![]() |
MENU
|

បាត់ដំបង៖ កាលព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ តាមសេក្តីរាយការណ៏ពីអ្នកសារព័ត៏សម្លេងសហគមន៏ខ្មែរបានឲ្យដឹងថាមានប្រជាពលរដ្ធបានផ្ទុះកំហឹងយ៉ាងខ្លាំងលើ លោក ឧកញ៉ាទាំងបួនដែលមានអំណាចនៅក្នុងដៃ ហើយគ្មានសមត្ថកិច្ចណាហ៊ានជាមួយឡើយ។ លោកឧកញ្ញ៉ាទាំងនោះមានឈ្មោះ ១-ឧកញ៉ា សង ថន ២-ឧកញ៉ា ទន់ ប៉ុធឿន ៣- ឧកញ៉ាប៉ែន កិ ៤- ឧកញ៉ា ចែ អូន ដែលត្រូវបានប្រជាពលរដ្ឋនាំគ្នាមកកាន់ខេត្តបាត់ដំបងដើម្បីអោយលោកអភិបាលខេត្តច័ន្ទសុផល ជួយរកដំណោះស្រាយដល់ពួកគាត់ដែលមកពីភូមិ ក្រពើសែស៊ិប ចំនុចបឹងពីរ ឃុំបឹងប្រាំនិង ភូមិប្រសាទរ៉ាង ឃុំ តាគ ស្រុកមាល័យ ខេត្តបន្ទាយមានជ័យ ដែលមានគ្នាចំនួនជាង១០០នាក់ ដោយពួកគាត់មានប្រសាសន៏ថានៅពេលរដូវដាំដុះនិងធ្វើស្រែចំការម្តងៗ ពួកគាត់រៀបចំសំភារ:ចុះទៅធ្វើស្រែចំការមានដូចជា គោយន្តនិងសំភារ:ផ្សេងទៀត តែត្រូវពួកលោកឧកញ៉ា ទាំងនោះបានទៅចាប់ដកហូតសំភារ:របស់ពួកគាត់មិនអោយធ្វើស្រែចំការបានឡើយ។ ហើយតែងតែចោទប្រជាពលរដ្ឋថារំខានពួកគេទៅវិញថែមទាំង កំរៀមកំហែងនិងដាក់ពាក្យបណ្តឹងចោទប្រកាន់ពួគាត់តាមរយៈព្រះរាជអជ្ញា របស់តុលាការខេត្តដោយហៅពួកគាត់ឡើងតុលាកាទៅវិញ។
ស្របពេលនោះដែរ សមាគមន៏អាដហុក ការពារសិទ្ធិមនុស្សនិង អភិវឌ្ឍន៌នៅកម្ពុជា លោក យិន ម៉េងលី ដែលជានាក់សំរបសម្រួលបានមានប្រសាសន៌ថាសូមអោយលោកអភិបាល ខេត្ត មេត្តាជួយរកដំណោះស្រាយជួនប្រជាពលរដ្ធដោយផ្អែកទៅលើគោលការណ៏នៃគណៈ កម្មមាធិកាសុរិយោដីខេត្ត។
ប្រជាពលរដ្ឋ១០០គ្រួសារបានផ្ទុះកំហឹងតវ៉ារឿងដីធ្លីយ៉ាងខ្លាំងនៅក្ន...ប្រជាពលរដ្ឋ១០០គ្រួសារបានផ្ទុះកំហឹងតវ៉ារឿងដីធ្លីយ៉ាងខ្លាំងនៅក្នុងខេត្តបាត់ដំបងព័ត៏មានលំអិត http://vokc.org/article/154
Posted by VOKC News on Wednesday, January 27, 2016
ខណៈពេលនោះផងដែរក៏មានមន្ត្រីសមត្ថកិច្ចខេត្តបានចុះជួយសំរបសម្រួលនិងឲ្យមានតំណាង៥រូបចូលជួបដើម្បីធ្វើការដោះស្រាយ។
ចំណែកឯឧកញ្ញ៉ាទាំងបួនរូបវិញយើងខ្ញុំពុំអាចទំនាក់ទំនងសុំការបំភ្លឺបានទេ។ នៅចុងបញ្ចប់ក្រុមបងប្អូនប្រជាពលរដ្ធមានសំណើរអោយរាជរដ្ឋាភិបាលជាពិសេស សម្តេចហ៊ុន សែនជួយរកដំណោះស្រាយដល់ពួកគាត់ផងពីព្រោះបញ្ហានេះវាបានកើតឡើងយូរណាស់មកហើយ៕


