MENU
លោលអាំង មាលតី ទទួលស្គាល់នូវទង្វើពុករលួយរបស់ខ្លួន ដូចដែលតុលាការចោទប្រកាន់
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី២៨ មករា ២០១៦, ១៤:០៤ | ១,០៤៩ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ ៖ លោកអាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ បានឆ្លើយសារភាពថា លោកពិតជាបានប្រព្រឹត្តិនូវទង្វើពុករលួយ ដូចដែលតុលាការធ្វើការចោទប្រកាន់ពិតមែន ។ ការឆ្លើយសារភាពនៅពេលនេះ គឺធ្វើឡើង នៅក្នុងសវនាការជំនុំជម្រះរឿងក្តីពុករលួយរបស់លោក កាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ ដែលសវនាការនេះ ដឹកនាំដោយអនុប្រធានសាលាដំបូងខេត្តកណ្ដាល លោក ងួន វុទ្ធី និង លោកព្រះរាជអាជ្ញារង ឯក សុនរស្មី ។

សូមបញ្ជាក់អង្គសវនាការ ត្រូវបានបញ្ចប់ទៅវិញនៅវេលាម៉ោង ១១ និង ០០នាទីព្រឹកថ្ងៃខែដដែល ដោយតុលាការសម្រេចលើកការប្រកាសសាលក្រមទៅពេលក្រោយ ដោយមិនកំណត់ពេលច្បាស់លាស់ ។ នៅក្នុងអង្គសវនាការដដែលនោះលោកអាំង មាលតី បានស្នើរអោយតុលាការប្តូរបទចោទប្រកាន់ និងសុំបន្ធូរបន្ថយទោសទណ្ឌរបស់លោកផង ។ ក្នុងនោះលោក​ ឯក​ សុន​រស្មី​ ជា​តំណាង​អយ្យការ​ ក៏យល់​ស្រប​តាម​សំណើរស្នើរសុំរបស់ជនជាប់ចោទផងដែរ ។លោកអាំង មាលតី ត្រូវបានតុលាការ ចោទប្រកាន់ពីបទ បំផ្លាញដោយចេតនា និង គៃបំបាត់ដោយទុច្ចរិត ពាក់ព័ន្ធការដោះលែងមេខ្លោងជួញដូរគ្រឿងញៀន ឈ្មោះ ថាវ ថាវី ជាថ្នូរនឹងរថយន្តម៉ាកអូឌីមួយគ្រឿងតម្លៃជិត ១០ម៉ឺនដុល្លារ កាលពីពេលកន្លងទៅ។ យោងតាមមាត្រ៦០១ នៃក្រមព្រហ្មទណ្ឌ ជនជាប់ចោទអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី ៥ឆ្នាំ ទៅ១០ឆ្នាំ ។

សូមបញ្ជាក់បន្ថែមថា ក្រោយកើតរឿងមិនប្រក្រតី ក្នុងការដោះលែង មេឃ្លោងគ្រឿងញៀនថាវ ថាវី រួចមក លោកអាំង មាលតី ត្រូវបានក្រសួងយុត្តិធម៌ កាលពីពាក់កណ្តាលខែកុម្ភះ ឆ្នាំ២០១៥ បានសម្រេច ដកចេញពីតំណែង ប្រធានសាលាដំបូងរាជធានីភ្នំពេញ ដោយដាក់លោកតាំង ស៊ុនឡាយ ពីអតីតអនុប្រធាន មកកាន់ជាប្រធានជំនួសវិញ ។

 

គួររំលឹកថា លោក អាំង មាលតី ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ ។ ក្រោយការឃាត់ខ្លួនរូបលោមត្រូវបានបញ្ចូនមកកាន់តុលាការសាលាដំបូងខេត្តកណ្តាល នៅវេលារសៀលថ្ងៃទី ១៦ ខែឆ្នាំដដែល ដើម្បីធ្វើការ កាត់ទោសតាមច្បាប់ ៕

Tags:
  • អាំង មាលតី
  • ពុករលួយ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥