ខេត្តបាត់តំបងៈ កាលពីយប់ថ្ងៃទី០៧.០១.២០១៦ វេលាម៉ោង២:៣០នាទីយប់ទៀបភឺ្ល មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងដោយគេបានប្រទះឃើញសពបុរសម្នាក់ដេកសា្លប់តែមា្នក់ឯងដោយដោយពំុដឹងមូលហេតុក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់តំបង។
ជនរងគ្រោះដែលដេកស្លាប់តែម្នាក់ឯងនោះមានឈ្មោះ កុក បឺ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរជាកម្មករ រស់នៅភូមិសណ្តាន់ ឃុំពាក់ស្បែក ស្រុកអង្គរធំ ខេត្តសៀមរាប មកស្នាក់នៅភូមិ-ឃុំ កើតហេតុខាងលើ។
ក្រោយពីសម្ថកិច្ចបានធ្វើកោសល្យវិច្ច័យនិងពិនិត្យសាកសពរួច បានអោយដឹងថាបុរសខាងលើស្លាប់ដោយសារជំងឺខ្យល់គរ។
សាកសពរបស់ជនរងគ្រោះត្រូវសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕