ខេត្តស្រះកែវៈ មានការជួបជុំគ្នាពីសំណាក់អ្នកសារព័ត៌មានជាច្រើនស្ថាប័នក្នុងពីធីសម្ភោធស្នាក់ការសហព័ន្ធផ្សព្វផ្សាយព័ត៌មានអាស៊ាន ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែ មករា ឆ្នាំ២០១៦ នេះ វេលាម៉ោង ៩ និង ៣០ នាទី នៅទីស្នាក់ការសហព័ន្ធផ្សព្វផ្សាយព័ត៌មានអាស៊ាន ស្ថិតនៅក្នុងស្រុក អារ័ញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ។
លោក ស៊ុន ស័ក្ដិ ប្រធានស្នាក់ការសហព័ន្ធផ្សព្វផ្សាយព័ត៌មានអាស៊ានប្រចាំខេត្ត ស្រះកែវ បានអញ្ជើញអ្នកសារព័ត៌មានដែលមាននៅក្នុងខេត្តបន្ទាយមានជ័យ ទាំងអស់មកចូលរួមក្នុងកម្មវិធីសម្ភោធនេះ ក្នុងនោះមានចំនួន ១២ ស្ថាប័នដូចជា៖
១- ទូរទស្សន៏ CTN
២- ទូរទស្សន៏ ហង្សមាស
៣- ទូរទស្សន៏ប៉ុស្តិលេខ៣ TV3
៤- ទូរទស្សន៏ប៉ុស្តិលេខ៥ TV5
៦- ទូរទស្សន៏ MSJTV
៧- ទូរទស្សន៏ អាស៊ីអាគ្នេយ៍
៨ សារព័ត៌ នរគមាស
៩- សារព័ត៌មាន សម្លេងសហគមន៍ខ្មែរ VOKC (The Voice Of Khmer Community)
១០- សារព័ត៌មាន អនាគតថ្មី
១១- សារព័ត៌មាន ខ្មែរឈ្នះ
១២- សារព័ត៌មាន សម្លេងជាយដែន
គោលបំណងសំខាន់ដែលអញ្ចើញអ្នកសារព័ត៌មានកម្ពុជាចូលរួមនោះគឺដើម្បីផ្សព្វផ្សាយព័ត៌មានកម្ពុជា-ថៃ អោយប្រជាពលរដ្ឋខ្មែរ-ថៃតាមព្រំដែនប្រកបការងារដោយជឿទុកចិត្តគ្នា
ហើយមានការទំនាក់ទំនងល្អរវាងប្រជាពលរដ្ឋក៏ដូចជាប្រទេសទាំងពីរកាន់តែល្អប្រសើឡើង។