MENU
ចោរប្លន់ប៉ូលិស ក្រុមចោរប្លន់ប្រដាប់អាវុធ៣នាក់ ស្ទាក់បាញ់ប្លន់ម៉ូតូមន្ត្រីនគរបាលម្នាក់បានសម្រេចដោយសុវត្ថិភាព
ព័ត៌មានជាតិ | ថ្ងៃពុធ ទី២៧ មករា ២០១៦, ១០:៣៨ | ៤៤១ ដង | ចុចបញ្ចេញមតិ (០)

              រាជធានីភ្នំពេញ ៖ ក្រុមចោរប្លន់ប្រដាប់អាវុធ ៣នាក់ ប្រដាប់ដោយកាំភ្លើងខ្លី១ដើម បានធ្វើដំណើរដោយថ្មើរជើង មកស្ទាក់ពីមុខម៉ូតូរបស់មន្ត្រីនគរបាលយាមកាមម្នាក់ រួចធ្វើសកម្មភាពបាញ់ប្លន់យកម៉ូតូបានសម្រេចដោយសុវត្ថិភាពកាលពីវេលាម៉ោង ២០ និង ១៥នាទីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវប្រលាយទឹក ក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។បុរសជាមន្ត្រីនគរបាលរងគ្រោះមានឈ្មោះ ឡេ​ង ឡា ភេទប្រុស អាយុ៣៣ឆ្នាំ  ចំណែកម៉ូតូដែលត្រូវក្រុមចោរដៃឆើតប្លន់ ​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ ភ្នំពេញ 1BR-5389 ។

យោងតាមការរៀបរាប់របស់ជនរងគ្រោះ បានអោយដឹងថា នៅមុន​ពេល​កើតហេតុ​រូបខ្លួន​បាន​ជិះ​ម៉ូតូ​ចេញពី​ម្តុំ​ទួល​ពង្រ​មក​យាម​ប្រចាំការ​នៅ​ការដ្ឋាន​មួយ​កន្លែង​ក្បែរ​កន្លែង​កើតហេតុ​ដោយ​ មាន​ស្ពាយ​កាំភ្លើង​១​ដើម​ផង ខណៈ​មក​ដល់​កន្លែង​កើតហេតុ​ជិត​ការដ្ឋាន ស្រាប់តែ​លេចមុខ​ជនសង្ស័យ​៣​នាក់​ប្រដាប់​ដោយ​កាំភ្លើង​ចេញ​មក​ស្ទាក់​ភ្ជង់ ហើយ​បាញ់​គំរាម​ជា​ច្រើន​គ្រាប់ ប្លន់​យក​ម៉ូតូ​ទៅ​បាត់​ដោយ​សុវត្ថិភាព ។ មន្ត្រីនគរបាលរងគ្រោះបន្តថា ក្រោយពេលជនល្មើសបាញ់គំរាមហើយនោះ រូបគាត់ បានរត់បានជាង ១០០ម៉ែត្រ ក៏បានបាញ់តបតគ្នា អស់ ជាច្រើនគ្រាប់ទៀតផងដែរ ។ តែទោះបីជាយ៉ាងណា ក្រុមជនល្មើសនៅតែអាចយកម៉ូតូជិះរត់គេចខ្លួនដោយសុវត្ថិភាពដដែល ។ភ្លាមៗ បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាកម្លាំងកងរាជអាវុធហត្ថ បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ប៉ុន្តែបានត្រឹមតែធ្វើការសាកសួរនាំតែប៉ុណ្ណោះ ដោយឡែកជនល្មើសរត់គេចបាត់ស្រមោលសូន្យឈឹង គ្មានតម្រុយតាមរកឃើញ ៕

Tags:
  • ចោរប្លន់
  • ប្រដាប់អាវុធ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥