MENU
តើនេះជាទុក្ខលំបាកឬក៏ជាគុណបំណាច់?
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី០៧ មករា ២០១៦, ១២:៤៤ | ៧២៨ ដង | ចុចបញ្ចេញមតិ (០)

          វាជាការពិតកំណើននៃការលូតលាស់សេដ្ឋកិច្ចនៅក្នុងប្រទេសនីមួយៗ ពិតជាមិនអាច ទទួលផលស្មើរៗគ្នានោះទេ គឺវាអាស្រ័យទៅលើចំនេះដឹង ការច្នៃប្រឌិត ភាពប៉ិនប្រសព្វ និង ការទំនាក់ទំនងល្អរបស់បុគ្គលនីមួយៗនៅក្នុងសង្គមនោះ។

          ជាក់ស្ដែងដូចជាករណីរបស់លោកយាយ ទូច សឹង មានអាយុ ៨៤ឆ្នាំ រស់នៅភូមិកោះថ្លូត ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត។ ជាស្ត្រីមេម៉ាយមួយរូបដោយសារស្វាមីរបស់គាត់ត្រូវបានស្លាប់​នៅក្នុងរបបប៉ុលពត ហើយលោកយាយក៏បានចាប់មុខរបរធ្វើអង្រឹងតាំងពីឆ្នាំ​ ១៩៨០ រហូតមកដល់បច្ចុប្បន្ន។ គាត់ចាប់ផ្ដើធ្វើមុខរបរនេះតាំងពីតម្លៃទីផ្សារអង្រឹង១ថ្លៃ៣០រៀល​ រហូតដល់១២០០0រៀលនាពេលបច្ចុប្បន្ន ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅរបស់គាត់។

          ជាការពិតការរំដោះឲ្យប្រជាជនរួចផុតពីរបបផ្ដាច់ការឃោឃៅយ៉ុងឃ្នង ជាគុណបំណាច់​ដ៏ធំ​ធេងដែលមិនអាចបំភ្លេចបាន មិនថាក្នុងសកម្មភាពឬក៏យុទ្ធសាស្ត្របែបណានោះទេ។ ប៉ុន្តែក្នុង នាមជាឪពុកម្ដាយដែលមានការទទួលខុសត្រូវខ្ពស់ មិនមែនមានភារកិច្ចក្នុងការផ្ដល់កំណើត ឲ្យកូនតែមួយមុខនោះទេ គឺត្រូវផ្ដល់ទាំងការសិក្សារ ឱកាស ការលើកតម្កើងជ្រុមជ្រែង ទាំង​ស្នាដៃ និងខិតខំប្រឹងប្រែងក៏ជាកត្តាសំខាន់ផងដែរ។​

          ក្នុងករណីលោកយាយ ទូច សឹង ជាឧទាហរណ៍ គាត់បានរួចផុតជីវិតពីរបបខ្មែរ​ ក្រហមគឺជាភ័ព្វសំណាង និងគុណបំណាច់ដ៏ធំធេងដែលមិនអាចបំភ្លេចបាន។ ទន្ទឹមនឹងនោះយើងក៏ត្រូវយកចិត្តទុកដាក់លើរូបគាត់ទាំងការខិតខំប្រឹងប្រែង និងស្នាដៃរបស់គាត់​ តាមការ​ផ្ដល់ចំណេះដឹង គំនិតច្នៃប្រឌិត បច្ចេកវិទ្យាទំនើប និងការផ្សព្វផ្សាយដើម្បីរកទីផ្សារដល់រូបគាត់​តាមរយៈមន្ត្រីអាជ្ញាធរមូលដ្ឋានដែលមានជំនាញពាក់ព័ន្ធ ក្នុងការលើកតម្កើនសេដ្ឋកិច្ច គ្រួសារគាត់។ យុទ្ធសាស្ត្របែបនេះ គឺត្រូវធ្វើលើប្រជាជនគ្រប់រូបមិនមែនតែក្នុងករណី លោកយាយតែម្នាក់នោះទេ។ ក្នុងគោលបំណងដើម្បីឲ្យការរីកចំរើនសេដ្ឋកិច្ចនៅសង្គមមួយទទួលផល​បានដូចគ្នា ដើម្បីកាត់បន្ថយគំលាតរវាងអ្នកមាន និងអ្នកក្រ និងការីកចំរើនរបស់សង្គមជាតិ។

          ជាចុងបញ្ចប់ក្នុងនាមយើងខ្ញុំជាយុវជនក៏ដូចជាសម្លេងសហគមន៍ខ្មែរទាំងមូល សូមអំពាវនាវ​ឲ្យគណបក្សនយោបាយទាំងអស់ក៏ដូចជាសង្គមស៊ីវិលមួយចំនួន​ឲ្យបញ្ឈប់ការយក​ថ្ងៃរំដោះជាតិមកវាយប្រហារគ្នាដោយគ្មានមូលដ្ឋាននិងអសិលធម៌ ឬការលើកតម្កើនហួសហេតុពីការពិតជាក់ស្ដែងរបស់សង្គមជាតិ។ គោលបំណងរបស់យើងខ្ញុំគឺចង់ឲ្យមាន​ការបង្រួប​ បង្រួមជាតិ និងឯកភាពជាតិតែមួយ។

Tags:
  • ទុក្ខលំបាក
  • គុណបំណាច់
ព័ត៌មានស្រដៀង
គ្មានព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥