MENU
ប្រជពលរដ្ឋ១១០នាក់មកតវ៉ានៅមុខសាលាខេត្តរឿងដីធ្លីនិងការចាប់ខ្លួនប្រជាពលរដ្ឋម្នាក់ឈ្នោះ ឈន ឆាត ( មានវីឌីអូ
)
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី០២ កុម្ភៈ ២០១៦, ១៦:០៨ | ៦៤៦ ដង | ចុចបញ្ចេញមតិ (០)

បាត់ដំបង៖ នៅថ្ងៃទី២  ខែកុម្ភ: ឆ្នាំ ២០១៦តាមសេក្តីរាយការណ៏ពីនាក់យកព័ត៏មានប្រចាំខេត្តបាត់ដំបងបានឲ្យដឹងថាប្រជពលរដ្ឋចំនួន ១១០នាក់មកពីភូមិពីផ្សេងគ្នាគឺ ភូមិគគីរ និង ភូមិក្រសាំង ឃុំ សេរីមានជ័យ ស្រុក សំពៅលូន  ដែលបាននាំគ្នាមកតវ៉ារឿងដីធ្លីពីសំណាក់ក្រុមហ៊ុនសួនមានសម្បិត្តរំលោភយកនិងកាចាប់ខ្លួនរបស់ប្រជាជនម្នាក់កាលវេលាម៉ោង៤រសៀលថ្ងៃទី៣១ខែ មករា ឆ្នាំ២០១៦ ដែលមានឈ្មោះ ឈន ឆាត ភេទ ប្រុស​អាយុ ៥៨ឆ្នាំដែលមានប្រពន្ធ ឈ្មោះ​ សុទ្ធ​ ថង មានអាយុ ៤៤ ឆ្នាំ​ មានកូន៩នាក់ស្រី៤ប្រុស៥នាក់ ប្រកបមុខរបរជាអ្នកធ្វើស្រែចំការ ។

ដោយផ្អែកបញ្ហាខាងលើនេះហើយទើបធ្វើឲ្យ ប្រជាពលរដ្ឋ​មានកាភ័យខ្លាចនិង បារម្មណ៏យ៉ាងខ្លាំងចំពោះកាចាប់ខ្លួនរបស់ប្រជាពលរដ្ឋម្នាក់នេះទើបធ្វើឲ្យ មានការប្រមូលផ្តុំគ្នាមកតវ៉ានៅមុខសាលាខេត្តនាថ្ងៃនេះ ​។

តាមការអៈអាងរបស់ប្រជាពលរដ្ឋថា ចំនួនដីដែលបាត់ទាំងពីភូមិមានចំនួន៦៥០ហិចតា ហើយ​ក្រុម​ហ៊ុននិង តំណាងក្រុមហ៊ុនបានយកដីនោះជួលអោយប្រជាពលរដ្ឋធ្វើក្នុង១រ៉ៃ១៥០០បាតទៅ១៧០០បាត។

បើតាមប្រសាន៏លោក យិន ម៉េង លី ដែលជាអ្នកសម្រាបសម្រួលនិងទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្កការអាតហុកថាលោកបានតាមដានរឿងនេះលើតំណើររឿងពីរ ទីមួយសម្រាបសម្រួលមិនឲ្យមានការប្រើអំពើហិង្សាពីការប្រមូលផ្តុំតវ៉ា រីឯកាទាមទារបស់ប្រជាពលរដ្ឋយ៉ាងណានោះលោកពុំអាចសម្រេចបានទេ ទីពីការតាមដាននិងអង្កេតពីបទចោទលើលោក ឈន ឆាត ដែលរងបទចោទពីការប៉េះពាល់កម្មសិទ្ធិឯកជនតាមច្បាប់ភូមិបាលដោយព្រះរាជ្ងា នួន សាន តាមតយៈដើមបណ្តឹងលោក នឹល សុទ្ធ។ លោកបានបញ្ជាក់ថែមទៀតថាករណីចាប់ខ្លួនលោក ឈន ឆាត នេះវាហាក់ដូចជាខុសប្រក្រតី។ ខុសប្រក្រតីត្រង់ថា លិខិតចោទចេញដោយព្រះរាជ្ងា នួន សាន នៅថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០១៦ គ្មានថ្ងៃបញ្ជាឲ្យចូលខ្លួនបែរជាត្រូវចាប់ខ្លួននៅថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៦ ទៅវិញ។

មកទល់ពេលនេះប្រជាពលរដ្ឋបានវិលត្រឡប់មកផ្ទះវិញអស់ហើយ បន្ទាប់មានតំណាង១០នាក់ចូលជួបលោក អភិបាលខេត្ត( ឯក ឧត្តម ចន្ទ័ សុផល )សម្រាបសម្រួលនិងធ្វើការដោះជូននៅពេលក្រោយ។

ប្រជាពលរដ្ឋ១១០នាក់មកតវ៉ានៅមុខសាលាខេត្តរឿងដីធ្លីនិងការចាប់ខ្លួន...

ប្រជាពលរដ្ឋ១១០នាក់មកតវ៉ានៅមុខសាលាខេត្តរឿងដីធ្លីនិងការចាប់ខ្លួនប្រជាពលរដ្ឋម្នាក់ឈ្មោះ ឈន ឆាតhttp://vokc.org/article/184

Posted by VOKC News on Tuesday, February 2, 2016
Tags:
  • ប្រជពលរដ្ឋ
  • រឿងដីធ្លី
ព័ត៌មានស្រដៀង
គ្មានព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥