MENU
អត្ថប្រយោជន៌នៃការទទួលទានផ្លែម្ទេស
សុខភាព | ថ្ងៃពុធ ទី២៧ មករា ២០១៦, ១១:៥១ | ១,៤៦២ ដង | ចុចបញ្ចេញមតិ (០)

បណ្តា​ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​ វិទ្យា​ល័យ​Purdue Universityនៅ​អ៊ីន​ឌី​យ៉ា​ណា​​បាន​​រក​ឃើញ​ថា​ សារ​ធាតុ​Capsaicinដែល​ជា​សារ​ធាតុ​ធ្វើ​ឲ្យ​ម្ទេស​ហឹរ​អាច​ជួយ​កាត់​បន្ថយ​ ការ​ឃ្លាន​និង​បង្កើន​ការ​ចំណាយ​ថាម​ពល​។លោក​សាស្ត្រា​ចារ្យ​រី​ឆាដ​ មេត​បាននិយាយ​ថា​៖«យើង​បាន​រក​ឃើញ​ថា​ ការទទួល​ទាន​​ម្ទេស​ក្រហម​អាច​ជួយ​ទប់​ស្កាត់​ការ​ឃ្លាន​និង​ដុត​រំ​លាយ​ កាល់​ឡូ​រី​ក្រោយពី​ទទួល​ទាន​អាហាររួច​​»​។​

ការ​ផ្លាស់​ប្តូរ​របបអាហារ​ទទួល​ទាន​ដោយ​គ្រាន់​តែ​ រោយម្ទេស​លើអាហារ​របស់​អ្នក​ វា​​អាច​​​ជួយ​​ទ្រ​ទ្រង់​ព្រម​ទាំង​ធ្វើ​ឱ្យ​មាន​អត្ថ​ប្រ​យោជន៍​ដល់​ សុខភាព​យូរអង្វែង​ ជា​ពិសេស​នៅ​ពេល​ដែល​​គួប​ផ្សំ​ជា​មួយ​ការ​ហាត់​ប្រាណ​។ចំណែក​ការ​​សិក្សា​ថ្មី​មួយ​ទៀត​​របស់​ប្រទេស​ចិន​បាន​បង្ហាញ​ថា​ កា​រ​ទទួល​ទាន​អា​ហារ​​ដែល​មាន​រស​ជាតិ​ហឹរ​ដូច​ជា​ម្ទេស​ដែល​មាន​ពណ៌​ក្រ​ ហម​ឆ្អិន​ឆ្អៅ​អាច​ជួយ​​ឱ្យ​​​សម្ពាធ​ឈាម​ចុះ​ទាប​បាន​។ ​បណ្តា​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​ ធាតុ​សំខាន់​ដែល​ធ្វើ​ឱ្យ​ម្ទេស​មាន​រស​ជាតិ​ហឹរឈ្មោះ​​ឃែប​សាយ​ស៊ីន​ (Capsaicin) ថា​ បានជួយ​សម្រួល​ដល់​​សរសៃ​ឈាម​​។​បណ្តា​អ្នក​វិទ្យា​សាស្រ្ត​នៅ​សាកល​វិទ្យា​ល័យ​ វេជ្ជសាស្រ្ត​កងទ័ព​ទី​៣​ក្នុង​ប្រទេស​ចិន​ បាន​ធ្វើ​ការ​ពិ​សោធន៍​លើ​សត្វ​កណ្តុរ​ដែល​មាន​សម្ពាធ​ឈាម​ខ្ពស់​ត្រូវ​បាន​ គេ​ឱ្យ​ចំណី​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ឃែបសាយ​ស៊ីន​​​។ ​ជា​លទ្ធផល​​ទទួល​បាន​​សា​រធាតុ​ឃែប​សាយស៊ីន​ដែល​មាន​នៅក្នុង​ម្ទេស​បាន​ជួយ ​បន្ថយ​សម្ពាធឈាម​របស់​សត្វ​កណ្តុរ​។ ​លទ្ធ​ផលនេះ​​ត្រូវ​បាន​គេ​បោះ​ពុម្ព​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិ​បត្រ​ឈ្មោះ​ Cell Meta-bolism​ ដែល​ចេញ​ផ្សាយ​កាលពី​ពេល​កន្លង​ទៅ​។

ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា ​​​​ម្ទេស​អាច​ជួយ​សម្រក​ទម្ងន់​បាន​យ៉ាង​លឿន ​ដោយសារ​តែម្ទេសមានសារធាតុហិរក្តៅដែលមាននាទីជួយដុតបំផ្លាញខ្លាញ់ និង​ កូលេស្តេរ៉ូល។ លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​នេះ គឺ​ជា​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ហើយ​ថា ពាក្យ​ចចាមអារ៉ាម​ដែល​គេ​ចំណាំ​និយាយ​កន្លង​មក​នោះ គឺ​ជា​ការ​​ពិត ពោល​គឺ​​គ្រឿង​​ទេស​រសជាតិ​ហឹរ​​មួយ​ប្រភេទ​នេះ ពិត​ជា​អាច​ជួយ​អ្នក​ឲ្យ​ស្រក​គីឡូ​បាន​ប្រាកដ​មែន។ក្រៅ​ពី​ជួយ​សម្រក​ទម្ងន់ ម្ទេស​ក៏​អាច​ជួយ​ការពារ​ជំងឺ​មួយ​ចំនួន​ដែល​កើត​ឡើង​ដោយ​សារ​ការ​ធាត់​លើស​ទម្ងន់​ ដូច​ជា​ទឹក​នោម​ផ្អែម​ប្រភេទ​២ លើស​ឈាម និង​ជំងឺ​ទាក់ទង​នឹង​បេះដូង​។ ការសិក្សា​បានបង្ហាញ​ថា​សារជាតិ Capsaicin នៅក្នុង​ម្ទេស​ក៏​អាច​សំលាប់​កោសិកា​មហារីក ជំងឺ​ផ្តាសាយ និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​បាន​ផងដែរ។

Tags:
  • ផ្លែម្ទេស
ព័ត៌មានស្រដៀង
គ្មានព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥