![]() |
MENU
|

ក្រុមហ៊ុនប្រេងជាតិវេណេហ្ស៊ូអេឡា PDVSA កាលពីថ្ងៃទី៤ខែកុម្ភៈបានប្រកាសថា ប្រទេសចំនួន៧ក្នុងចំណោមប្រទេស១៣ជាសមាជិករបស់អង្គការនាំប្រេងចេញច្រើនបំផុតលើពិភពលោកOPECបានគាំទ្រសំណើរជួបប្រជុំជាបនទាន់ដើម្បីធ្វើ្យតម្លៃប្រេងឡើថ្លៃវិញ។
រដ្ឋមន្ត្រីទទួលបន្ទុកថាមពលប្រេងរបស់វេណេហ្សូអេឡាលោកEulogio Del Pino បានប្រកាសពីព័ត៌មានខាងលើក្រោយពេលដែលលោកបានបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីកាតា អីរ៉ង និង អារ៉ាបីសាអូឌិត។លោកPino បញ្ចាក់ថា ប្រទេសជាច្រើនមានបំណងចង់ឲ្យមានសកម្មភាពរួមដើម្បីធ្វើឲ្យតម្លៃប្រេងនៅលើពិភពលោកកើនឡើងដូចដើមវិញ។បច្ចុប្បន្នតម្លៃប្រេងទាបបំផុត ធ្វើឲ្យប្រទេសដែលផលិតប្រេងទទួលរងការខាតបង់ជាច្រើន។
វេណេហ្ស៊ូអេឡាជាប្រទេសនាំប្រេងចេញលំដាប់ទី៥នៅលើពិភពលោក បានអំពាវនាវដល់ OPEC កោះប្រជុំជាបន្ទាន់ដើម្បីរកវីធីសាស្ត្រជួយស្តាតម្លៃប្រេងឡើងវីញ ក្រោយពេលបានធ្លាក់ថ្លៃជាប្រវត្តិសាស្ត្រ ចំណែកការផ្គត់ផ្គង់ចេះតែកើនឡើងធ្វើឲ្យតម្លៃមិនអាចឡើងថ្លៃវិញបាន។ ក្រៅពីអីរ៉ងទទួលបានការលើកលេងទណ្ឌកម្ម ក្រោយកិច្ចព្រមព្រៀងបរមាណូ អីរ៉ងក៏បាននាំចេញប្រេងទៅកាន់ទីផ្សាពិភពលោកជាច្រើនទៀតធ្វើឲ្យតម្លៃប្រេងដាំក្បាលចុះរហូតដល់ក្រោម៣០ដុល្លារក្នុងមួយបារ៉ែល។
តាមក្រុមអ្នកឯកទេស ប្រសិនបើប្រទេសជាសមាជិកOPEC ទាំង១៣ កាត់បន្ថយការនាំចេញប្រេងនោះ តម្លៃនឹងកើនឡើងវិញជាមិនខាន។ ប៉ុន្តែពិការក្នុងការសម្រេចប្រសិនបើគ្មានការយលព្រមពីប្រទេសអារ៉ាបីសាអូឌិត និងប្រទេសនាំចេញប្រេងសំខាន់ទៀត។ គួរបញ្ចាក់ផងដែរថាកន្លងមកអារ៉ាប៊ីសាអូឌិត ធ្លាប់បានប្រកាសថា និងមិនកាត់បន្ថយការនាំប្រេងចេញទៅក្រៅឡើយបើទោះតម្លៃធ្លាក់ចុះក៏ដោយ។
កាលពីឆ្នាំ២០១៥វេណេហ្ស៊ូអេឡាក៏បានស្នើរឲ្យOPEC កាត់បន្ថយការផលិតរបស់ខ្លួន ប៉ុន្តែមិនបានសម្រេច ធ្វើឲ្យតម្លៃប្រេងកាន់តែធ្លាក់ចុះបន្តបន្ទាប់។ ប្រទេសដែលមានសេដ្ឋកិច្ចជាតិអាស្រ័យលើការនាំចេញប្រេងដូចវេណេហ្ស៊ូអេឡា រុស្ស៊ីជាដើមទទួលរងការខាត់បង់រាប់សិបពាន់លានដុល្លារក្នុងមួយឆ្នាំៗដោយសារតែប្រេងធ្លាក់ថ្លៃ។
មួយវិញទៀតតម្លៃប្រេងមិនអាចឡើងថ្លៃវិញនោះគឺដោយសារតែមានអ្នកផ្គត់ផ្គងថ្មី២ទៀត ដែលមានប្រេងមហាសាល នោះគឺអីរ៉ងនិងអាមេរិក។ កាលពីចុងខែធ្នូឆ្នាំ២០១៥ សភាអាមេរិកបានអនុម័តឲ្យអាមេរិកលក់ប្រេងចេញទៅក្រៅប្រទេសជាលើកដំបូងក្នុងរយៈពេល៤០ឆ្នាំកន្លងមក។ អាមេរិកមានប្រេងយ៉ាងច្រើនរហូតដល់ជីករណ្តៅយកប្រេងទៅគប់ទុកក្រោមដីទៀតផង។ ការលក់ប្រេងចេញរបស់អាមេរិកមិនមានគោលដៅសេដ្ឋកិច្ចនោះឡើយគឺជា នយោបាយទៅវិញដោយអាមេរិកចង់ធ្វើបាបប្រទេសដែលចេះតែរឹងរុសជាមួយអាមេរិកដូចជាវេណេហ្ស៊ូអេឡា និងរុស្ស៊ីជាដើម ហើយសេដ្ឋកិច្ចប្រទេសនោះរស់បានអាស្រ័យប្រេងតែមួយមុខគត់៕


