![]() |
MENU
|

ជារើយៗសហគមន៍ព្រៃឡង់តែងតែប្រើគ្រប់មធ្យោបាយ និងការតសូគ្រប់ឧបសគ្គដើម្បី ការពារព្រៃឡង់ដែលជាព្រៃស្រោងតំបន់ទំនាបធំជាងគេចុងក្រោយរបស់កម្ពុជា។ កន្លងទៅថ្មីៗនេះមានយុទ្ធនាការដាក់ផ្លាកសញ្ញា និងល្បាតព្រៃឈើ ជារៀងរាល់ថ្ងៃ ដោយសារអស់សង្ឃឹមនឹងមិនមានភាគីពាក់ព័ន្ធ ណាមួយ បានចូលរួមចំណែកទាល់តែសោះ ក្រៅអំពីការរារាំង គំរាមកំហែង ដល់សកម្មភាពល្បាតរបស់សហគមន៍នេះ។
នេះជាប្រវត្តិសាស្ត្រមួយថ្មី របស់សហគមន៍ព្រៃឡង់បាននាំគ្នាបោះផ្លាកសញ្ញាហាមឃាត់រណាយន្តនៅតាមដើមឈើ ដើម្បីបង្ហាញអំពីបំរាមកាប់ដើមឈើ ជាពិសេសដើមជ័រច្បោះ ដែលជាប្រភពចំណូលរបស់សហគមន៍។ បំរាមនេះបង្ហាញពីការគ្រោះថ្នាក់ដល់អ្នកកាប់ឈើ ពីព្រោះបាត់បង់ដើមឈើ ក៍បណ្តាលឲ្យជីវិតមនុស្សក៏ពិបាកក្នុងការរស់នៅផងដែរ។
នេះជាជំរើសចុងក្រោយរបស់សហគមន៍ព្រៃឡង់ដែលសំរេចយកវិធីមួយនេះ យកមកការពារព្រៃឈើឲ្យគង់វង្សបន្តទៀត ដោយសារវីធីសាស្ត្រ ការពារព្រៃឈើមុនៗ មិនទទួលបានជោគជ័យ ហើយខាតបង់នូវពេលវេលា ថវិកា និងអាយុជីវិតរបស់អ្នកការពារថែមទៀតផង។ សហគមន៍ព្រៃឡង់ សព្វថ្ងៃនេះ មិនទទួលបានការគាំទ្រ ជំនួយឧបត្ថម្ភណាមួយដើម្បីការពារព្រៃឡង់ឲ្យបានស្ថិតស្ថេរនោះទេ។ លើសពីនេះ សហគមន៍ព្រៃឡង់បានចំណាយវថិកា និងសំភារៈផ្ទាល់ខ្លួន ដើម្បីល្បាត ការពារព្រៃឡង់ ដោយស្មារតីស្រឡាញ់ព្រៃឈើ ដែលបានបន្សល់ទុកពីដូនតាមានអាយុរាប់ពាន់ឆ្នាំកន្លងមកហើយ។ សហគមន៍ព្រៃឡង់ បានយល់ឃើញថា នេះជាកំហុសធ្ងន់ធ្ងរ និងអាម៉ាស់ជាទីបំផុតហើយមិនអាចលើកលែងបានប្រសិនបើ ព្រៃឡង់វិនាស នៅក្នុងជំនាន់នេះ។ជាក់ស្តែងកាលពីថ្ងៃទី ០១ ខែកុម្ភៈ នេះក្រុមសហគមន៍ការពារព្រៃឡង់ទាំង៤ខេត្ត បាននាំគ្នាចូលព្រៃឡង់ ដើម្បីបង្រ្កាប និងទប់ស្កាត់បទល្មើសព្រៃឈើ រួមទាំងប្រមូលទិន្នន័យនៃការបាត់បង់ព្រៃឈើថ្មីៗនេះដាក់ជូនរដ្ឋាភិបាល។ ការចុះបង្ក្រាបនេះ ធ្វើឡើងក្រោយពីរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មការបង្ក្រាបបទល្មើសព្រៃឈើ កាលពីខែមករាកន្លងទៅ ដើម្បីបង្ក្រាបបទល្មើសព្រៃឈើទូទាំងប្រទេស។
ប្រជាសហគមន៍ព្រៃឡង់ ៤ខេត្ត គឺខេត្តកំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និងខេត្តក្រចេះ ដែលមានគ្នាសរុបប្រមាណជាង៣០០នាក់ធ្វើតំណើរដោយម៉ូតូប្រមាណជាង១០០គ្រឿង នឹងចុះទប់ស្កាត់បទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់ ហើយប្រមូលភស្តុតាង និងរបាយការណ៍ ឲ្យទៅក្រសួងបរិស្ថាន និងក្រសួងកសិកម្ម។ ក្រៅពីនេះ តំណាងសហគមន៍ការពារព្រឈើ ក៏ចង់ដឹងថា តើករណីកាប់ព្រៃឈើក្នុងព្រៃឡង់មានការកើនឡើង ឬថយចុះ ហើយបេសកម្មនេះនិងគ្រោងបញ្ចប់ថ្ងៃទី៥ ខែកុម្ភៈឆ្នាំ២០១៦ ការចុះត្រួតពិនិត្យធ្វើឡើងទាំង ៤ខេត្តព្រមគ្នា ដោយខេត្តខ្លះមានប្រជាសហមន៍ការពារព្រៃឡង់ពី៥០នាក់ទៅ១០០នាក់។ នេះបើតាមលោក ឃុត ដា និងលោក ភិន សុភក្រ័ តំណាងប្រជាសហគមន៍ការពារព្រៃឡង់។
គួបញ្ជាក់កាលពីខែតុលា ឆ្នាំ២០១៥ កន្លងទៅបណ្តាញសហគមន៍ការពារព្រៃឡង់បានដាក់របាយការណ៍របស់ខ្លួន និងស្នើសុំឲ្យមានការអន្តរាគមពីរដ្ឋាភិបាលលើបញ្ហាព្រៃឡង់តែចំណាត់ការពីខាងរដ្ឋាភិបាលមិនសូវមានប្រសិទ្ធិភាពទេ ដោយសារតែការកាប់ព្រៃឈើក្នុងតំបន់ព្រៃឡង់នៅតែកើនឡើង។ យ៉ាងណាមិញ ការសហការរវាងប្រជាសហគមន៍ការពារព្រៃឈើ និងរដ្ឋាភិបាលមានភាពល្អប្រសើរជាងមុន។ នេះបើតាមការបញ្ជក់បនែ្ថមពីលោក ឃុត ដា និងលោក ភិន សុភក្រ័៕


