ភ្នំពេញ៖ រថយន្ដម៉ាកPORSCHE មួយគ្រឿងបានបុកគ្នាពេញទំហឹងជាមួយរថយន្ដMASDAបណ្តាលអោយរថយន្តMasdaវិលមួយជុំនៅត្រង់ចំណុចផ្លូវកែងបង្កអោយរងការខូចខាតទាំងសងខាងតែមិនបណ្ដាលអោយមានអ្នកទាំងពីររងរបួសនោះទេ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១និង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវសុធារស់កែងផ្លូវចូលទៅកន្លែងទំនាក់ទំនងព្រឹទ្ធសភា ( ទល់មុខទូតសូវៀត ) ស្ថិតក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីសាក្សីដែលបានឃើញហេតុការណ៏នៃគ្រោះថ្នាក់នេះបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសស្រវឹងម្នាក់បើកររថយន្តមួយគ្រឿងម៉ាកPORSCHE ពណ៍សរពាក់ស្លាកលេខ ភ្នំពេញ2Z-2555បើកចេញពីផ្លូវម្តុំទំនាក់ទំនងព្រឹទ្ធសភាក្នុងទិសដៅពីកើតមកលិចដោយល្បឿនយ៉ាងលឿនឡើងមកផ្លូវសុធារស់ហើយបានបត់ស្ដាំដោយមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្ដ មួយគ្រឿងទៀតម៉ាកMasdaពណ៍សរ ពាក់ស្លាកលេខ ភ្នំពេញ2AC-2592ដែលធ្វើដំណើរបញ្រ្ចាស់ទិសគ្នាបណ្ដាលអោយរថយន្ដMasdaវិលមួយជុំនិងធ្វើអោយរថយន្តទាំងពីរគ្រឿងរងការខូចខាត ធ្ងន់ធ្ងរដូចគ្នាតែមិនបណ្ដាលអោយអ្នកបើកបរទាំងពីរនោះរងរបួសទេ។
ក្រោយពេលកើតហេតុម្ចាស់រយន្ត Porsche ដែលជាអ្នកបង្កបានព្រមសងសំណងទៅភាគីរងគ្រោះ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តងទៅ ៕