MENU
ទំនាស់គ្នាក្នុងក្រុមគ្រួសារប្តីទំនងជាមានចិត្តប្រចណ្ឌយកទឹកអាស៊ីតជះប្រពន្ធរងរបួសធ្ងន់
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី០៩ កុម្ភៈ ២០១៦, ១២:៤១ | ៥៦០ ដង | ចុចបញ្ចេញមតិ (០)

ភ្នំពេញ៖ ទំនាស់នៅក្នុងក្រុមគ្រួសារមួយបានធ្វើឱ្យប្តីចិត្តព្រៃផ្សៃ យកទឹកអាស៊ីតជះមកលើប្រពន្ធរបស់ខ្លួន បណ្តាលឱ្យរងរបួសធ្ងន់លើផ្ទៃមុខនឹងពេញខ្លួនប្រាណ ដោយទំនងជាមានចិត្តប្រចណ្ឌ ហើយក្រោយពីបង្កហេតុបានគេចខ្លួនបាត់តែម្តង ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង​កាលពី​វេលា​ម៉ោង​៨នឹង៤០នាទីយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចម្តុំផ្ទះជួលផ្សារដីថ្មី ស្ថិតក្នុងភូមិ​ដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

          ស្រ្តីរងគ្រោះមានឈ្មោះ ស៊ុំ សុខលី អាយុ២៣ឆ្នាំ មានមុខរបរជាកម្មការនីរោងចក្រ មានស្រុកកំណើតនៅភូមិមាន ឃុំមាន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងបច្ចុប្បន្នស្នាក់នៅផ្ទះជួលក្បែរ​កន្លែង​កើតហេតុ ចំណែកជនបង្កជាប្តីមានឈ្មោះ ង៉ែត ផល្លី អាយុ២៧ឆ្នាំ ។

 

          បើតាមប្រភពពត៌មានពីអ្នកដែលរស់នៅក្បែរបន្ទប់ជួលស្រ្តីរងគ្រោះបានឱ្យដឹងថា គឺស្រ្តីរងគ្រោះ​និងបុរស​ជាប្តីដែលជាជនបង្ក គឺមួយរយះពេលមួយខែនេះតែងតែឈ្លោះប្រកែក និងវាយគ្នាស្ទើរ​ជារៀង​រាល់​ថ្ងៃដោយមិនដឹងពី​មូលហេតុ រហូតឈានដល់ដេកបន្ទប់រៀងៗខ្លួន ដោយភាគីប្រពន្ធទៅដេកផ្ទះ​បងស្រី ។ ប្រហែលជា១សប្តាហ៍ទៅហើយដែលប្តីមិនមកសម្រាកនៅបន្ទប់ជួលដែរ នៅពេលកើតហេតុ គឺស្រ្តីរងគ្រោះបានចេញមកពីធ្វើការដូចសពមួយដង រួចក៏បំណងមកដេកនៅបន្ទប់ជួលរបស់ខ្លួន ខណះដើរមកដល់កន្លែងកើតហេតុ ដែលជិតនៅដល់គោលដៅទៅហើយនោះ ក៏ស្រាប់តែលេចមុខ​បុរស​ជាប្តី បានយកទឹកអាស៊ីតជះមកលើស្រ្តីរងគ្រោះបណ្តាលរងរបួសធ្ងន់ លើផ្ទៃមុខ និងដងខ្លួនពេញ​ខ្លួនប្រាណ ហើយគេចខ្លួនបាត់ស្រមោលតែម្តង ។ ប្រភពបន្តថា បន្ទាប់ពីនារីរងគ្រោះបានទទួលរងរបួសក៏បាន​ស្រែក​ត្រហោយំដើម្បីឱ្យគេឯងជួយ ហើយមានអ្នកដែលស្គាល់និងនៅជិតខាងនោះ ជួយលើបីយកទៅមន្ទីរ​ពេទ្យ​ឯកជន រកថ្នាំជួយជាបណ្តោះអាសន្ន ទើបហៅរថយន្តសាមុយឱ្យមកដឹកយកទៅសង្រ្គោះនៅមន្ទីរ​ពេទ្យ ។

 

ក្នុងហេតុការណ៍ខាងលើនេះបើតាមប្រភពពត៌មានមួយចំនួនបានលួចបង្ហើបថា ករណីខាង​លើនេះ គឺអាចបណ្តាលមកពីបុរសជាប្តីដែលជាជនបង្ក មានចិត្តប្រចណ្ឌលើស្រ្តីជាប្រពន្ធខ្លាំងពេក ទើបឈានដល់ការប្រើប្រាស់អំពើព្រៃផ្សៃដូច្នេះ ៕

Tags:
  • ទំនាស់គ្នា
  • មានចិត្តប្រចណ្ឌ
ព័ត៌មានស្រដៀង
គ្មានព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥