ព្រះសីហនុ៖ នៅវេលាម៉ោង ៩:៣០នាទី ថ្ងែទី០៨-កុម្ភៈ-២០១៦ មានឧប្បត្តិហេតុលិចទូកទេសចរមួយគ្រឿង ប្រភេទទូក BE របស់ក្រុមហ៊ុនទេសចរឈ្មោះ PDC ម្ចាស់ឈ្មោះ ស៊ុយ ស្រីមុំ ភេទស្រីអាយុ៤២ឆ្នាំ រស់នៅក្រុម២៥ ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ នៅលើទូកមានជនរងគ្រោះចំនួន ០៨នាក់ ត្រូវទូកទេសចរមួយគ្រឿងទៀតជួយសង្គ្រោះអោយរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត ក្នុងនោះមានភ្ញៀវទេសចរចំនួន០៦ នាក់ ប្រុស២ ស្រី៤ ជាជនជាតិវៀតណាម និង ០២នាក់ទៀតជាជនជាតិខ្មែរ តៃកុងទូក១នាក់ កម្មករ១នាក់ ។ មូលហេតុដែលបណ្តាលឲ្យលិចនេះមកពីធ្លាយបាតទូកបូមទឹកមិនទាន់ ។