នៅក្នុងព្រិត្តិការណ៏ ក្នុងការលើកតំកើងអ្នកដែលមានស្នាដៃ ជួយឲ្យប្រទេសជាតិកាន់តែមានមុខមាន ដែលបានរៀបចំឡើងនៅទីក្រុង Quezon កាលពីថ្ងៃទី២៩ ខែមករា កន្លងមក បវរកញ្ញាចក្រវាឡហ្វីលីពីន បានលាតត្រដាងពីជំនួបជាមួយប្រធានាធិបតី Benigno Aquino III កាលពី២ថ្ងៃមុននេះ។
ពិធីករបានសួរទៅបរវរកញ្ញា Pia ថា តើជំនួបនោះគឺជាជំនួបផ្ទល់ខ្លួនឬ? នាងក៏បានឆ្លើយតបភ្លាមៗថា មិនម៉ែនឡើយពេលនោះម្តាយរបស់ខ្ញុំក៏នៅទីនោះដែរ។ រាល់ពេលមានកម្មវិធីបរវរកញ្ញាច័ក្រវាឡហ្វីលីពីនតែងតែធ្វើដំណើរទៅជាមួយអ្នកម្តាយឬ ប្រធានអ្នករៀបចំការប្រកួតបវរកញ្ញានៅហ្វីលីពីន។
បរវរកញ្ញាច័ក្រវាឡហ្វីលីពីន ទទួលរងនៅពាក់ចចាមអារាមថាមានទំនាក់ទំនងស្នេហាជាមួយប្រធានធិបតីកម្លោះចាស តាំងពីនាងមិនទាន់ក្លាយជាបរវរកញ្ញាមកម្លោះ។ ប៉ុន្តែរយៈពេលចុងក្រោយនេះនាងបានបដិសេធថានាងមិនមានទំនាក់ទំនងស្នេហានោះឡើយគឺទំនាក់ទំនងធម្មតាប៉ុណ្ណោះក្នុងនាមជាពិធីករណីមួយរូបសម្រាប់ទស្សនាវដ្តី។
បវរកញ្ញាច័ក្រវាឡក៏បានលើកឡើងផងដែរថាប្រធានាធិបតីបានស្នើរឲ្យរូបនាងកំពាក់ព័ន្ធនិងនយោបាយ នៅពេលដែលចូលរួមនៅក្នុងកម្មវិធីផ្សេៗ ជារឿងមិនល្អនោះឡើយសម្រាប់រូបនាង អាចធ្វើឲ្យបាត់បង់ការគាំទ្រពីមហាជន។