ភ្នំពេញ៖ មនុស្ស៥នាក់បានរងរបួសធ្ងន់ និងស្រាលនៅក្នុងគ្រោះថ្នាក់ចរាចរណ៏មួយ ដែលបានកើតឡើងនៅម៉ោង ១១ៈ០០ នាទី យប់ថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០១៦ តាមផ្លូវលេខ២៥៣ត្រង់មុខសាលាបឋមសឹក្សាទឹកល្អក់ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ខណ្ឌទួលគោក។
បើតាមសំដីនារីដែលរងគ្រោះម្នាក់ ស្ថិតនៅក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចរខាងលើនេះ បានប្រាប់ថាមុនកើតហេតុរូបនាងរួម និងគ្រួសាររបស់ថៅកែ៤នាក់ទៀត បានជិះរថយន្តសេរីទំនើបមួយគ្រឿង ពណ៌ស ស្លាកលេខ ភ្នំពេញ 2U-8685 បើកបរដោយបុរសដែលជាថៅកែម្នាក់ និងមានអ្នករួមដំណើរ៤នាក់ទៀត ដែលមានស្រីមានប្រុស បានចេញពីកម្មវិធីជប់លៀងមួយលុះដល់ពេលយប់ជ្រៅ ក៏បាននាំគ្នាត្រឡប់មកផ្ទះវិញដោយបើករថយន្ត តាមបណ្តោយផ្លូវលេខ ២៥៣ ក្នុងល្បឿនយ៉ាងលឿន លុះបើកមកដល់ចំនុចកើតហេតុ ដោយសារមានផ្លូវបំបែក ធ្វើអោយថៅកែដែលបើកបររថយន្ត គេចមិនទាន់បានបើកទៅបុកបង្គោលភ្លើង បណ្តាលអោយមានមនុស្សរងរបួសធ្ងន់ និងស្រាល៥នាក់តែម្តង រឺឯរថយន្តនិងបង្គោលភ្លើងត្រូវបានខូចខាតយ៉ាងដំណំផងដែរ ចំនែកអ្នករងរបួសទាំង៥នាក់ត្រូវបានប្រជាពលរដ្ឋដែលរស់នៅក្បែរនោះនាំគ្នា យកចេញពីរថយន្តដើម្បីយកទៅសង្គ្រោះអាយុជីវិតផងដែរ។ ក្រោយកើតហេតុ រថយន្តត្រូវបានខាងជំនាញចុះមកវាស់វែង និងស្ទួចយកទៅរក្សាទុក នៅការរិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបានរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ៕