ្ចូនមកកាន់សង្កាត់រដ្ឋបាលព្រៃឈើផងដែរ។ លោកបានបញ្ជាក់បន្ថែមទៀតថាការកាប់បំផ្លាញព្រែឈើនៅក្នុងខេត្តរបស់លោកមានឡើងសកម្មភាពបទល្មើសជួញដូរនិងការកាប់ទន្រ្ទាមដីព្រែធ្វើស្រែចំការពីសំណាក់ប្រជាជនចំណាកស្រុកមកពីបណ្តាខេត្តផ្សេងៗ ហើយតំបន់ដែលទទួលរងការបំផ្លាញច្រើនជាងគេគឺតំបន់ភ្នំក្រហម ត្រពាំងទា និងអូស៊ីម។
ចំណែកលោក គីម លី ប្រធានសហគមន៏ព្រៃឡង់ប្រចាំខេត្តស្ទឹងត្រែ ក៏បានឲ្យដឹងផងដែរថាតំណើរបេសកម្មក្នុងរយៈ៥ថ្ងែនេះក្រុមរបស់លោកក៏បានបង្រា្កបនិង រឹបអូសបានសំភារៈមូយចំនួនមាន រណាយន្ត៤គ្រឿង ឈើ ១៣ម៉ែត្រគូប ឈើកាត់រំលំ១៤ដើម គល់កាត់រួចថ្មីៗមាន៨៧គល់ ហើយតំបន់ដែលរងការបំផ្លាញធ្ងន់ធ្ងរជាគេនោះគឺមានចំនួនពីរភូមិ ភូមិស្ពង់និងភូមក្របីមួយ ដែលមានចំនួនប្រហែលជា១០០ហិចតា រីឯសំភារះដែលរឹបអូសបានក្រុមរបស់លោកបានប្រគល់ជូនសង្កាត់រដ្ឋបាលព្រៃឈើជ័យសែនជាមួយក្រុមមកពីខេត្តព្រះវិហាដែរ។ ក្នុងតំណើរបេសកម្មនោះផងដែរក្រុមរបស់លោកតែងត្រូវបានសំឡុតកំរៀមគំហែងពីក្រុមអ្នកដែលបានកាប់បំផ្លាញទាំងនោះ។ លោកបញ្ជាក់បន្ថែមទៀតថាការបំផ្លាញព្រែឈើមានការកើនឡើងទាំងសកម្មភាពបទល្មើសជួញដូរនិងទន្រ្ទាមដីព្រៃធ្វើស្រែចំការពីសំណាក់ប្រជាជនចំណាកស្រុកមកពីបណ្តាខេត្តផ្សេងៗ
ការសំឡុតគំរៀមកំហែងសកម្មជនព្រៃឈើនូវតែកើតមាន រីឯបទល្មើសព្រៃឈើនៅជុំវិញតំបន់ព្រៃឡង់នៅតែបន្តកើនឡើង ជាពិសេសការដឹកឈើចេញពីព្រៃឡង់នាំបន្តទៅលក់តាមច្រកព្រំដែន។ បើទោះបីជាគណៈកម្មការជាតិកាលពីពេលថ្មីៗនេះប្រកាសបិទច្រកនាំ ចេញឈើទៅវៀតណាមក៏ដោយ។
ជាចុងបញ្ចប់ តំណាងប្រធានសហគមន៏ទាំងបួនខេត្តការពារព្រៃឡង់ ស្នើឲ្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ចាត់វិធានការ និងអន្តរាគមន៍ជាបន្ទាន់ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់៕


