MENU
មន្រ្តីគយច្រកសំពៅលូន បើករថយន្តបុករះរថយន្ត២គ្រឿង និងម៉ូតូ៣គ្រឿង ទាំងស្រវឹងជោគ ( មានវីឌីអូ
)
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី០១ កុម្ភៈ ២០១៦, ១៣:២៨ | ៨៤២ ដង | ចុចបញ្ចេញមតិ (០)

បាត់ដំបង៖ តាមប្រភពរាយការណ៏ពីអ្នកសារព័ត៌មានយើង បានអោយដឹងថា នាវេលាម៉ោង១៨:២០នាទី ថ្ងៃ៣១មករា២០១៦ ចំណុចTV២៣១៨៩,៤៨១៦៩ ក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀងមានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បង្ករដោយរថយន្តឡុចស៊ីស៤៧០ ពណ៌ ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2A 1771  បើកបរដោយឈ្មោះ សៀក ចាន់ ភេទប្រុសអយុ៤៥ឆ្នាំ មុខរបរ គយ និងរដ្ឋករ  នៅច្រកសំពៅលូន ខេត្តបាត់ដំបង ដោយបានបើករថយន្តខាងលើ ចេញពីផ្សារតាវ៉ាន់មកដល់ចំណុចខាងលើ ក៏ ជ្រុលទៅបុករបងកាស៊ីណូបាត់១កន្លែង ប្រវែង២ម៉ែត្រ បន្ទាប់មកអ្នកបើកបរបានថយរថយន្តមកក្រោយក្នុងល្បឿនយ៉ាងលឿន បណ្តាលអោយបុករថយន្ត២គ្រឿង និងម៉ូតូ៣គ្រឿងដែលម្ចាស់ចតទុកតាមជញ្ជើមផ្លូវ ហើយរថយន្តបន្តទៅបុករបងកាស៊ីណូ១កន្លែងផ្សេងទៀត បាក់របងអស់២ម៉ែត្រ និងជាប់រថយន្តនៅទីនោះ ហើយម្ចាស់រថយន្តក៍បានគេចខ្លួនបាត់។មូលហេតុនៃការបុក ដោយសារអ្នកបើកបររថយន្តឡុចស៊ិសស្ថិតស្រវឹងស្រាជោគ។

គួរបញ្ជាក់ផងដែរថា ក្រោយកើតហេតុ មានការខូចខាតរថយន្តបង្កម៉ាកឡុចស៊ីសពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2A 1771 ខូចខាតផ្នែកខាងមុខជ្រុះកាងបាត់ និងខូចខាតកាងខាងក្រោយបែកស្តុបទាំងពីរ​ រថយន្តម៉ាក តូយូតាកាម៉ូរីឆ្នាំ៩៣ស្តាំពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2G 2480 ម្ចាស់ឈ្មោះ ប៉ុន ផល្លា ភេទប្រុសមុខរបររត់ឡានតាក់ស៊ី រស់នៅភូមិឃុំ អូរដា ស្រុកកំរៀង ខូចទ្វារខាងស្តាំទាំង២និងបែកយ៉ាន់មុខខាងឆ្វេងខ្ទេច​​ និងរថយន្តមួយគ្រឿងទៀតម៉ាក តូយ៉ូតា កាមរី ៩៣ ចង្កូតស្តាំ ពណ៌ស្លាបក្អែក ដែលម្ចាស់ឈ្មោះ សំ សារ៉ាយ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ រត់ឡានតាក់ស៊ី ព្រមទាំងម៉ូតូសង់១២៥ ៣គ្រឿង។

បច្ចុប្បន្ន រថយន្តបង្ក និងរថយន្តរងគ្រោះ ព្រមទាំងម៉ូតូដែលរងការខូចខាតទាំងអស់ត្រូវបាន កំលាំងសមត្ថកិច្ចនាំយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកកំរៀង រងចាំធ្វើការដោះស្រាយពេលក្រោយ។

មន្រ្តីគយច្រកសំពៅលូន បើករថយន្តបុករះរថយន្ត២គ្រឿង និងម៉ូតូ៣គ្រឿង...

មន្រ្តីគយច្រកសំពៅលូន បើករថយន្តបុករះរថយន្ត២គ្រឿង និងម៉ូតូ៣គ្រឿង ទាំងស្រវឹងជោគ

Posted by VOKC News on Sunday, January 31, 2016

ប្រភព៖ Facebook

Tags:
  • មន្រ្តីគយ
  • សំពៅលូន
  • ស្រវឹងជោគ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥