MENU
ទីផ្សារ‌នៅប្រទេសថៃ ផ្សិតប៉ក់របស់ខ្មែរកំពុងមានហាងឆេង
សេដ្ឋកិច្ច | ថ្ងៃព្រហស្បតិ៍ ទី២៦ ឧសភា ២០១៦, ១៤:២៦ | ១,០៣២ ដង | ចុចបញ្ចេញមតិ (០)

ខេត្តបាត់ដំបង÷នៅចុងខែមេសា  និងក្នុងខែឧសភា  ដែលជារដូវភ្លៀងធ្លាក់នាដើមឆ្នាំ គឺជាពេលវេលាដែលប្រជាកសិករខ្មែរមួយចំនួនដែលរស់នៅតាមតំបន់ភ្នំ  និងតំបន់ខ្ពង់រាប  ចាប់ផ្តើមដើរប្រមូលផលផ្សិតមួយប្រភេទដែលមានឈ្មោះថា « ផ្សិតប៉ក់ »ដែលជាប្រភេទផ្សិតម៉្យាងដុះជាហ្វូងៗ  នៅក្នុងតំបន់ដីល្បាយខ្សាច់  ហើយក៏បាននាំចេញទៅកាន់ទីផ្សារក្រៅប្រទេសផងដែរ ។

យោងតាមសេចក្តីរាយការណ៍ពីប្រភពមួយនៅក្នុងឃុំស៊ីវិឈាន  ស្រុកណាំយឺនខេត្តអ៊ុបុន រ៉ាចថានី  ប្រទេសថៃ  បានអោយដឹងថា  ថ្មីៗនេះនៅក្នុងទីផ្សារដែលស្ថិតនៅជាប់នឹងព្រំដែនថៃ កម្ពុជា  គឺមានទំនិញសព្វសារពើដែលសូម្បីតែសត្វចង្រិត កណ្តូបក៏មានមិនខ្វះដែរ  ទាំងនេះគឺជាការនាំមកលក់ពីសំណាក់ប្រជាពលរដ្ឋខ្មែរ  ដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែន ។

ទន្ទឹមនឹងនេះផងដែរក៏គេសង្គេតឃើញថា  មានផ្សិតមួយប្រភេទ  ដែលជនជាតិខ្មែរកំពុងតែសម្រុកដឹងឆ្លងដែនយកទៅលក់នៅក្នុងទីផ្សារលើទឹកដីថៃយ៉ាងគគ្រឹកគគ្រេងគឺមានឈ្មោះថា ផ្សិតប៉ក់  គឺជាផ្សិតមួយប្រភេទដែលដុះតែម្តងគត់ក្នុងមួយឆ្នាំ  គឺក្នុងអំឡុងចុងខែមេសា  និងក្នុងខែឧសភា  ពិសេសគឺនៅដើមរដូវវស្សា ។

ប្រជាកសិករខ្មែរមួយរូបដែលជាអ្នកនាំផ្សិតប៉ក់នេះយកទៅលក់នៅលើទីផ្សារប្រទេសថៃបាននិយាយថា  ផ្សិតនេះគឺចូលចិត្តដុះជាហ្វូងនៅលើដីល្បាយខ្សាច់  ក្នុងតំបន់ខ្ពង់រាបនិងក្នុងតំបន់ភ្នំ  ហើយវានឹងចាយមកលើដីទាំងអស់នៅពេលដែលមានភ្លៀងធ្លាក់ជោកជាំហើយនៅពេលនោះគឺគេលែងបរិភោគហើយ  ម៉្យាងវិញទៀតផ្សិតប៉ក់នេះគឺជនជាតិថៃគេនិយមទិញ

ពិសាណាស់  ដោយមួយគីឡូក្រាមលក់នៅក្នុងតំបន់ខ្សែបន្ទាត់ព្រំដែនបាន១២០បាត  គឺមានប៉ុន្មានឈ្មួញថៃគេលើកយកទាំងអស់ មិនដែលសល់ឡើយដូច្នេះហើយបានជាមួយរយៈនេះគេសង្គេតឃើញថា ប្រជាកសិករខ្មែរបានដឹកជញ្ជូនផ្សិតប្រភេទនេះដូចហែរកឋិនចូលតាមច្រកមួយចំនួនទៅលក់នៅក្នុងទឹកដីថៃយ៉ាងពពាក់ពពូន ។ស្ត្រីវ័យ៥៥ឆ្នាំ  ឈ្មោះ អាណុង

តាំងវង់ឆៃ  ជាជនជាតិថៃ  បាននិយាយថា  ក្រោយពេលភ្លៀងធ្លាក់ដំបូងនាដើមរដូវវស្សា  គឺផ្សិតនេះចាប់ផ្តើមដុះហើយដែលដុះតាមបែបធម្មជាតិគ្មានសារធាតុគីមីឡើយ  ហើយម៉្យាងវិញទៀតផ្សិតប៉ក់ គឺជាអាហារពិសេសសម្រាប់ជនជាតិឥ្ឍសាន្ត  បើទោះបីជាផ្សិតនេះមានតម្លៃថ្លៃក៏ដោយ  ក៏គេគិតថាក្នុងមួយឆ្នាំមានតែម្តងគត់សម្រាប់ការដុះរបស់ផ្សិតនេះ ។

ស្ត្រីរូបនេះបានបន្តថា  ឆ្នាំនេះផ្សិតប៉ក់មានតម្លៃឡើងរហូតដល់ពី៦០០បាត ទៅ៨០០បាតនៅលើទីផ្សារក្នុងប្រទេសថៃ  ដូច្នេះក្រុមឈ្មួញថៃអាចរកប្រាក់ចំណេញក្នុងមួយថ្ងៃៗគឺបានរាប់ពាន់បាត  ព្រោះគេទិញពីប្រជាកសិករខ្មែរនៅតាមខ្សែបន្ទាត់ព្រំដែនក្នុងតម្លៃមួយគីឡូក្រាមតែ១២០បាត តែប៉ុណ្ណោះ  ដោយគេយកមកលក់នៅក្នុងប្រទេសថៃក្នុងមួយគីឡូក្រាមពី៦០០ទៅ៨០០បាត ។

បច្ចុប្បន្នការនាំចូលនូវប្រភេទផ្សិតប៉ក់នេះ  នៅតែបន្តយ៉ាងគគ្រឹកគគ្រេងតាមច្រកនានាទៅកាន់ទីផ្សារក្នុងប្រទេសថៃ  ព្រោះជនជាតិថៃ  ពិសេសគឺជនជាតិឥ្ឍសាន្ត  គេនិយាមជាទីបំផុតសម្រាប់យកទៅធ្វើជាអាហារ យ៉ាងឆ្ងាញ់ពិសា ។

Tags:
  • ប្រទេសថៃ
  • ទីផ្សារ‌
ព័ត៌មានស្រដៀង
គ្មានព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥