MENU
វីរុសស៊ីខួរក្បាលមនុស្ស បានរាលដាលដល់ ២២ប្រទេសហើយ
ព័ត៌មានអន្តរជាតិ | ថ្ងៃពុធ ទី២៧ មករា ២០១៦, ១២:០១ | ៣,៣៤៧ ដង | ចុចបញ្ចេញមតិ (០)

ក្រសួងសុខាភិបាលអាមេរិកបានប្រកាសអាសន្នដល់អ្នកទេសចរណ៍ជនជាតិអាមេរិក កុំទៅប្រទេស ទាំង​២២ដែលមានវីរុសស៊ីខួរក្បាលមនុស្សកំពុងតែរាលដាល ពិសេសគឺស្ត្រីមានផ្ទៃពោះ ហាមទៅជាដាចខាត។

ក្រៅពីប្រទេសនៅក្នុងតំបន់អាហ្វ្រិក អាស៊ីប៉ាស៊ីហ្វិកក៏មានករណីឆ្លងវីរុស Zika នេះដែរ។ បច្ចុប្បន្នប្រទេសដែលមានវីរុសខាងលើឆ្លងរាលដាលមានដូចជាប្រទេស Barbados, Bolivia, Ecuador, Guadeloupe, Saint Martin, Guyana, Cape Verde និងSamoa ។ អាមេរិកបានស្នើរដល់​ពលរដ្ឋរបស់ខ្លួនក៏ដូចជាពលរដ្ឋប្រទេសដទៃទៀតចៀសវាងទៅទេសចរណ៍នៅទីនោះ។

       ក្រសួងសុខាភិបាលអាមេរិកបានស្នើរដល់ស្ត្រីមានផ្ទៃពោះ មិនត្រូវទៅកម្សាន្តនៅក្នុងប្រទេសដូចជា​ Puerto Rico, Brazil, Colombia, El Salvador, Guiana, Guatemala, Haiti, Honduras, Martinique, Mexico, Panama, Paraguay, Suriname និង Venezuela​ ដោយសារតែនៅទីនោះវីរុស្ស​Zika កំពុងតែរាលដាល។ ជម្ឈមណ្ឌុលគ្រប់គ្រងជម្ងឺឆ្លង​បានឲ្យដឹងថា​ «សត្វម៉ូសដែលចម្លងជម្ងឺខាងលើតែងតែ ខាំ អ៊ុច មនុស្សនៅពេលថ្ងៃ​បើទោះយើងនៅក្នុងផ្ទះឬក្រៅផ្ទះ។ នៅពេលនេះមិនទាន់មានវ៉ាស់សាំងប្រឆាំងវីរុសZika នៅឡើយទេ។ វីធីសាស្ត្រដែលល្អបំផុតនោះគឺទប់ស្កាត់មូសខាំ តែប៉ុណ្ណោះ។ អការៈឆ្លងវីរុសនោះមានដូចជា ក្តៅរងា ឡើងក្រហម​​ ឈឺក្បាល ក្រហមភ្នែកជាដើម។

អង្គការសុខភាពពិភពលោកWHO បានស្រាវជ្រាវពីការពាក់ព័ន្ធរវាងវីរុស​Zika និងជម្ងឺស្វិតក្បាលនៅប្រេស៊ីល បណ្តាលឲ្យកុមារមានខួរក្បាលនឹងក្បាលតូចជាធម្មតា។អ្នកនាំពាក្យWHO លោក​ Christian Lindmeier បានប្រកាស់ឲ្យដឹងថា មានកុមារជាង​៣៨០០នាក់ មានជម្ងឺស្វិតក្បាលនៅប្រេស៊ី ក្នុងនោះមាន​៤៩នាក់ស្លាប់។ មនុស្សជាច្រើនបានហៅវិរុស​zika ជាវីរុសស៊ីខួរក្បាលមនុស្ស។

នៅក្នុងទ្វីបអាស៊ីវិញ លើកោះតៃវ៉ាន​មានករណីឆ្លងវីរុសដំបូងគេបង្អស់ គឺជាបុរសជនជាតិថៃអាយុ​២៤ឆ្នាំដែលកំពុងតែធ្វើការនៅលើកោះតៃវ៉ាន៕

 

Tags:
  • វីរុសស៊ីខួរក្បាល
  • ២២ប្រទេស
ព័ត៌មានស្រដៀង
គ្មានព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥