MENU
បង្ក្រាបអ្នកប្រើប្រាស់គ្រឿងញៀន ប្រុសស្រី១០នាក់ នៅសង្កាត់ស្ទឹងមានជ័យ
ព័ត៌មានជាតិ | ថ្ងៃសៅរ៍ ទី០៦ កុម្ភៈ ២០១៦, ១៦:០៣ | ៧៩១ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ ៖ មុខសញ្ញាចែកចាយ និងប្រើប្រាស់ថ្នាំញៀនប្រុសស្រីចំនួន១០នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌ នៃអធិកាដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោក ហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌ ធ្វើការបង្ក្រាបបាននៅចំណុចផ្ទះខ្ទមឈើមួយ ក្នុងតំបន់អាណាធិបតេយ្យ (ចាក់សម្រាមចាស់ ) ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលម៉ោង ១២ និង ០០នាទីថ្ងៃត្រង់ទី ០៦ ខែកុម្ភះ ឆ្នាំ២០១៦ ដោយធ្វើការដកហូតថ្នាំញៀនមួយចំនួន ។

 

លោកហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌដែលដឹកនាំកម្លាំងចុះបង្ក្រាបផ្ទាល់ បានប្រាប់អោយដឹងថា មុនឈានដល់ការចុះបង្ក្រាប គឺសមត្ថកិច្ចខណ្ឌ សហការជាមួយនគរបាលប៉ុស្តិ៍មូលដ្ឋាន បានបើកការស្រាវជ្រាវតាមដានមកជាយូរហើយ ។ រហូតមកទល់វេលាខាងលើ ដោយដឹងច្បាស់ពីគោលដៅចែកចាយរបស់ក្រុមមួយនេះ ទើបកម្លាំងសមត្ថកិច្ច បើកប្រតិបត្តិការចុះបង្ក្រាបជាក់ស្តែងតែម្តងទៅ ដោយឃាត់ខ្លួនជនសង្ស័យ១០នាក់ ( ស្រី២នាក់ ) ។

 

ក្នុងការឃាត់ខ្លួននោះ សមត្ថកិច្ចបានរកឃើញ ថ្នាំញៀនក្រាមសថ្លា ១៧កញ្ចប់តូច រួមទាំងសម្ភារះ ក៏ដូចជាឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួនធំ ។

 

បច្ចុប្បន្នជនសង្ស័យទាំង ១០នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ចូនទៅឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រងចាំកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់ ៕

បង្ក្រាបអ្នកប្រើប្រាស់គ្រឿងញៀន ប្រុសស្រី១០នាក់ នៅសង្កាត់ស្ទឹងមានជ័យhttp://vokc.org/article/223

Posted by VOKC News on Saturday, February 6, 2016
Tags:
  • អ្នកប្រើប្រាស់គ្រឿងញៀន
  • សង្កាត់ស្ទឹងមានជ័យ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥