MENU
ឧកញ្ញ៉ា ម៉ុង រិទ្ធី ហាក់មានការមិនសប្បាយចិត្ត ខណៈឯកសារបង់ថ្លៃដីសម្បទានសេដ្ឋកិច្ច ត្រូវបានបញ្ចេញ
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី០២ កុម្ភៈ ២០១៦, ១៧:២៦ | ៨៣៦ ដង | ចុចបញ្ចេញមតិ (០)

បន្ទាប់ពីមានការបែកធ្លាយឯកសារដែលថា រដ្ឋតម្រូវអោយ ក្រុមហ៊ុនឧញ្ញ៉ា ម៉ុង រិទ្ធី បង់ថ្លៃដីសម្បទានសេដ្ឋកិច្ច បន្ទាប់ពីវិនិយោគជិត ២០ឆ្នាំ ធ្វើអោយគាត់ហាក់មានការមិនសប្បាយចិត្ត ចំពោះបុគ្គលដែលបានបញ្ចេញឯកសារនេះជាសាធារណៈ។

គួរបញ្ជាក់ថា ឯកឧត្តម ម៉ុង រិទ្ធី គឺថាសហគ្រិនមួយរូប ដែលមានការគាំទ្រពីមជ្ឈដ្ឋាននានាយ៉ាងច្រើន ទាំងសកម្មភាពមនុស្សធម៌ ក៏ដូចជាការវិនិយោគ ជាពិសេសគឺ ឯកឧត្តមបានវិនិយោគលើវិស័យកសិកម្ម កសិឧស្សាហកម្ម និងឧស្សាហកម្ម ដែលជាកំលាំងស្នូលនៃសេដ្ឋកិច្ចជាតិ ព្រមទាំងបានស្រូបយកកំលាំងពលកម្មរាប់សិបម៉ឺននាក់។

ខាងក្រោមនេះគឺជា អត្ថបទទាំងស្រុងដែលបានដកស្រង់ចេញពី ទំព័រហ្វេសបុកផ្ទាល់ខ្លួនរបស់ឯកឧត្តម៖

ខ្ញុំបានមកអង្គុយរង់ចាំអ្នកមកទាលុយតាំងពីមោ៉ង៨ព្រឹករហូតដល់មោ៉ង១១.៣០នាទីទៅហើយ នៅតែមិនឃើញវត្តមានអ្នកមកទាលុយខ្ញុំមកដល់ទេ ខ្ញុំបានសាកសួទៅលោក តឹករ៉េត សំរេ៉ចតើលោកមានដឹងទេថាអ្នកណាជាអ្នកផ្តល់ឯកសារទៅដល់ដៃអ្នកសារព័ត៍មាន គាត់ថាក្រោយពីបានចុះហត្ថលេខារួចមកគាត់បានប្រគល់ទៅឱ្យលោកសេ រី គាត់មិនបានឱ្យទៅអ្នកណាក្រៅពីនោះទេ ។
សំណូមពរ បើក្នុងច្បាប់មិនអនុញ្ញាត្តិឱ្យបុគ្គលណាបញ្ចេញឯកសារនេះទេនោះបុគ្គលដែលប្រព្រឹត្តខុសត្រូវតែលាលែងចេញពីតំណែង បើមិនលាលែងទេប្រធានស្ថាប័ណត្រូវតែដកចេញពីតំណែង ។
ខ្ញុំមានសំណូមពរដល់គ្រប់ស្ថាប័ណដែលពាក់ព័ន្ធសូមមេត្តាជួយរកមុខអ្នកដែលបានបញ្ចេញឯកសារនេះ បង្កឱ្យបះពាល់កិត្តិយសសេចក្តីថ្ថៃថ្នូរបស់រូបខ្ញុំ ។
ដូចខ្ញុំបាននិយាយនៅក្នុងសន្និបាតហើយថានៅក្នុងជួរបក្សយើងខ្វះការយោកយល់គ្នា បើទោះបីខ្ញុំនៅជុំពាក់លុយរដ្ឋក៏ដោយមិនត្រូវបញ្ចេញឯកសារនេះទៅខាងក្រៅឱ្យគេដឹងទេ ។
នេះចេះខ្ញុំបានសងលុយទៅរដ្ឋរួចហើយកុំអីមិនដឹងជាយា៉ងណានោះទេ ខ្ញុំទាញចំណាប់អារម្ភមួយឱ្យប្រីយមិត្តFBនឹងជនរួមជាតិមេត្តាជ្រាថាវិស័យឯកជននៅពេលនេះកំពង់តែដើតួនាទីសំខាន់ណាស់ក្នុងការអភវឌ្ឍន៍ប្រទេសយើង ផ្តល់ការងារជួនប្រជាជនធ្វើរាប់លាននាក់ធ្វើ ក្នុងនោះផងដែក្រុមហ៊ុនម៉ុង ឫទ្ធីក៏ជាអ្នកបានចូលរួមចំណែកយា៉ងសំខាន់លើវិស័យកសិកម្មកសិឱស្សាហកម្មដែលបានផ្តល់ការងារជូនប្រជនដោយផ្ទាល់នឹងដោយប្រយោលរាប់មឺុននាក់ផងដែ ។
រូបភាពអត្ថបទដើម ពីទំព័រហ្វេសបុក ឧកញ្ញ៉ា ម៉ុង រិទ្ធី
Tags:
  • ឧកញ្ញ៉ា ម៉ុង រិទ្ធី
  • ដីសម្បទាន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥