ពោធិ៍សាត់៖ គ្រោះថ្នាក់ចរាចរណ៍ ដ៏គួរអោយរន្ធត់ទាំងព្រលឹម វេលាម៉ោង06:25នាទីព្រឹក ថ្ងៃទី8 ខែមករា ឆ្នាំ2016នេះ មានរថយន្តស៊ីទែនដឹកសាំង បុករថយន្តទួរីស(លក្ខណៈគ្រួសារ) បណ្ដាលអោយក្រឡាប់ធ្លាក់ផ្លូវទាំង២គ្រឿង មានអ្នកស្លាប់និងរងរបួសធ្ងន់ជាប់ក្រោមឡានជាច្រេីននាក់ ស្ថិតនៅផ្លូវជាតិលេខ៥ ម្ដុំវត្តក្បាលដំរី ឃុំអន្សារចំបក់ ស្រុកក្រគរ ខេត្តពោធ៍សាត់ ព្រំប្រទល់ខេត្តកំពង់ឆ្នាំង។ មានសមត្ថកិច្ចបានចុះទៅជួយអន្តរាគមន៍ហើយ ដោយនៅទីនោះមានភ្លៀងធ្លាក់យ៉ាងខ្លាំងផងដែរ។ពត៏មានលំអិតនិងរាយការណ៏ជូននៅពេលក្រោយ។