![]() |
MENU
|

រាជធានីភ្នំពេញ ៖ ករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋអស់ចំនួន ៩ខ្នងទាំងស្រុង ដោយសារតែផ្ទុះកំប៉ុងហ្គាសនៅពេលដែលកំពុងតែដាំបាយ និងមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញចុះមកធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់អស់ទឹកចំនួន ១០គ្រឿងផងដែរទើបបានភ្លើងរលត់។ហេតុការនេះបានបង្ករឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង ១១និង ៣០នាទីព្រឹក ថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅក្បែរវត្តឬស្សីស្រស់ ក្នុងភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យថា មុនពេលកើតហេតុគេបានឮសំឡេងផ្ទុះកំប៉ុងហ្គាសលាន់ឮដូចគ្រាប់បែកចេញពីផ្ទះរបស់ប្រជាពលរដ្ឋម្នាក់ដែលនៅខាងក្នុងចំនួនពីរដង ដោយលើកទីមួយមិនមានអណ្តាតភ្លើង ឬផ្សែងឡើយ លុះដល់ឭសំឡេងផ្ទុះកំប៉ុងហ្គាសជាលើកទីពីរក៏បានឃើញមានអណ្តាតភ្លើងឆាបឆេះ និងផ្សេងខ្មៅហុយទ្រលោមតែម្តង។លុះដល់ពេលដែលមានអណ្តាតភ្លើង និង ផ្សេងខ្មៅហុយទ្រលោម និងបង្ករជាអគ្គិភ័យចេញពីផ្ទះខាងលើនោះហើយ ទើបបង្ករអោយយមានការភ្ញាក់ផ្អើលទៅដល់ប្រជាពលរដ្ឋដែលមានទីលំនៅក្បែរខាងនោះ នាំគ្នាស្រវ៉េស្រាវ៉ាយកបំពង់ពន្លត់អគ្គិភ័យ និងទឹកទៅបាញ់ពន្លត់ជួយបាញ់ពន្លត់តែភ្លើងពន្លត់បានឡើយ។តាមប្រភពដដែលបានប្រាប់បន្តទៀតថា ក្រោយពេលដែលអណ្តាតភ្លើងឆាបឆេះកាន់តែខ្លាំងឡើងនោះ ទើបមានការភ្ញាក់ផ្អើលដល់កម្លាំងអាជ្ញាធរមូលដ្ឋាចុះមកដល់និងជួយហៅរថយន្តពន្លត់អគ្គិភ័យរបស់ស្នាងការនគរបាលរាចធានីភ្នំពេញចំនួន ១០គ្រឿងចុះមកធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ទើបបានភ្លើងនោះរលត់ទៅបាន និងមិនឆេះរាលដាលទៅដល់ផ្ទះរបស់ប្រជាពលរដ្ឋដែលនៅក្បែរនោះទៀតបាន។
ក្នុងករណីអគ្គិភ័យនេះដែរបានឆេះបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋអស់ចំនួន ៩ខ្នង(ធំចំនួន ៣ខ្នង និងតូច ៦ខ្នង) និងបានឆេះបំផ្លាញអស់ទ្រព្យសម្បត្តិអស់មួយចំនួនធំ ដោយបានប្រើប្រាស់ទឹកបាញ់ពន្លត់អស់ទឹកចំនួន ១០ គ្រឿង និងមិនបានបង្ករអោយមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។
ផ្ទុះកំប៉ុងហ្គាសបង្ករជាអគ្គិភ័យឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋអស់ចំន...ផ្ទុះកំប៉ុងហ្គាសបង្ករជាអគ្គិភ័យឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋអស់ចំនួន ៩ខ្នង នៅច្បារអំពៅhttp://vokc.org/article/234
Posted by VOKC News on Tuesday, February 9, 2016


