MENU
ទាស់ពាក្យសំដីគ្នាបន្តិចបន្ទួចដកកាំភ្លើងបាញ់រះជាច្រើនគ្រាប់បណ្ដាលរងរបួសធ្ងន់និងស្រាលបីនាក់
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី០៩ កុម្ភៈ ២០១៦, ១២:២៩ | ៥២០ ដង | ចុចបញ្ចេញមតិ (០)

ភ្នំពេញៈ​ ក្រុមជនសង្ស័យមួយក្រុមមានគ្នាបីនាក់បានធ្វើសកម្មភាពបាញ់រះជាច្រើនគ្រាប់ទៅលើជនរងគ្រោះដែលកំពង់អង្គុយលេងនៅខាងមុខហាងម៉ាស្សាមួយកន្លែងបណ្ដាលអោយរងរបួសធ្ងន់និងស្រាលចំនួនបីនាក់​  ហើយក្រោយពីធ្វើសកម្មភាពបាញ់រួចហើយជនសង្ស័យក៏នាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់។

​         ហេតុការណ៍បង្កអោយមានការភ្ញាក់ផ្អើលដល់កម្លាំងអាវុធហត្ថជាច្រើននាក់បានចុះដល់កន្លែងកើតហេតុនោះកើតឡើងកាលពីវេលាម៉ោង២១និង៣៥នាទីយប់​ ថ្ងៃទី០៨​ ខែកុម្ភះ​ ឆ្នាំ២០១៦​ នៅចំណុចហាងម៉ាស្សាយីហោ​ ម៉ាស្សា២៥២​ (យ៉ាងចូវ)​ តាមបណ្ដោយផ្លូវ​ ២៥២​ ស្ថិតក្នុងសង្កាត់​  ចតុមុខ​  ខណ្ឌដូនពេញ​  រាជធានីភ្នំពេញ​។

​   ជនរងគ្រោះដែលរងរបួសទាំងបីនាក់មានឈ្មោះ

  ១.ឈ្មោះ ណាន ដារ៉ា អាយុ២៨ ភេទប្រុស មុខរបរ សន្តិសុខហាងម៉ាស្សាយ៉ាងចូវ រងរបួសដៃខាងឆ្វេង បៀមគ្រាប់ ២.ឈ្មោះ ស្នា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ បើកបរ រងរបួសស្រាលបញ្ឆិតលើដោះខាងឆ្វេង ៣.ឈ្មោះ ក្តី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបើកបរ រងរបួសស្រាលបញ្ឆិតពោះ។

​    តាមការបំភ្លឺពីសាក្សីឈ្មោះ មាស ម៉ានិត ភេទប្រុស អាយុ៣៥ឆ្នាំ បានអោយដឹងថា មុនកើតហេតុប្រហែលកន្លះម៉ោង រូបគេបានទាស់សំដីជាមួយប្តីប្រពន្ធ២នាក់នៅចំនុចផ្លូវ៦៣ ម្តុំស្រែអំបិល  ប្តីឈ្មោះ បុល ប្រពន្ធ ឈ្មោះ ល័ក្ខ ហើយឈ្មោះ ល័ក្ខបានគំរាមរូបគេថា ប្រយ័ត្នខ្លួន​ តិចទៀតដឹងគ្នាហើយ។ហើយរូបគេមិនបានតបតអីទេ ក៏បានជិះម៉ូតូមកបរិភោគអាហារនៅហាងទាអាំងយ៉ាងចូវ ក្រោយហូបរួចរូបគេបានដើរចេញមកយកម៉ូតូដែលផ្ញើរនៅខាងមុខហាង ភ្លាមនោះស្រាប់តែមានជនសង្ស័យ៣នាក់​បានជិះម៉ូតូឌ្រីមសង់មួយគ្រឿងមិនចាំស្លាកលេខបានបាញ់សំដៅមកលើរូបគេចំនួន៤គ្រាប់ ប៉ុន្តែមិនត្រូវគេបែរជាត្រូវ ជនរងគ្រោះទាំង៣នាក់ដែលនៅជិតខ្លួនទៅវិញ។ក្រោយកើតហេតុជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់តែម្តង។

​   ក្រោយកើតហេតុជនរងរគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ក្រោយមកកម្លាំងអាវុធហត្ថបានចុះដល់កន្លែងកើតហេតុនិងរកឃើញសំបកកន្ទុះចំនួនបីគ្រាប់និងគ្រាប់មិនទាន់ផ្ទុះមួយគ្រាប់​ និងស្រាវចាប់ជនដៃដល់ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

Tags:
  • ទាស់ពាក្យសំដី
  • កាំភ្លើងបាញ់រះ
ព័ត៌មានស្រដៀង
គ្មានព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥