រាជធានីភ្នំពេញ ៖ សពបុរសម្នាក់ ត្រូវបានអាជ្ញាធរ និងប្រជាពលរដ្ឋ ប្រទះឃើញអណ្តែតតាមបណ្តោយដងទន្លេមេគង្គក្រោម ទាំងសម្រាតសម្លៀកបំពាក់ នៅម៉ោង៨៖០០នាទី ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ នេះ ស្ថិតនៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ អាជ្ញាធរបញ្ជាក់ថា គិតមកត្រឹមវេលាថ្ងៃត្រង់នេះ ជនរងគ្រោះ ត្រូវបានសាច់ញាតិកំពុងធ្វើដំណើរមកកាន់កន្លែងកើតហេតុហើយ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ដោយក្នុងនោះមិនទាន់ស្គាល់ឈ្មោះនៅឡើយទេ ។ តាមចម្លើយឆ្លើយឆ្លងតាមទូរស័ព្ទជាមួយសាច់ញាតិ អោយដឹងថា ជនរងគ្រោះធ្លាប់ត្រូវឡានបុកម្តងបណ្តាលអោយសតិរបស់គេមិនសូវជាប្រក្រតីត្រឹមត្រូវ ។ ហើយនៅពេលកើតហេតុ ជនរងគ្រោះអាចចូលទៅក្នុងទន្លេងូតទឹកលេង មិនប្រយ័ត្នទើបលង់ស្លាប់តែម្តងទៅ ៕